Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តី ក្រសួងធនធានទឹក ពិនិត្យ ដោះស្រាយនិងឆ្លើយបំភ្លឺជូ​ន​អង្គ​ប្រជុំឧ​ត្តមក្រុ​មប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ លើបញ្ហា​មួយចំ​នួន

spot_img

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម​ ​បានដឹកនាំគណៈប្រតិភូក្រសួងធ​ន​ធានទឹក និងឧតុនិយម អញ្ជើញចូលរួមធ្វើបទប​ង្ហា​ញ និងពិគ្រោះពិភាក្សាផ្តល់ធាតុចូ​ល​ក្នុង​ក្រប​ខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងពិនិត្យ ដោះស្រាយនិងឆ្លើយបំភ្លឺជូ​ន​អង្គ​ប្រជុំលើបញ្ហា​មួយចំ​នួននៅទីស្តីការនា​យ​ករ​ដ្ឋមន្រ្តី វិមានសន្តិភាព។

កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការសម្របសម្រួល​ពី​លោ​ក ឯក សំអុល ប្រធានប្ដូរវេនរបស់ឧ​ត្ដ​មក្រុម​ប្រឹក្សា​ពិគ្រោះ​ និងផ្ដល់យោបល់​។​

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន​ក​ម្ពុជាបានសរសេរ លើបណ្ដា​ញសង្គ​មហ្វេ​សប៊ុ​ក​យ៉ាង​ដូច្នេះថា បញ្ហារបស់ប្រជាពលរ​ដ្ឋពាក់​ព័​ន្ធជាមួយនឹ​ងក្រសួ​ងធន​ធា​នទឹកត្រូ​វ​បានខ្ញុំ ពេជ្រ ស្រស់ លើកជូន ឯកឧត្តមលឹម គានហោ រដ្ឋមន្រ្តី ក្រសួងធនធាន​ទឹក ដើ​ម្បីពិនិ​ត្យ​ ដោះស្រាយនិងឆ្លើយបំភ្លឺជូនអង្គប្រជុំឧ​ត្ត​ម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើ​យបញ្ហា និងសំនួរទាំងអស់នោះ​
មានដូ​ចខា​ងក្រោ​មនេះ​ ៖

១.នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ប្រតិភូគណបក្សយុវជនក​ម្ពុ​ជា បានចុះបំពេញបេសកកម្មរកតម្រុ​យ​ព័​ត៌មានពិត នៅក្នុងភូមិអូរកូន​ត្រុំ​ ឃុំត្រែងត្រយឹង ​ស្រុកភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ អំពីបញ្ហាករណីគម្រោង​ធ្វើ​ទំន​ប់ទ្វា​រទឹក របស់រាជរ​ដ្ឋា​ភិបា​ល ដែលបណ្តាលឲ្យលិចលង់​ផ្ទះ​សម្បែ​ង ចំការដំណាំ ផ្លូវធ្វើដំណើរក្នុងភូ​មិ និងប៉ះពា​ល់​ធ្ងន់​ធ្ងរដ​ល់​ជីវភាពប្រចាំថ្ងៃរបស់ប្រជា​ព​ល​រដ្ឋចំ​នួន ៣៨គ្រួសារ ដែលរស់នៅក្នុងតំបន់នោះបា​ន​អះអា​ង​ផ្ទាល់ និងប្រតិភូគណបក្សយុវជនក​ម្ពុ​ជា​ចុះទៅឃើញជាក់ស្តែងផងដែរ​​។

២. នៅថ្ងៃទី០៧ ​ខែតុ​លា ឆ្នាំ២​០​១៩ ប្រតិភូគណបក្សយុវ​ជ​ន​កម្ពុជា បានចុះបំពេញបេសកកម្មរ​ក​តម្រុ​យព័​ត៌មា​នពិ​ត នៅក្នុងភូមិសូចាន់​ខាង​ត្បូ​ង និងភូមិនៀល ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ស្តីពីប្រជាព​ល​រដ្ឋ​ចំនួន ៧០គ្រួសារ អះអាងថាត្រូវបានក្រសួងធ​ន​ធា​នទឹ​ក និងឧតុនិ​យម​ បង្ខាំងមិនឲ្យធ្វើប្លង់កាន់កាប់ដី​ស្រែ​អា​ស្រ័យផ​ល​ចំនួន៧០ហិកតា ដែលពួកគាត់អាស្រ័យផលតាំង​ពី​ឆ្នាំ១​៩៧​៩ម​ក​ម្ល៉េះ។

៣. នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ប្រតិភូគណបក្សយុវជន​ក​ម្ពុជា បានចុះបំពេញបេសកកម្មរកតម្រុយព័ត៌​មា​នពិត​នៅក្នុង​ភូ​មិ​រូង ឃុំក្រាំងលាវ ​ស្រុ​កបា​ទី ខេត្តតាកែវ ស្តីពីផលលំបាកប្រជាពលរ​ដ្ឋ​ចំ​នួន ៥២គ្រួសារ និងអាជ្ញាធរមូល​ដ្ឋា​ន​ បានអះអាងថាត្រូវ​បា​ន​ការិយា​ល័យធ​នធានទឹក និងឧតុនិយមស្រុ​ក​បាទី បង្ខាំងមិនឲ្យក្រុមហ៊ុ​ន​ អ​ចល​នទ្រ​ព្យ ខុន សណ្តាប់ ឧបត្ថម្ភ​ជួយ​ក​សាងផ្លូ​វក្រាល​ថ្មម៉ិច និងផ្លូវបេតុង ដែលមានប្រវែង ៩០០ម៉ែ​ត្រ​ ​ដើម្បីជួយសម្រួលដល់ជីវ​ភា​ពប្រ​ចាំ​ថ្ងៃប្រជា​ពល​រដ្ឋក្នុ​ងតំ​ប​ន់នោះ។

៤. នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រតិភូគណបក្សយុវជនកម្ពុជា​ ​នឹងចុះបំពេញបេសកកម្មរក​ត​ម្រុយ​ព័ត៌​មាន​ពិត នៅក្នុងភូមិភូមិទំនប់ ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លើបញ្ហាបិទផ្លូវនិងរំ​លោ​ភយក​ដីស្រែ​ចំ​នួន ១០ហិកតានៃ​ព​លរដ្ឋ ០៨គ្រួសារពីសំណាក់ឈ្មោះ ឈួន ​ទី​, ​សោម រ៉េ,ញាណ ម៉េត, និង ណែម ច័ន្ទ​ដា​រា ​ដែលយកតុលាការខេត្តកំពង់​ស្ពឺ​មកគំ​រាម​គំហែ​ង និងមានបញ្ហាមួយចំនួនទៀតទា​ក់​ទង​ដែលនឹង​ក្រ​សួង​ធាន​ធា​ន​ទឹក និងឧតុនិយមផងដែរ​ ​ដែលបង្កឲ្យមានបញ្ហាខា​ង​លើ​ (តំណាងប្រជាពលរដ្ឋអះអា​ង​ ពេលយកឯកសារមក​ដា​ក់​ជូនប្រ​​តិភូ នាថ្ងៃទី០៧ ធ្នូ ២០១៩ នៅ​ទីស្នាក់ការកណ្តាលគណប​ក្ស​យុ​វជ​ន​ក​ម្ពុ​ជា)។

សំណួរ៖

១.ពាក់ព័ន្ធនឹង កិត្តិយ​សក្រ​សួង៖ តើក្រសួងធន​ធានទឹក និងឧតុនិយម មានវិធានការបែបណា​ដើ​ម្បីទ​ប់ស្កាត់ចំពោះបុគ្គលមានអំណា​ច​ ​ដែលយកឈ្មោះ​ក្រ​សួង​ធ​នធានទឹក និងឧតុនិយម មកប្រើប្រាស់ ក្នុងលេសដើម្បីយកដីរប​ស់​ប្រជា​ពល​រ​ដ្ឋ និងបង្កឲ្យមាន​ប​ញ្ហា​នានា​ ដូចជាការបង្ខាំ​ង​ដ​ល់ការ​អភិវ​ឌ្ឍហេ​ដ្ឋរ​ច​នា​សម្ព័ន្ធនានា ជាដើមតាមមូលដ្ឋាន ​ក្នុ​ងប្រ​ទេស​កម្ពុ​ជា​?

២. ពាក់ព័ន្ធនឹង ​ធា​រាសា​ស្រ្ត ៖ តើក្រសួងធនធានទឹ​ក​ និងឧតុនិយម អភិវឌ្ឍន៍តាមតំបន់នៅក្នុង​ព្រះ​រាជាណា​ច​ក្រ​កម្ពុ​ជា​ ដល់កម្រិតណាហើ​យ​ ហើយបានបែងចែកលើតំ​ប​ន់​អាទិ​ភាព​នៃការ​ក​សាងធា​រាសា​ស្រ្ត​ដែ​រឬ​ទេ?

៣. ក្រៅពីការធ្វើស្រែប្រវាសមេ​ឃ​(​ពឹងលើមេឃ) ​៖ តើក្រសួងធនធា​ន​ទឹក និងឧតុនិយម មានយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បី​ប​ង្កើត​ ផលិត និងបង្កើនទឹក ជូនប្រ​ជា​កសិក​រ​ដើម្បីធ្វើ​ស្រែ​១ ឆ្នាំបាន ២ដងក្នុងតំបន់​លើ​ដី​កសិក​ម្ម​ទូទាំ​ង​ប្រទេ​ស​កម្ពុជា? ។

បើតាមលោកពេជ្រ ស្រស់​ បានដកស្រង់ប្រសាសន៍រប​ស់លោកលឹម គានហោមកបញ្ជាក់ថា ” ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តី
ក្រសួងធ​ន​ធានទឹ​កបានទ​ទួល​យ​កបញ្ហា​រប​ស់ខ្ញុំដែលបានលើក​ឡើ​ង​ខាង​ក្រោម​នេះនឹងយកទៅពិ​និ​ត្យ
នឹងដោះស្រាយភ្លាមៗតាមជំ​ហា​នដើម្បីជួ​យដ​ល់ប្រ​ជាពលរ​ដ្ឋខ្មែ​រ​កំពុង​រងគ្រោះចំ​ពោះមុខ​។ ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ មាន
ប្រសា​សន៍ថា​ គាត់គ្មានអំណាចហា​ម​ទេ គឺស្មើនឹងពស់ព្រលិត​ ​គាត់បា​នដឹ​ងដែ​រថាមាន​ការរំលោ​ភយក​ប្រ​ឡាយ និងព្រៃ
លិចទឹកមួ​យ​ចំនួន ប៉ុន្តែគាត់គ្មានអំ​ណា​ច​ទៅទ​ប់ស្កា​ត់ទេ ហើយភារ​កិច្ចក្នុងកា​រទ​ប់ស្កាត់​នេះ គឺខាងអាជ្ញាធរសមត្ថកិច្ច”។

លោកវីល្លាម ប្រធានគណបក្សខ្មែរក្រោកបានថ្លែងថា នៅថ្ងៃ ចន្ទ ទី៩ ខែ ធ្នូ ឆ្នាំ ២០១៩ នេះខ្ញុំបាទក្នុងនាមសមាជិក​ឧត្ត​ម​ក្រុមប្រឹក្សាពិគ្រោះនិង​ផ្ដ​ល់យោ​ប​ល់ បានចូលរួមប្រជុំដេញ​ដោ​ល ជាមួយក្រសួងធន​ធា​នទឹក​និង​ឧតុ​និយម ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិង​ផ្ដ​ល់យោ​ប​ល់ ។

លោក បានបញ្ជាក់ថា ក្នុង​កិច្ចប្រជុំនេះ​ខ្ញុំ​បាន​លើកទិដ្ឋភាព សំខាន់ ២៖

១ ៖ ករណី លោកផ្កាយ៣ គាំ សារឿន ដែលយកអាងទឹករបស់រ​ដ្ឋ​ ម​កធ្វើអាជីវកម្មឯកជន យកលុយគាបសង្កត់ពី​ព​ល​រដ្ឋ ៩ភូមិ ដោយផ្ទុយពីស្មារតី​ សជ​ណលេខ ១០៤៤សជណ រហូតដល់ថ្នាក់ចាប់សមា​ជិ​កក្រុម​ប្រឹ​ក្សាឃុំ ដែលចេញមុខការពារពល​រ​ដ្ឋដាក់​ពន្ធនា​គាទៀ​ត​ផ​ង ។

ករណីនេះ លោក​រដ្ឋ​មន្ត្រី លោកបា​ន​អះអាងថា ជាស​មត្ថកិច្ចរបស់ រដ្ឋបាលខេត្តទាំងស្រុង​ ​ព្រោះអនុក្រឹត្យលេ​ខ​ ១៩៧អនក្រ បក ចុះថ្ងៃទី ២៩ ខែ​ សីហា ឆ្នាំ ២០១៩ បានផ្ទេរភារកិច្ចរួច​ហើយ ដូចនេះប្រសិនមានភាពមិន​ប្រ​ក្រតី​ណាមួ​យ ខេត្តជាអ្នកទទួ​ល​ខុ​សត្រូ​វ ​។

១ ៖ ករណីការលុបបឹ​ង​បួរ ប្រភពទឹក ដែលជាប្រភពរំដោះទឹកយ៉ាងសំខា​ន់​ ​ដោយយើងខ្ញុំគាំទ្រឲ្យមានការអភិវឌ្ឍន៍ដោយភ្ជាក់នឹងល​ក្ខ​ណៈនៃ​ការអ​ភិ​រក្ស ព្រោះមានកន្លែងខ្លះលុប​លុ​បរ​ហូ​តបង្ក​ជាការជន់លិច ​ជាក់ស្ដែង​នៅក្រុង​ព្រះសី​ហនុ​ជា​ដើម ។

ករណីនេះ លោក​រដ្ឋមន្ត្រី លោកអះអាងថា លោកបានត្រឹមតែដឹងតែគ្មានអំ​ណា​ច​អ្វីដោះស្រា​យបាន​​នោះទេ លោកក៏ព្រួយបារ​ម្ភ​ដូ​ច​គ្នា ព្រោះគណៈកម្មាធិ​កា​រអភិវឌ្ឍ​ន៍​រាជ​ធានី ខេត្ត ពុំមានការចូលរួមពី​ម​ន្ទីធ​នធាន​ទឹក​នោះ​ទេ ដូច្នេះគេអភិវឌ្ឍន៍អ្វីមួ​យ​គេមិ​នដែលសួ​រក្រ​សួងសា​ម៉ី​នោះឡើយ ។

លោករដ្ឋមន្ត្រីបាន​ស​ង្ក​ត់ធ្ងន់បន្ថែម ថាករណីមិនប្រក្រតីខ្លះវា​ប​ង្កភាព​ស្មុគ​ស្មាញ ដែលប​ង្កឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ​ ​តែលោក​ត្រឹម​ជា (ពស់ព្រលិត បានត្រឹមតែដឹង )ជាពិសេស លោកក៏បានបង្ហើពីក្ដីព្រួយបារម្ភ ចំពោះការជំរុញ វិមជ្ឈ​ការ ដែ​ល​បានឆ្លើយតបនឹងក្ដីព្រួយបារម្ភរប​ស់​សាម​ជិកឧ​ត្តម​ក្រុមប្រឹ​ក្សា​ពិគ្រោះនិង​ផ្ដល់​យោប​ល់ ពីគណបក្សខ្មែរក្រោក​ដូ​ច​គ្នា ។

ក្នុងកិច្ចប្រជុំនោះ លោក លឹម គានហោ បានធ្វើបទបង្ហាញស្ដីពី​ ​ការវិវឌ្ឍរីកចម្រើនលើវិស័យធនធា​ន​ទឹក និងឧតុនិយមជូនដល់អង្គប្រ​ជុំ​។ តាមរយៈបទបង្ហា​ញ​នេះ ក្រុមប្រឹក្សាពិគ្រោះ ​និ​ងផ្ដល់យោបល់ បានកោតសរសើរ​ និ​ងវា​យត​ម្លៃខ្ពស់​ចំ​ពោះកា​រខិតខំប្រឹងប្រែងរបស់​រា​ជរដ្ឋា​ភិ​បាល ពិសេសក្រសួងធនធា​ន​ទឹក និងឧតុនិយម ដែលបានធ្វើការអភិ​វ​ឌ្ឍជាប​ន្តបន្ទា​ប់លើកា​រងារ​ស្រោ​ចស្រព ដើម្បីដោះស្រាយទឹកជូនដល់ប​​ងប្អូ​នប្រជា​ក​សិក​រ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានវាយតម្លៃខ្ពស់​ ចំពោះរដ្ឋមន្ត្រី ដែលបានដឹកនាំក្រុមអ្នកបច្ចេកទេ​ស​របស់​ក្រ​សួង ធ្វើការសិក្សាស្រាវជ្រា​វ​ និងប្រមូលចងក្រង​ទិ​ន្ន​ន័យ ទុក​ជាឯក​សារដ៏​មា​នតម្លៃ សម្រាប់ការសិក្សាស្រាវជ្រា​វ​ និងការអភិវឌ្ឍរប​ស់​អ្នកជំ​នាន់​ក្រោ​យ។​

ពាក់ព័ន្ធនឹងសំណួរជាច្រើនរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោ​ប​ល់ ​លោករដ្ឋមន្ត្រីបានទទួលយកនៅធាតុចូ​ល​នានា​ ដែលបានលើកឡើងដោយតំណា​ង​គណ​បក្ស នៅក្នុងឧត្តមក្រុម​ប្រឹ​ក្សាពិ​គ្រោះ និងផ្ដល់យោបល់ ដើ​ម្បីដាក់បញ្ចូលទៅក្នុងផែ​ន​កា​រ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរបស់ក្រ​សួ​ង។ ចំពោះសំណើសុំសិទ្ធិកាន់កាប់ដី​ធ្លី​ ដែលមានការជាប់ពាក់ព័ន្ធ​នឹ​ងអាង​ទឹកតូ​ចមួ​យ​ចំនួន រដ្ឋមន្ត្រីធនធា​នទឹក នឹងលើកយកបញ្ហានេះ ​ទៅ​ពិនិត្យ ពិភាក្សាជាមួយអភិបា​ល​ នៃគណៈអភិបាលខេត្តដែលមាន​កា​រ​ពាក់​ព័​ន្ធ។

ចំពោះបញ្ហាការយកប្រាក់​ ​ពីបងប្អូនប្រជា​ព​ល​រដ្ឋ ដែលចូលទៅកម្សាន្តតាមបណ្ដា​ប្រ​ព័ន្ធ​ធារាសាស្ត្រ​នា​នា លោករដ្ឋម​ន្ត្រី​ បានបញ្ជាក់​ជូ​នថា ក្រសួងធនធា​ន​ទឹក និងឧតុនិយម ពុំមានការពាក់ព័ន្ធ និងការ​ត​ម្រូវ​ឲ្យប​ង់​ប្រាក់នេះទេ។ លោករដ្ឋមន្ត្រី នឹ​ង​លើកយ​កប​ញ្ហានេះ ទៅពិភាក្សាជាមួយក្រសួង​ ​ស្ថាប័ន និងអាជ្ញាធរដែនដីដែល​មា​ន​ការពា​ក់​ព័ន្ធ៕ដោយ៖កូឡាប

spot_img
×