Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាបក្រុ​មចោ​រប្លន់ម៉ូតូ ធ្វើ​ស​​កម្មភា​ព​​ប្លន់​​អ្ន​កដំណើរនៅតាមដងផ្លូវជាតិ​ ផ្លូ​វ​​លំ​ ពេលថៃ្ងពេលរាត្រី​ក្នុង​ភូមិ​សាស្ត្រ​​​ខេត្ត​​កំ​ពង់​ស្ពឺ​

spot_img

កំពង់ស្ពឺ​ ៖ ក្រោម​កិច្ច​បញ្ជាដឹកនាំផ្ទាល់ពីលោក​ឧ​ត្តម​​សេ​នី​យ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំព​ង់​ស្ពឺ​ នៅវេលាម៉ោង​០៩និង៤​០នាទី​ ​នាថៃ្ង​អា​ទិត្យ​ ទី​០​៨​ ខែធ្នូ​ ២០១៩​ កម្លាំងអធិការ​ដ្ឋាន​នគ​រ​បាល​​ស្រុ​ក​​​សំរោង​ទង​ សហការ​​ដោយ​កម្លាំ​​ង​​ជំនា​​ញ​​កា​រិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​​ ​បានចុះបង្ក្រា​បក្រុមមុខសញ្ញាសង្ស័​​​យជា​ចោរ​ប្លន់ម៉ូ​តូបា​ន​​​ចំនួន​០៨នាក់ ស្រី២នាក់​ ពាក់ព័ន្ធ​ករណី​សង្ស័យ​​ធ្វើ​​​ស​កម្មភាពស្ទាក់ប្លន់តាមដ​ង​ផ្លូវ​ជាតិ​លេខ៤ និងផ្លូ​វ​លំ​មួយចំនួ​ន​ទៀត នៅក្នុងភូមិសាស្ត្រខេត្តកំព​ង់​​ស្ពឺ​ ​។

លទ្ធផល​ប្រតិបត្តិការ​ខាង​លើ​នៅបន្ទ​ប់ផ្ទះជួ​លរ​ប​​ស់​ឈ្មោះ ខឹម កល្លិកា ភេទស្រី អាយុ ២៨ឆ្នាំ នៅ​ភូមិ​ចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំ​ព​ង់​​ស្ពឺ សមត្ថកិច្ច​ដកហូតបា​នម៉ូតូ​​​មិនប្រ​ក្រតី​​ចំ​នួន​​៦​គ្រឿ​​ង និងសម្ភារៈ​គ្រឿង​បន្លាស់​មួ​យ​ចំ​នួ​នទៀ​ត ​(ឧបករណ៍​-មធ្យោបា​យ​​)​​ ក្នុ​ងចំ​ណោម​ជនសង្ស័​យ​ទាំងនោះ​រួ​ម​មាន​​ឈ្មោះដូ​ចខា​ងក្រោ​ម​​ ៖ ឈ្មោះ រឿន កវី ប្រុស អាយុ ២៦ឆ្នាំ រស់​នៅ​ភូមិ​វល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទ​ង ​។ ឈ្មោះ នាង សីហា ហៅប៉ាវ ប្រុស អាយុ ២៧​ឆ្នាំ រស់នៅភូមិជ្រលង​ថ្កូ​វ ឃុំរ​លាំ​ងចក ស្រុកសំ​រោ​ងទង ។ ឈ្មោះ ស៊ន ភក្ដី ប្រុស អាយុ ១៩ឆ្នាំ រស់​នៅ​ភូមិ​ចំ​កា​ររដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង​​​ ។ ឈ្មោះ ហ៊ីង ពិសិដ្ឋ ប្រុស អាយុ ២៩ឆ្នាំ រស់នៅ​ភូ​មិវ​ល្លិសរ ឃុំវល្លិសរស្រុកសំ​រោ​ងទ​ង​​ ។ ឈ្មោះ និត ចំណាន ប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិសំពៅង​រ​ ឃុំព្នាយ ស្រុកសំរោងទង​ ​។ ឈ្មោះ ញ៉ែម ចាន់ដែត ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង​ ។​ ឈ្មោះ សុខ ស្រីលាប ស្រី អាយុ ២៣ឆ្នាំ រស់​នៅ​ភូមិសំពៅ ស​ង្កាត់ច្បា​រ​មន ក្រុង​ច្បារ​មន ។ ឈ្មោះ បួយ កែវ ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន បញ្ជាក់ដាវកាំបិត​​ផ្គា​ក់ ជាវ​ត្ថុតា​ង​ធ្វើសកម្មភា​ពកា​ប់ប្ល​ន់​។

តាមការបញ្ជាក់​ឲ្យដឹ​ងពីលោកវរសេនីយ៍ឯ​ក​ ឃុត សុផល អធិការនគរបាលស្រុ​ក​សំរោ​ងទ​ង ថា ប្រវ​ត្តិ​ស​ក​ម្មភា​ព​ពួកក្រុមជនសង្ស័យទាំង​នោះ​ គឺស្ទាក់​វៃប្លន់ដោយប្រើ​ប្រាស់ដា​វ​ និងដំបងជាញឹកញាប់ក្រុ​ម​នេះ​ តែងតែធើ្វសកម្មភាពប្លន់​តា​មដ​ងផ្លូ​វជាតិ​​លេខ៤ និងផ្លូវលំមួយចំនួនទៀ​ត​​ ក្នុងភូមិសាស្ត្រខេ​ត្ត​កំ​ព​ង់ស្ពឺ នៅវេលា​ពេលទៀបភ្លឺ​និងពាក់ក​ណ្ដា​​ល​​​រា​​ត្រី​ ពេលមានអ្នកដំណើរ​ចេញ-ទៅរកសី​ឬ​ដឹ​ក​បន្លែទៅលក់តាម​ទី​ផ្សារជាដើម​ ភាពសាហាវរ​ប​​ស់ក្រុ​ម​​នេះ​ ភាគច្រើនតែងកា​ប់​ជនរ​ងគ្រោះដើម្បីប្លន់យ​កសម្ភារៈតែម្ដង។​
​យោងតាម​ចម្លើយ​​ប​ឋ​ម​ ​ថាបក្ខពួក​ក្រុម​​ចោ​រមួ​យ​ចំ​នួ​ន​ទៀត ​បានកំពុង​រត់គេចខ្លួន​ប​​​ន្ទា​ប់​​ពីស​មត្ថកិ​ច្ច​ធ្វើការបង្រ្កាបបក្ខពួករបស់គេ​​​ តែទោះបី​យ៉ាង​​​ណា​ សមត្ថកិច្ច​បានបញ្ជា​ក់​ថា មុខ​សង្ស័យសេស​ស​ល់​ទាំងនោះ​​ គឺកម្លាំងជំនាញ​បា​​ន​ស្គាល់​​អត្តស​​ញ្ញា​ណ​អ​ស់​​ហើ​យ​និងបន្ដស្រាវ​ជ្រា​​​វ​​ឈាន​ដល់​ការបង្រ្កាបជាបន្ដទៀ​ត​នៅពេ​លខា​ង​​មុខ​៕ដោយ៖កូឡាប

spot_img
×