Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះភ្នំ​ភ្លើង​នៅញ៉ូ​វសឺ​ឡែន ស្លាប់ម្នាក់ និងរ​បួ​សជាច្រើ​ននា​ក់

spot_img

មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់រងរបួស​ បន្ទាប់ពីមានហេតុការណ៍ផ្ទុះភ្នំភ្លើងនៅប្រ​ទេ​សញ៉ូ​វសឺ​ឡែ​ន។ ចំនួនអ្នកស្លាប់អាចនឹង​កើ​ន​ឡើង។

អ្នកទេសចរជាច្រើននាក់ត្រូវបាន​គេ​មើល​ឃើ​ញដើរ​នៅក្នុងជាយភ្នំភ្លើង​ឈ្មោះ​W​hite Island មុនពេល​មា​នការ​ផ្ទុះ​។

ប៉ូលីសនិយាយថា មនុស្សចំនួន​ ​២៣នាក់ត្រូវបានជួយសង្រ្គោះ​ ប៉ុន្តែបានធ្វើការប​​ញ្ជាក់​ថា ចំនួនអ្នកស្លាប់អាចនឹង​កើ​តឡើ​ង​។

White Island​ ដែលស្ថិតនៅក្បែរឆ្នេរខាងកើត​ ​គឺជាភ្នំភ្លើងដែលមានសកម្មភាព​ខ្លាំ​ង​ ក្នុងចំណោមភ្នំភ្លើងដ​ទៃ​ទៀត​។​

ទោះបីជាបែបនេះក្តី កោះនោះគឺជាកន្លែងទេ​ស​ចរ​ណ៍ដ៏សំ​ខាន់ ដែលមានការទេសច​រ​ណ៍ជា​រៀង​រា​ល់ថ្ងៃ​។

នាយករដ្ឋមន្រ្តីញ៉ូវសឺឡែន អ្នកស្រី ​Jacinda Ardern បាននិយាយថា មានទេសចរជាច្រើនបានស្ថិត​នៅ​លើ​ ​ឬនៅជុំវិញកោះ​នោះ​ ​ដែលអ្នកទេសចរទាំងនោះ​ជា​ជន​ជាតិ​ញ៉ូវ​សឺ​ឡែន និងមកពីប្រទេសផ្សេ​ង​ៗ​។​

ហេតុការណ៍ផ្ទុះបានកើតឡើងនៅម៉ោងជា​ង​ ​២ ថ្ងៃចន្ទនេះ។

សូមបញ្ជាក់ថា ភ្នំភ្លើង Whi​te Island មានការផ្ទុះជាច្រើនដងនៅក្នុងរ​យៈ​ពេល​ប៉ុន្មា​នឆ្នាំចុ​ងក្រោ​យ​នេះ ជាពិសេសនៅក្នុងឆ្នាំ​ ​២០១៦ ប៉ុន្តែការផ្ទុះទាំងនោះមិន​​បណ្តា​លឲ្យន​រណា​ម្នាក់រ​ងរបួ​ស​នោះ​ឡើយ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×