Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់​ជនសង្ស័យ​ម្នាក់ ក្នុង​បទ​សមគំនិត​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រើ​កាំបិតប៉័ងតោ​ប្លន់​យក​ម៉ូតូ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កំលាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ឃាត់ខ្លួន​ជន​
​សង្ស័យ​ចំនួន​០១​នាក់​។​

ជនសង្ស័យ​ឈ្មោះ​វ៉ាន់ សាវឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សម្បត្តិ​មានជ័យ ស្រុក​រមាសហែក ខេត្តស្វាយរៀង និង​មាន​ទីលំនៅ​ផ្ទះជួល ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ត្រូវ​ឃាត់ខ្លួន​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ​គា សុភា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បន្ទប់​ជួល​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​

​សំភារៈ​ដកហូត​បាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ លេខ​តួលេខ​ម៉ាស៊ីន​9753065 ពាក់​ស្លាក​លេខ ភ្នំពេញ 1GR-2176 ។​

​នគរបាល​បញ្ជាក់​ពី​ដំណើរ​រឿងនេះ​ថា នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា ម៉ោង​០៣​និង​១៥​នាទី ជនរងគ្រោះ​ឈ្មោះ​គា សុភា​រ៉ា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ លេខ​តួ​-​លេខ​ម៉ាស៊ីន​5381649 ពាក់​​ស្លាក​លេខ​ភ្នំពេញ​1HI-0319_​ទៅ​ឌុប​ប្រពន្ធ​ឈ្មោះ​យាន មុំ ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ចេញពី​ធ្វើការ​ខារ៉ាអូខេ​ ​នៅ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ពេល​ជិះ​ម៉ូតូឌុប ប្រពន្ធ​មកដល់​ចំណុច​មុខ​រោងចក្រ​ក្លេត​ភី ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​០៤​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរ​១២ ៥ (​មិន​ចាំ​ស្លាក​លេខ​) ចំនួន​ពីរ​គ្រឿង​បាន​ជិះ​ម៉ូតូ​មក​ក្រោយ​ជនរងគ្រោះ រួច​បាន​ធាក់​ផ្ដល​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្តាលអោយ​ដួល​រួច​យក​កាំបិតប៉័ងតោ​បំ​រ៉ុង​កាប់​ជនរងគ្រោះ​ជា​ប្តី​ឃើញ​ដូច្នេះ​ជនរងគ្រោះ​និង​ប្រពន្ធ​ភ័យ​ពេក ក៏​នាំ​រត់ចោល​ម៉ូតូ បន្ទាប់​ពួកក្រុម​ជនសង្ស័យ​ក៏បាន​នាំគ្នា​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ម៉ូតូ​គេច ខ្លួន​បាត់​អោយអស់​។

​ក្រោយមក​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣ ហើយ​សមត្ថកិច្ច​នគរ​បាល យើង​ធ្វើការ​ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ១-​ឈ្មោះ​មួន ភីរ័ក្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រៀន​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​កន្ទោក​ជើង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ២​ឈ្មោះ គង់ ប៊ុន​សី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គល់ និង​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ លេខ​តួ​.​លេខ​ម៉ាស៊ីន​5381649 ពាក់​ស្លាក​លេខ​ភ្នំពេញ​1HI-0319 (​បានប្រគល់​ឲ្យ​ជនរងគ្រោះ​ឈ្មោះ​គា សុផារ៉ា​) ។​

ចំណែក​ជនសង្ស័យ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ រួច​​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីការ​ឃុំ​បញ្ជូន​ឃុំខ្លួន​បណ្តោះអាសន្ន​ទៅ​ព្រៃ​សម​១​។​

​លុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កំលាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានធ្វើការ​ឃាត់ខ្លួន​ជន​
​សង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ​វ៉ាន់ សាវឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នាំមក​សាកសួរ​នៅ​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារ​​ភាព​ថា ​រូប​ខ្លួន​ពិតជា​បាន​ទិញ​ម៉ូតូ​ពី​ជនសង្ស័យ​ឈ្មោះ​គង់ ប៊ុន​សី​_​ពិតប្រាកដ​មែន ដោយមាន​ចម្លើយ​​សារភាព និង​ដោយមាន​ការឯកភាព​ពី​លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៦៣៣៤៥៦ បាន​អនុញ្ញាតិ​អោយ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ ខ្លួន​ជនសង្ស័យ​ឈ្មោះ​វ៉ាន់ សាវឿន ដើម្បី​កសាង​សំណុំរឿង បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×