Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូ​ឈើទាល និង​ឆ្នេរ​អូរត្រេះ ត្រូវ​រុះរើ​តូប​អនាធិបតេយ្យ ចេញ​ឲ្យ​អស់ ក្នុង​រយៈពេល​៧​ថ្ងៃ​

spot_img

ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានដាក់​កំហិត​ឲ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ ដែល​កំពុង​លក់ដូរ ឬ​អាស្រ័យ​ផល​នៅលើ​ឆ្នេរ​អូ​ឈើទាល និង​ឆ្នេរ​អូរត្រេះ ក្រុងព្រះសីហនុ ត្រូវ​រុះរើ​សំណង់​ផ្សេងៗ ចេញ​ឲ្យ​អស់​ពីលើ​ឆ្នេរ​ទាំងពីរ ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​សា​ព្រមាន​នេះ ធ្វើឡើង​តាមរយៈ សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​៤ ខែធ្នូ​ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​សេចក្តីជូនដំណឹង​នោះ បាន​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ ដែល​កំពុង​លក់ដូរ និង​អាស្រ័យ​ផល​នៅលើ​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អូ​ត្រេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ ៤​និង​ភូមិ ៦​សង្កាត់ ៤ ថា ដោ​យស​ង្គេ​ត​ឃើញ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​កំពុង​លក់ដូរ និង​អាស្រ័យ​ផល​នៅតាម​ឆ្នេរសមុទ្រ និង​បាន​សង់​តូប ឬ​សង់រោង​ដាក់តាំង​លក់ដូរ​អា​ងារ​ចំណី​ផ្សេងៗ នាំ​ឲ្យ​បាត់បង់​សោភ័ណភាព និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ ព្រមទាំង​នាំ​ឲ្យ​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន នៅតាម​តំបន់​ឆ្នេរសមុទ្រ ដែលជា​កន្លែង​សម្រាក​លម្ហែកាយ របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ធ្ងន់ធ្ងរ​..​។​

​ផ្តើម​ពី​បញ្ហា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា ដើម្បី​រៀបចំ​ឆ្នេរ​អូ​ឈើទាល និង​ឆ្នេរ​អូរត្រេះ ឲ្យ​មាន​សណ្ដាប់ធ្នាប់ មាន​របៀបរៀបរយ មាន​សោភ័ណភាព និង​អនាម័យ​បរិស្ថាន​ល្អ សម្រាប់​ទ្រទ្រង់​ដល់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត និង​យុទ្ធនាការ​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​និង​បដិសណ្ឋារកិច្ច​ល្អ សាក​សមនិង​ការ​ប្រសិទ្ធ​នាម​ថា “​តារា​រះ​នា​ទិសនិរតី​”​នោះ​។ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​រុះរើ​រោង ឬ​តូប លក់ដូរ​ផ្សេងៗ ដែល​គ្មាន​សណ្ដាប់ធ្នាប់​ចេញ​វិញ​ទាំងអស់​ក្នុង​រយៈពេល ៧
​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​ជូនដំណឹង​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩​តទៅ​៕ ដោយ​៖ ដែន សីមា​

spot_img
×