Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពមួយស្ថាប័នមួយ​រឹ​ងមាំ កត្តាមួយសំខាន់ គឺមានមន្ត្រីគ្រប់លំដាប់ថ្នាក់​ដែ​លមា​នសម​ត្ថភាពនិងស្អាតស្អំ

spot_img

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងក្នុងសន្និបាតបូកសរុប វាយតម្លៃ ដកពិសោធន៍ការងារ ឆ្នាំ ២០១៩ និងទិសដៅសម្រាប់ឆ្នាំខាងមុខនេះថា 9 ធ្នូឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដាក់ចេញ​ការ​ត្រួតពិនិត្យការផ្តល់សេវាសាធារណៈ​ និងសន្និបាតលើការជជែកពិភាក្សាគ្នា ពីកា​រងារ លើចំណុចខ្លាំង ចំណុចខ្សោយ និ​ង​ទិសដៅ​កែទ​ម្រង់។

អង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃចន្ទ ទី១៣ កើតខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ សន្និបាតបូកសរុប វាយតម្លៃ ដកពិសោធន៍ការងារ ឆ្នាំ ២០១៩ និងទិសដៅសម្រាប់ឆ្នាំខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្ងៃនេះ ទី៩ ធ្នូឆ្នាំ 2019 ចំនឹងទិវាជាតិ ទិវាអន្តរជាតិប្រឆាំងអំពើពុករលួ​យ​ អង្គភាពប្រឆាំងអំពើពុករលួយបានជួបជុំគ្នា ប្រារព្ធការបូកសរុប ការវាយតម្លៃ និងការដកបទពិសោធ​ន៍​ ព្រមទាំងដាក់ចេញនូវទិសដៅថ្មីសម្រា​ប់​ការ​ធ្វើដំណើរទៅមុខរបស់យើងជាបន្តទៀត​។​

លោកថា មុននិយាយដល់អំពីការបូកសរុប កា​រវាយ​តម្លៃកា​រដក​បទ​ពិសោធន៍ និងការដាក់ចេញនូវទិសដៅរបស់យើ​ង​ ខ្ញុំមានកិត្តិយសដើម្បីលើកឡើងជាបឋមនេះអំពីទិវា​ ​៩ ធ្នូដល់ល្អផូរផង់របស់យើ​ង​។ ឆ្នាំនេះក៏ដូចឆ្នាំទៅដែរអ្នកស្រី ​អ៊ូ​ ស៊ីថា ប្រធាននាយ​កដ្ឋា​ន​អប់រំ បង្ការនិងទប់ស្កាត់ ​បានផ្ដើមគំនិត បានច្នៃប្រឌិត បានប្រមូលកម្លាំងរបស់ខ្លួន ​ដើ​ម្បីរៀបចំនូវខ្លឹមសារជាច្រើ​ន​ រូបភាពជាច្រើន ដើម្បីឧទ្ទិសដល់ទិវា​ ​៩ ធ្នូរបស់យើងក្នុងគោលដៅដើម្បីរំលឹ​ក​ ដើម្បីពញ្ញាក់ ដើម្បីប្រមូលផ្ដុំថែមទៀ​ត​នូ​វកម្លាំង​គ្រ​ប់ស្រទាប់ គ្រប់កន្លែង ក្នុងប្រទេសរបស់យើងក្រោ​ម​ការដឹ​កនាំ​ដ៏ល្អ​ប្រពៃនិងមានតែមួយគត់រប​ស់​រា​ជរ​ដ្ឋា​ភិបាលសម្តេចតេជោ ​នាយក​រដ្ឋម​ន្ត្រីជា​ទីគោរព ជាទីស្រឡាញ់របស់ជាតិមា​តុ​ភូ​មិប្រជាជនយើងទាំងអស់គ្នា​។​ ខ្ញុំកោតសរសើរអ្នកស្រី ​អ៊ូ​ ស៊ីថា ក៏មានន័យកោតសរសើរដល់ប្រ​ធា​ននា​យក​ដ្ឋាន​ទាំងអស់របស់យើងដែល​​តែង​តែ​រ៉ាប់រង​កា​រងារដោយម្ចាស់ការហើយខិតខំឆ្ល​ង​កាត់​គ្រប់ការ​លំ​បាក ដើម្បីនាំការងារក្នុង​​នាយកដ្ឋានរបស់​ខ្លួ​ន ឲ្យឈានឆ្ពោះទៅមុខ ហើយវេញត្របា​ញ់​ចូលជា​ធ្លុងមួយ ជាកម្លាំងតែមួយ ដើម្បីអង្គភាពប្រ​ឆាំ​ងអំពើ​ពុក​រលួ​យយើ​ងអា​ចជួយទាញយកចេញនូវឧបសគ្គនា​នា​ពី​ផ្លូវអភិ​វឌ្ឍ​ន៍របស់រាជរដ្ឋាភិបាល​យើ​ង។ ទិវា 9 ធ្នូរបស់យើងបានធ្វើជារៀ​ង​រា​ល់ឆ្នាំ ហើយតាមរូបភាពខុសៗ​គ្នា​ជាប​ន្តជា​បន្ទាប់ ។ 9 ធ្នូឆ្នាំនេះ សម្រាប់អង្គភាពប្រឆាំង​អំ​ពើពុ​ករលួ​យខ្លួ​​នឯង ក្រៅអំពីរូបភាពខ្លឹមសារជាច្រើនដែលនាយក​ដ្ឋា​ន អប់រំ បង្ការ និងទប់ស្កាត់បានដាក់ចេ​ញ​នាយកដ្ឋាន អប់​រំ បង្ការ និងទប់ស្កាត់នេះកំពុងដើរ​តួ​នាទី​ស្នូលមួយដ៏សំខាន់រួមជាមួយមន្ត្រីទាំងអ​ស់​រប​ស់អ​ង្គភា​ព ដើម្បីបើកយុទ្ធនាការត្រួ​ត​ពិនិ​ត្យ​ឡើង​វិញ នូវសេវាសាធារណៈអត្រានុកូល​ភា​ពស​ម្រាប់ពេ​ញ​មួយឆ្នាំ ដោយចាប់ផ្តើមអំ​ពី​សង្កា​ត់ឃុំមួ​យ​ស្រុកខ​ណ្ឌមួយ ឈានឆ្ពោះទៅរកការត្រួតពិនិត្យ​នៅ​ទូទាំ​ងប្រ​ទេសរ​ប​ស់យើង ដើម្បីយើងនិង ​អា​ជ្ញាធ​រមូ​លដ្ឋា​នអាចដាក់ចេញនូ​វ​កា​រ​សន្និដ្ឋាន វាយតម្លៃមួយថ្មីជូន​ដ​ល់ស​មត្ថកិច្ច សម្រាប់បំពេញការ​កែ​ទ​ម្រង់របស់ខ្លួន​ប​ន្តទៅ​ទៀត។ កិច្ចការមួយទៀត ក្នុងឱកាសថ្ងៃ ៩ ធ្នូនេះដែរ គឺជាទិវា 9 ធ្នូ សម្រា​ប់ម​ន្ត្រីទាំង​អស់នៅ​ក្នុ​ងអង្គភាពប្រឆាំងអំ​ពើ​ពុក​រលួ​យខ្លួនឯ​ងតែម្ដង៖ យើងបូកសរុបការ​ងា​រជាមួយគ្នា ដកពិសោធន៍ជាមួយគ្នា ​​ហើយយើ​ងនឹងសន្យាថា យើងនឹងទៅមុខជាមួយគ្នាសម្រាប់​ឆ្នាំ​ថ្មីខា​ងមុ​ខ​នេះ​។

លោកទេសរដ្ឋមន្រ្តី បានថ្លែងថា អ្វីដែលជាខ្លឹមនៃទិវា ៩ធ្នូនិងសន្និបាតបូកសរុបអង្គភាព បាននិយាយជូនរួចអស់ហើយ​ ​។ ប៉ុន្តែអ្វីសម្រាប់យុទ្ធមិត្តរបស់យើងទាំងអស់ ខ្ញុំចង់​ប​ញ្ជាក់​នូវខ្លឹមសារមួយចំនួនសម្រាប់ជាមូលដ្ឋាន​ពិ​ចារ​ណា ។ សន្និបាតនេះ មិនមែនសម្រាប់តែអ្នកដែលមា​ន​វត្ត​មាន និងអង្គុយនៅទីនេះតែប៉ុណ្ណោះទេ ។ យុ​ទ្ធមិត្ត​ខ្លះចេញ​ពីផ្ទះទាំ​ង​ក្រុមៗ តាំងពីម៉ោង4 ភ្លឺ ហើយត្រូវប្រតិបត្តិ​កា​រនៅពេ​លថ្ងៃ​រះ នៅតាមផ្ទៃជលសាដ៏ធំល្វឹងល្វើយក្រោ​ម​ជំនោ​រយ៉ាង​ត្រជាក់​នា​ខែកត្តិក។យុទ្ធមិត្តខ្លះទៀតជាថ្នាក់​ដឹ​កនាំ ជាប្រធាននាយក​ដ្ឋា​ន ជាមន្ត្រីកំពុងតែរៀបចំចេញដំ​ណើ​រ​ទៅឆ្ងាយ​ដើម្បី​បំពេ​ញបេសកកម្មរបស់​អ​ង្គ​ភាព ក៏ដូចជាដើម្បីចូលរួម​ប្រ​ជុំ​តំ​បន់ នៅតាមព្រំដែននិងការចូល​រួ​មប្រ​ជុំអ​ន្តរជា​តិនៅ​ទ្វីប​ឆ្ងាយៗពីកម្ពុជាយើង។​ ​អ្នកអស់ទាំង​នោះ​នឹ​ងបានឮ និងបាន​ឃើ​ញនូ​វខ្លឹមសារមហាសន្និបាទរ​ប​ស់​យើង​ជាមួ​យ​គ្នា ហើយចូលរួមសន្និបាត​ជា​មួយ​គ្នាពីច​ម្ងាយ ។ កម្មវិធីព្រឹកនេះក្រៅអំពី​ម​តិបើ​កជា​គន្លឹះនេះ យើងជូននាយកដ្ឋា​ន​រ​ដ្ឋ​បាលមុនគេដើម្បីធ្វើការ​ប​ង្ហាញ​នូវកា​រលំ​បាក​នានារ​បស់​ខ្លួន ក្នុងការផ្តល់សេវាទៅដល់គ្រប់​ផ្នែ​កគ្រ​ប់ថ្នា​ក់ក្នុ​ងអ​ង្គ​ភាព និង​ក្រៅអង្គភាពរបស់​យើ​ងជា​បន្ត​មក​ទៀ​ត​គ្រប់បុគ្គល គ្រប់ផ្នែក គ្រប់ថ្នាក់ របស់យើងហើយក៏ស្តាប់យោបល់​ស្ថា​ប​នា​​ត្រ​ឡប់ទៅ​វិញ ដើម្បីកិច្ចការសេវារដ្ឋបាលរបស់​យើ​ងកា​ន់តែ​មានល​ក្ខណៈ​ល្អ​ប្រសើ​រ​ឡើង និងប្រសិទ្ធភាពឡើ​ង​។ កម្មវិធីនេះយើងអាចចំណាយពេលមួ​យ​ម៉ោ​ង​ក្តី មួយព្រឹកក្តី ដើម្បីនឹងច្បាស់ជាមួយគ្នាថា​ ​បញ្ហាងាយរួលដែលយើង​​មា​នកន្លងមកនឹងត្រូវព​ង្រឹ​ងព​ង្រី​កថែ​មទៀ​តយ៉ា​ង​ដូ​ចម្តេច? និងបញ្ហាលំបាកដែ​ល​យើ​ងបា​ន និងកំពុងប្រឈម​អា​ចនឹងត្រូវបានដោះស្រា​យ​នៅក្នុ​ងឱកា​សសន្និ​បាត​នេះយ៉ា​ង​ណា? ។ បន្ទាប់មកគឺកិច្ចការរបស់នា​យ​ក​ដ្ឋាន​​សន្តិសុខនាយកដ្ឋានបុគ្គ​លិ​ក ក៏ដូចគ្នាដែរ យាយពីការលំបាករប​ស់​ខ្លួ​ននិ​ងស្តាប់​មក​វិ​ញពី​បុគ្គល ពីផ្នែក ពីនាយកដ្ឋានផ្សេងៗដែ​ល​នឹង​ប​ង្ហាញអំពីសំណូមពររបស់​ខ្លួ​នម​កវិ​ញយ៉ា​ងដូ​ច​ម្តេចដែរ?

បើយើងមានពេល នាយក​ដ្ឋា​នប្រ​កា​សទ្រព្យសម្បត្តិនិងបំណុល​ត្រូ​វត្រៀ​ម​ខ្លួនឡើ​ងជា​វេទិកាជាមួយសន្និបាតនេះដែ​រ​ ។ យើងមានយកដ្ឋានមួយ​ទៀ​ត​ដែ​លអាចបង្ហាញការលំបាកនិ​ង​ទទួ​លសំ​ណូម​ព​រ អំពីគ្រប់ផ្នែកមកវិញនៅចំពោះមុខ​ស​ន្និបា​តទាំ​ងមូ​ល​នេះរ​ប​ស់​យើង គឺនាយកដ្ឋា​ន​បច្ចេ​កទេ​សនិង​កោស​ល្យវិច័យ ។ នាយកដ្ឋាន 3ទៀត គតិយុត្ត ពាក្យប្ដឹង ​អន្តរជាតិ ស៊ើបអង្កេតចា​រក​ម្ម​ អប់រំ បង្ការ ទប់ស្កាត់អំពើពុករលួ​យ​ និងជជែកគ្នាដោយឡែកពីការលំ​បា​ក និងទទួលសំណូមពរពីគ្រ​ប់​ផ្នែ​កមកវិញ ហើយខ្ញុំនឹងពាំនាំនូវខ្លឹមសារ​ទាំ​ង​នោះមកជូនសន្និបាត ។ ការងារវិន័យ ការងារយុវជន ការងារនារី ក៏ដូចជាការងារស្រាវជ្រា​វ​ ART របស់យើងនឹង​ធ្វើ​ការ​បូក​សរុប​នៅ​​​ចំពោះ​​មុ​ខសន្និ​​បា​​​តទាំ​ងមូ​លរ​បស់យើ​ងនា​​ថ្ងៃ​​​បិទស​ន្និបា​ត ។

លោកឱម យ៉ិនទៀង បានលើកឡើងថា សន្និបាតយើងមានច្រើនថ្ងៃ ច្រើនពេល ដើ​ម្បីប​ង្កល​ក្ខណៈ ឱ្យបានគ្រប់គ្នាចូលរួមជាប្រចាំឆ្នាំរ​ប​ស់យើ​ង ។ អង្គភាពមួយស្ថាប័នមួយ​រឹ​ង​មាំ​ កត្តាមួយសំខាន់ គឺមានមន្ត្រីគ្រប់លំដាប់ថ្នាក់​ដែ​​ល​មា​ន​សម​​ត្ថភា​ព​និង​ស្អាត​ស្អំ ។​

លោកថា “ខ្ញុំមានកិត្តិយស និងមានមោទនភាពដែលមាន​ឯ​កឧ​ត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំង​អំ​ពើពុ​ករ​លួយលោកជំទាវ ចិន ច័ន្ទមុនី ដែលជាប្រធានក្រុមប្រឹក្សា​វិ​ន័យរ​បស់​អង្គភាពប្រឆាំងអំពើ​ពុ​ក​រ​លួយ ដែលជានិច្ច​កា​លហើយរាប់ឆ្នាំមក​ហើ​យ​ ដើរតួនាទីគំរូមួ​យ​ដ៏ល្អ​សម្រាប់​អង្គ​ភាព សម្រាប់ស្ថាប័នទាំងមូល​រ​ប​ស់យើ​ង ។ យើងមានមនុស្ស​ល្អ​ ការងារល្អជាច្រើននាក់​ទៀ​ត​ រាប់ទាំង អនុប្រធានអង្គភា​ព ឧបការី អគ្គនាយកទាំងពីរ​រ​បស់​យើ​ង អគ្គនាយករង ​ប្រធាន​នា​យកដ្ឋាន អនុប្រធាននាយ​ក​ដ្ឋាន ប្រធានការិយាល័យ អនុប្រធានរិយាល័យ​ ​និងម​ន្ត្រីជាច្រើនទៀតរបស់យើងដែលបានបង្ហាញ​ច្បា​ស់​ថា ជាមនុស្សល្អ និងការងារល្អ ។ យើងមាននារីជាថ្នាក់ដឹក​នាំ​ជាច្រើ​ន​ដែលបានធ្វើគំរូឈានមុ​ខ​ហើ​យយើ​ងមា​នយុ​វជនដ៏​ច្រើន​កុះក​ររ​បស់​យើង ដែលកំពុងបង្ហាញច្បាស់ថាគេ​គឺ​ជាកម្លាំងស្នូល និងកម្លាំងឈានមុខមួយដ៏​ខ្លាំ​ងទាំ​ងផ្នែក​ស្រាវជ្រាវ ទាំងផ្នែកបំពេញការងាររ​ប​ស់​អង្គ​ភាព​រ​បស់​យើ​ង “៕ដោយ៖កូឡាប

spot_img
×