Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក​​ បុកគ្នាបណ្តាលឱ្យមនុស្ស​២​នាក់ រងរបួសធ្ងន់​និ​ងស្រាល នៅស្រុករមាសហែក​

spot_img

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់​និ​ង​ស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាច​រ​ណ៍មួយ​រ​វាងម៉ូតូ និងម៉ូតូសណ្តោ​ង​រ៉ឺម៉ក ដំណើរបញ្ច្រា​ស​ទិស​គ្នា លើផ្លូវខេត្តលេខ3​1​31 ក្រាលគ្រួសក្រហម ​ត្រង់​ចំណុច​ភូមិ​ថ្នល់គ្រួ​ស ឃុំមុខដា ស្រុករមាសហែ​ក​ ខេត្តស្វាយរៀង។ ហេតុការណ៍នៃគ្រោះថ្នាក់ខាង​លើនេះ​ បានកើតឡើងកាលពីវេលាម៉ោង​១​៨​និង​២០នា​ទីព្រលប់់ថ្ងៃទី៨ខែ​ធ្នូ​ឆ្នាំ២​០១៩​។

សមត្ថកិច្ចបា​នឱ្យដឹងថាៈ ជនរងគ្រោះ​ទី១ មានឈ្មោះពេជ្រ ឆែម ភេទប្រុស អាយុ48ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់ទទឹង ​ឃុំមុ​ខដា​ ជាអ្នកបើកម៉ូតូម៉ាក​ហុ​ង​ដាC125 ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ស្វា​យ​រៀង​1CF.5139 បើកពីទិសខា​ង​លិច​ មកកើត(ពាក់មួ​កសុវ​ត្ថិភា​ព) ទី២ឈ្មោះប៊ិន សោធា ភេទប្រុស អាយុ19ឆ្នាំ មុខរបរកសិករ រស់នៅភូមិដូង ឃុំដូង ស្រុករមា​សហែ​ក ​ខេត្តស្វាយរៀង ជាអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉​ក​ ​ម៉ាកហុងដាវ៉េវ ​ពណ៌ក្រហម គ្មានផ្លាកលេខ ​បើក​ពីទិស​ខាង​កើត ទៅលិចរងរបួសស្រាល​។​

ប្រភពដដែលបានបន្តថាៈ ករណីនេះគ្រោះថ្នាក់មនុ​ស្ស​នា​ក់ ប្រុស ធ្ងន់ គឺ​ឈ្មោះពេ​ជ្រ​ ឆែម​ បានបញ្ជូនមក​ព្យា​បាលនៅ​មន្ទី​រពេ​ទ្យបង្អែ​កស្រុ​ករមា​ស​ហែ​ក។

បច្ចុប្បន្នវត្ថុតាងសមត្ថ​កិ​ច្ចបា​ន យកមករក្សាទុកនៅ​អ​ធិកា​រដ្ឋាននគ​រ​បាលស្រុ​ករ​មាស​ហែ​ក ដើម្បីចាត់ការទៅ​តា​មផ្លូ​វ​ច្បាប់​។ មូល​ហេតុ : ម៉ូតូC125 បើកពុំប្រកា​ន់​ស្តាំ៕ដោយ៖ វ៉ៃកូ

spot_img
×