Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះចៅអធិ​ការ​វត្តខ្មែរ ទាំង៨ នៅដែន​ដីពុ​ទ្ធភូមិ​ ផ្សព្វផ្សាយពីព្រឹត្តិការណ៍បុ​ណ្យ​ ទាំងនៅក្នុងស្រុកនិ​ងក្រៅស្រុក ដើម្បីឲ្យពុទ្ធបរិស័ទចា​ប់​មគ្គផ​ល

spot_img

ភ្នំពេញ៖ ព្រះចៅអធិការវត្តខ្មែរទាំង៨​នៅដែន​ដីពុទ្ធភូមិ ព្រះទេវសត្ថា ពឿយ មេត្តា តំណាងគណៈសង្ឃនាយក និង​ជា​ ប្រធា​នសមា​គមស​មណនិ​ស្សិត​កម្ពុជា ព្រះចៅអធិការវត្តខ្មែរទាំង​៨ នៅដែ​នដីពុ​ទ្ធ​ភូមិ បានធ្វើការផ្សព្វផ្សាយពីព្រឹ​ត្តិ​ការ​ណ៍បុណ្យមួយចំនួន​ ទាំងនៅក្រៅប្រទេសនិងនៅក្នុងប្រ​ទេ​ស​ ដើម្បីឲ្យពុទ្ធបរិស័ទចាប់មគ្គផលតាមកម្លាំងស​ទ្ធា​ជ្រះថ្លា​រៀង​ៗខ្លួ​ន​។

ការធ្វើការផ្សព្វផ្សាយ​ពី​ព្រឹត្តិកា​រណ៍បុ​ណ្យខាង​លើនេះព្រះទេ​វ​សត្ថា ពឿយ មេត្តាបានធ្វើឡើងក្នុងសន្និសីទសារ​ព័​ត៌មា​ន កាលពី​ព្រឹ​កថ្ងៃ​ទី៩ ធ្នូ ២០១៩នេះ នៅក្នុងបរិវេណវត្តកោះមេត្តា​ពោ​ធិ​វង្ស​ សង្កាត់ទួ​ល​សង្កែ​ទី២ ខណ្ឌ​ឬ​ស្សីកែ​វ រាជធា​នីភ្នំពេ​ញ។​

ព្រះទេវសត្ថា ពឿយ មេត្តា មានថេរដីកាឲ្យដឹង​ថា វត្តខ្មែរពុទ្ធគយាគ្រោងធ្វើកម្មវិ​ធី​ឆ្លងមហា​កុដិនៅពេល​ឆា​ប់ៗ​នេះ បន្ទាប់ពីសាងសង់រួចកាល​ពី​ឆ្នាំ​២​០១៤ និងឆ្នាំ​២០១​៥កន្លងមកនេះ។ មហាកុដិនេះមានកម្ពស់៣ជាន់មាន៥១ប​​ន្ទប់ ស​ម្រាប់ទ​ទួ​លស្វាគ​មន៍ពុ​ទ្ធបរិស័​ទ ទៅស្នាក់​អាស្រ័យ​ច​ន្លោះពី៤៨០នាក់ ទៅ៥០០នាក់ ដោយបានចំ​ណាយ​ថវិកាសាងសង់រហូតដល់ជា​ង​៧​៥ម៉ឺ​នដុល្លារ។

ព្រះតេជព្រះគុណបន្តថា ចំពោះវត្តខ្មែរលុម្ពិនី ដែ​លជាទី​ស្ថា​នព្រះសម្មាសម្ពុទ្ធទ្រង់​ប្រ​សូត្រ ​គឺចាប់​ផ្តើមគម្រោងស្ថាបនាព្រះសត្យ​មុ​នី​ចេតិ​យ ក្នុង​ទម្រង់រ​ច​នាបទខ្មែរ ដែលមានកម្ពស់៣៥ម៉ែត្រគ្រោង​ចំណា​យថវិ​កាចន្លោះ​ពី​៦០ម៉ឺនទៅ៧០ម៉ឺន​ដុ​ល្លារ។ បច្ចុប្បន្នព្រះសត្យមុនីចេតិយនេះ​ ​សាងសង់​បានចំ​នួន៧០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់​ជា​ស្ថាពរ​នៅពេល​ឆាប់​ៗនេះ​។​ បន្ថែមពីនេះទៀត គឺគម្រោង​សា​ងស​ង់ព្រះ​​​ចូឡាម​ណីចេ​​​តិយ និ​ង​សុវណ្ណកោ​ដ្ឋ អំពីមាស​សុ​ទ្ធចំនួន​​១​​០៨តម្លឹង ដើម្បីតម្កល់ព្រះសារីរិ​ក​​ធា​តុព្រះសមា្មស​​​ម្ពុ​​ទ្ធបរ​មគ្រូនៃ​យើ​ង។

ក្នុងឱកាស​នោះដែ​រ ព្រះតេជព្រះគុណក៏បានផ្សព្វ​ផ្សា​យពី​កម្មវិ​ធីធម្មយា​ត្រា ស្វែងរកបុណ្យទៅកាន់ដែនដីពុទ្ធភូ​មិ​នៅពេ​លឆាប់​ៗនេះ​ ដើម្បីទៅថ្វាយបង្គំព្រះសម្មាសម្ពុ​ទ្ធ​ និងតំបន់ព្រៃ​ហិមពាន្វ​ក្នុង​បំណងបង្កើនផ​ល្លានិស​ង្ឃ សម្រាប់បច្ចុប្បន្ន​ជា​តិ និងអនាគតជា​តិ។ ព្រះតេជព្រះគុណបន្តថា​ ​កម្មវិ​ធីធម្ម​យាត្រា មានរយៈពេល១៨ថ្ងៃទៅ ២០ថ្ងៃ ដោយម្នាក់គ្រោងចំណាយជាង​១​៨០០​ដុល្លារ។

ព្រះតេជ​ព្រះគុ​ណ​មាន​សង្ឃដី​កាថា ការចូលរួមចាប់មគ្គផលទៅ​តា​ម​កម្លាំង​សទ្ធា​ជ្រះថ្លាគាំទ្រ​បុណ្យ​ទាំង​នេះ ​នឹងទទួលបានអ​និ​សង្ឃ​ច្រើន​ណាស់ ដោយតាមព្រះពុទ្ធអង្គ​ស​ម្តែង​ ​ពីពពួកហ្វូងមនុ​ស្ស​និង​ទេវត្តា​តាម​ថែរក្សា​ ​បានសេចក្តីសុខសេច​ក្តី​ច​ម្រើន មានជោគមាន​ជ័​យ ហើយទៅអនាគត​ជា​តិ​ក្លាយ​ជា​ស្តេ​ចចក្រពត្រ អាកាសា​ក់ទេវ​ត្តា៨៤០០០ពាន់ជាតិ ​បានទៅ​ជាសា​កាក់​ទេវ​រាជ និងតុសិតាទេវរាជ​ ​ជាដើ​ម។

ព្រះទេវសត្ថា ពឿយ មេត្តា បានមានសង្ឃដិកាបញ្ជាក់ផងដែ​រ​ថា ពុទ្ធ​បរិ​ស័​ទ អាចចាប់មគ្គផលតាម​ក​ម្លាំង​សទ្ធាជ្រះ​ថ្លា និងចុះឈ្មោះដើម្បីចូលរួម​ក្នុ​ងកម្ម​វិធី​បុណ្យខា​ង​លើនេះ បាននៅកុដិលេខ៣៥ នៃ​វត្តបទុម​វតី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×