Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គប្រជុំព្រឹទ្ធសភាអ​នុម័តទាំងស្រុង សេចក្តីព្រាងច្បាប់ចំនួនបី , បាន​ពិ​និត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង ​លើ​សេច​ក្តីព្រាង​ច្បា​ប់ថវិកាឆ្នាំ២០២០

spot_img

ភ្នំពេញ៖ អគ្គលេ​ខាធិ​ការដ្ឋា​នព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានថា​ ​នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០ នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើក​ទី​៤ នីតិ​កាល​ទី​៤ ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ព​ស់រ​បស់ស​ម្តេចវិ​បុល​សេ​នាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​។​​ សមា​ជិក​ព្រឹទ្ធសភាមានវត្តមានចំនួន ​៥​៨​រូប។

បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃ​កា​រប​ន្តសម័​យប្រ​ជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា អង្គប្រជុំ បានដំណើរការតាមរ​បៀ​បវា​រៈចំនួន ​០៣​រួម​មាន៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់​ស្តី​ពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រ​ងឆ្នាំ​២​០២០។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងតាមគោលនយោបាយ​ព​ង្រឹងកា​រគ្រប់​គ្រងថវិកា ដោយឈរលើគោលការណ៍​ ​វិត្ថារ​ក​ម្មថវិកា ដែលផ្តោតលើការយកចិត្តទុកដាក់ជាពិ​សេ​ស​លើម​នុស្ស និងការកែទម្រង់រច​នា​ស​ម្ព័ន្ធ ដែលមានអភិបាល​កិ​ច្ច​ជា​ស្នូល ដើម្បីឆ្ពោះទៅសម្រេច​គោ​លដៅ​សំ​ខាន់ៗ ដែលជាយុទ្ធ​សា​ស្រ្ត និងជាកម្មវិធីគោលនយោ​បា​យរ​ប​ស់​រាជរ​ដ្ឋាភិបាល ដែលជាការទ្រទ្រង់នូវដំណើរកា​រ​អភិ​វឌ្ឍឈា​ន​ឡើងរ​បស់ក​ម្ពុ​ជាលើវិថី នៃការអភិវឌ្ឍប្រកប​ដោ​យ​គុណ​ភា​ព និងចីរភាព ទៅមុខឥត​ឈ​ប់​ឈរ ។

ថវិកាឆ្នាំ២០២០ ជាថវិកាយុទ្ធសាស្រ្តនៃការផ្គួ​ប​ក​ម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈ​ម​ និងហានិភ័យទាំងក្នុង និងក្រៅប្រ​ទេ​ស តាមរយៈការពង្រឹងសមត្ថភា​ព​ផ្ទៃក្នុង ដោយជំរុញឱ្យបានខ្លាំងក្លានូ​វ​ការ​កែទម្រ​ង់ស៊ី​ជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព​ ​ស្ថិ​រភាព និងចី​រ​ភាព​នៃ​កំ​ណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខុមាលភាពជូនប្រ​ជា​ជ​ន លើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ​២​០​៣០ និងឆ្នាំ២០៥០ ។

សេចក្តីព្រាងច្បា​ប់​នេះ តាក់តែងឡើងមាន ០៧ជំពូក ចែកជា ១៥មាត្រា ត្រូវបានរដ្ឋសភា នៃ​ព្រះ​រាជាណា​ច​ក្រកម្ពុជា អនុម័តយល់ព្រមជាលើក​ដំ​បូ​ងចំនួន ១០៨សំឡេង នៃចំនួនសមាជិក​រ​ដ្ឋ​សភាទាំ​ង​មូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាស​ម័​យប្រ​ជុំលើកទី​៣​រ​ដ្ឋសភា នីតិកាលទី៦។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេ​ដ្ឋ​កិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹក​នាំ​ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេ​ច​ក្តីព្រា​ងច្បាប់​នេះ​។

អង្គប្រជុំព្រឹទ្ធសភាបាន​ពិ​និត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង​លើ​សេច​ក្តីព្រាង​ច្បា​ប់ទាំងមូល ដោយឥតកែប្រែចំនួន​ ​៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំង​មូ​ល​។
របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការ​ទូ​ទាត់​ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រ​ប់​គ្រ​ងឆ្នាំ​២០១៨ ។

សេចក្តីព្រាងច្បាប់នេះ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាសម្រេច​បា​ននូវ​សូច​នាករ​សំខាន់​ៗ​នៃម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌហិរញ្ញវត្ថុសា​ធា​រណៈ តាមការគ្រោងទុក ឬលើសការគ្រោងទុកថែម​ទៀ​ត​ និងកំណើនសេដ្ឋកិច្ចក្នុ​ង​អ​ត្រា ៧,៥% ជាពិសេសរាជរដ្ឋាភិបាលពុំ​បា​នប្រើប្រា​ស់ប្រាក់​ស​ន្សំក្នុ​ង​បញ្ញើ រាជរដ្ឋាភិបាល​នោះ​ទេ ថែមទាំងសន្សំបាននូវអតិរេក​ពី​ការ​អ​នុវត្ត​ថវិកា​ក្នុងឆ្នាំចំនួន ២.៤៣៩,២ ប៊ីលានរៀលទៀត សម្រាប់ដាក់បង្កើនជាប្រាក់សន្សំ​ប​ន្ថែ​ម ​សម្រាប់រួមចំណែកគាំទ្រ​ដ​ល់កា​រអ​នុវ​ត្តអា​ទិភាពគោលនយោបាយផ្សេងៗទៀតរប​ស់​រា​ជរដ្ឋា​ភិបា​ល​ផងដែរ។ លើសពីនេះ បានឆ្លុះបញ្ចាំងពីការ​ប្តេ​ជ្ញាចិ​ត្ត​យ៉ាងម៉ឺ​ងម៉ាត់ និងឥតងាករេរបស់រាជ​រ​ដ្ឋា​ភិបាល ក្នុងការបន្តរក្សាសុខស​ន្តិ​ភាព ស្ថិរភាពនយោបាយ ​ប​ន្តលើកស្ទួយកិត្យានុភា​ព​ជាតិ ការការពារបាននូវអធិ​ប​តេ​យ្យភា​ព​ជាតិ បូរណភាពទឹកដី ការបន្តព​ង្រឹ​ងល​ទ្ធិប្រជា​ធិប​តេ​យ្យ និងនីតិរដ្ឋ ការបន្តរក្សា​ឱ្យ​បាន​នូវ​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច និងកំណើនសេដ្ឋកិ​ច្ច​ និងការធានាបាននូវស័​ក្តិ​សិ​ទ្ធ​ភា​ព និងប្រសិទ្ធភាពខ្ពស់​ក្នុ​ងកា​រគ្រ​ប់គ្រ​ងហិរ​ញ្ញ​វត្ថុ​សា​ធាណៈ ក្នុងគោលដៅ ពន្លឿនការអភិវឌ្ឍសេដ្ឋ​កិ​ច្ច និងសង្គមកម្ពុជា ជាពិសេសការកាត់​ប​ន្ថយ​ភាព​ក្រីក្រ​រ​បស់​ប្រ​ជា​ជន។

សេចក្តីព្រាងច្បាប់នេះ តាក់​តែ​ងឡើ​ងមាន ០៣ជំពូក និង២២មាត្រា ត្រូវបា​ន​រដ្ឋ​សភា​នៃ​ព្រះរា​ជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើក​ដំ​បូ​ងចំ​នួន ១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំ​ង​មូល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នា​ស​ម័យ​ប្រជុំរ​ដ្ឋស​ភាលើក​ទី៣​ នីតិ​កា​លទី​៦។

លោកអគ្គបណ្ឌិតស​ភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិ​ច្ច​ និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រី​ជា​ន់ខ្ព​ស់​ និងមន្ត្រីជំនាញ​បា​នអ​ញ្ជើញ​មក​ការពា​រសេច​ក្តី​ព្រាង​ច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេច​ក្តី​ព្រាង​ច្បាប់ទាំ​ង​មូលដោយឥតកែ​ប្រែ​ចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធស​ភា​ទាំ​ងមូ​ល​។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី​ពី​ ​វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥​៤​ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយ​ព្រះ​រា​ជក្រ​មលេ​ខ​ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

សេចក្តីព្រាងច្បាប់នេះ រៀប​ចំ​ឡើង​ដើម្បី​កែសម្រួល​បញ្ញ​ត្តិមា​ត្រា​ចំនួ​ន១០ នៃច្បាប់ស្តីពី សហជីព ក្នុងគោលបំណងធានាសិទ្ធិសេ​រី​ភាពអ​ង្គកា​រវិ​ជ្ជា​ជីវៈ ដែលជាចំណុចស្នូ​ល​ក្នុង​ការអ​នុ​វត្តគោ​ល​នយោបាយ របស់រាជរដ្ឋាភិបាលនៃ​កា​រ​ផ្សារ​ភ្ជាប់ ពាណិជ្ជកម្មអន្តរជាតិទៅនឹង​ល​ក្ខ​ខណ្ឌ​ការ​ងារ ដែលបានលើកកម្ពស់កិត្យានុភា​ព​ របស់កម្ពុជាក្នុងការប្រកួតប្រ​ជែ​ង​ ទាក់ទាញវិនិយោគ និងបង្កើ​ត​កា​រងា​រ​ជូ​នកម្មករ និយោជិត និងបង្ហាញអំពីការប្តេជ្ញាចិត្តរ​ប​ស់រា​ជ​រ​ដ្ឋាភិ​បា​លក​ម្ពុ​ជា ក្នុងការលើក​ក​ម្ព​ស់សិទ្ធិ​ការ​ងាររ​បស់​ក​ម្មករនិយោជិតស្របតាមបទដ្ឋាន​អ​ន្ត​រ​ជាតិ​។

សេចក្តីព្រាងច្បាប់នេះ តាក់​តែ​ងឡើ​ងមាន ០២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំ​បូ​ង​ចំ​នួន ១០៧សំឡេង នៃចំនួ​ន​សមា​ជិក​រដ្ឋ​សភា​ទាំងមូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋស​ភា​ នីតិកាលទី៦។
លោក អ៊ិត សំ​ហេ​ង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អម​ដោ​យថ្នា​ក់ដឹ​កនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកកា​រ​ពារ​សេចក្តី​ព្រាង​ច្បាប់​នេះ​។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ​​ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តី​ព្រា​ង​ច្បាប់​ទាំង​មូលដោយឥតកែប្រែចំនួន ៥​៨​សំឡេ​ង នៃចំនួនសមាជិកព្រឹទ្ធសភាទាំ​ង​មូ​ល​៕ដោយ៖កូឡាប

spot_img
×