Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង ជា​សហ​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ចំនួន​១៩

spot_img

​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មករា​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត និង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ប្រទេស​កម្ពុជា

បាន​អញ្ជើញ​ចូលរួម​ជា​សហ​អធិបតី​ជាមួយ លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​១៩ ៖
១)​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្ដីពី​ការលើកកម្ពស់​បន្ថែម​កា​រ​អភិវឌ្ឍ​មជ្ឈមណ្ឌល ផ្ទេរ​បច្ចេកវិទ្យា​កម្ពុជា​-​ចិន ។​
២)​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា សម្រាប់​កិច្ចការ​ប្រតិបត្តិកា​រលើ​ការលើកកម្ពស់​គុណភាព​ផលិតផល​។​
៣)​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​។​
៤)​លិខិត​ប្ដូរ​សារ ស្ដីពី​គម្រោង​ជួសជុល​រាជវាំង​នៅ​អង្គរ ។​
៥)​លិខិត​ប្ដូរ​សារ ស្ដីពី​ការផ្ដល់ជូន​បរិក្ខារ​មួយកញ្ចប់​។​
៦)​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​គម្រោង​ដំណើរ​នៃ​ក្ដី​ស្រឡាញ់​ពី​បេះ​ដូង​នៅ​កម្ពុជា ។​
៧) អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្ដីពី​ការរៀបចំ​ផែនការ​រួម​លើ​ការអភិវឌ្ឍ​កសិកម្ម​ទំនើប​នៅ​កម្ពុជា​។​
៨)​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អង្គការ​ស្រាវជ្រាវ​ដំណាំ​ស្រូវ​។​
៩)​កិច្ចព្រមព្រៀង​ស្ដីពី​ការអនុវត្ត​គម្រោងការ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់ និង​អភិរក្ស​ពូជឈើ​មានតម្លៃ​ខ្ពស់​នៅ​កម្ពុជា ។​
១០)​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​សាងសង់​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូ​វ៉ុល ដំណាក់កាល​ទី ២ ។​
១១)​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ ៣ (​ចោមចៅ បែក​គូស ក្រុង​កំពត​) ។​
១២)​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច​សហ​ប្រត្តិការ​ទៅវិញទៅមក ។​
១៣)​កិច្ចព្រមព្រៀង​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​។​
១៤)​កិច្ចព្រមព្រៀង​ស្ដីពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​
១៥)​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ពាណិជ្ជកម្ម​អង្ករ​។​
១៦)​កិច្ចសន្យា​សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី 500kv ជា​ឆ្អឹងខ្នង​សម្រាប់​បណ្ដាញ​ជាតិ និង​ភ្ជាប់​អនុតំបន់ ។​
១៧)​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី​កិច្ចសហប្រតិបត្តិកា​រណ៍​ហិរញ្ញប្បទាន សម្រាប់​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញ​(​ថ្មី​)​ប្រទេស​កម្ពុជា​។​
១៨)​កិច្ចព្រមព្រៀង​ក្របខណ្ឌ ស្ដីពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប តេ​ជោ ១ ។​
១៩)​កិច្ចព្រមព្រៀង​ស្ដីពី គម្រោង​វិនិយោគ លើ​ការសាងសង់ និង​ប្រតិបត្តិការ​កំពង់ផែ​ស្ទឹងហាវ​។​

​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា និង​ប្តូរ​សារ​រួមគ្នា​រួចមក គឺ​មាន​ការប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​ដែល​កម្ពុជា​បាន​សំរេច​ជាមួយ​ភាគី​ចិន ដែល​ក្នង​នោះ​គឺ​មាន​គម្រោង ១)“​ដំណើរ​នៃ​ក្តីស្រឡាញ់​ពី​បេះ​ដូង​” នៅ​កម្ពុជា ដែល​ភាគី​ចិន​នឹង​ផ្តល់​ការវះកាត់​ជួយ​កុមារ​កម្ពុជា​ដែល​មាន​បញ្ហា​ជំងឺ​បេះដូង​ចំនួន​១០០ នាក់ ដែល​មាន​រយះពេល​៣​ឆ្នាំ​, ២)-​គម្រោង​សាងសង់​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ( ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ នៅ​ខេត្ត​ត្បូងឃ្មុំ​, ៣)-​គម្រោង​ប្លង់​ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​៕ ដោយ​៖​កូឡាប​

spot_img
×