Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាន់ ចេសា ដណ្តើមបានមេដាយមាស ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន នៅ SEA Games 2019 ទាំងប្រផិតប្រ​ផើ​យ

spot_img

ម៉ានីល ៖ បើយោងតាមការផ្សាយរបស់ផេកហ្វេសប៊ុក Cambodia SEA GAMES 2023 ថា អបអរសាទរ កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ឈ្នះមេដាយមាសទី៤ ជួនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើ​កទី៣០ នៅប្រទេសហ្វីលីពីន មុននេះបន្តិច។ ស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ផ្នែកកីឡា​កា​រិនីជឺ​ជិ​តស៊ូកម្ពុជា គឺកញ្ញា ខាន់ ចេសា បានទទួលមេដាយ​មាស​ហើយ បន្ទាប់ពីបានយកឈ្នះលើ​កី​ឡាការិ​នីហ្វី​លីពីន Napolis Jenna Kailaដែលជាម្ចាស់ផ្ទះ នៅមុននេះបន្តិច​។

លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរប​ស់​កម្ពុជា បានបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាទ​ម្ង​ន់ ៤៩គីឡូ​ក្រាម​នេះ​ ចេសា បានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន​ ​ទាំងប្រផិតប្រ​ផើ​យ ពោលគឺមានប្រៀបទៅលើប​ច្ចេ​កទេ​ស បន្ទាប់ពីការប្រកួត​ស្មើ​គ្នា​ ២-២ពិន្ទុ៕ដោយ៖កូឡាប

spot_img
×