Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​តាក់​សុី​សម្រាប់​ដឹក​ភ្ញៀវ​ចិន ក្នុង​ក្រុងព្រះសីហនុ ត្រូវ​ជន​មិន​ស្គាល់មុខ​គប់​បំបែក​កញ្ចក់​ជាច្រើន​ករណី ដោយ​ភាគច្រើន​ជនល្មើស​ធ្វើ​សកម្មភាព​នៅពេល​យប់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី សម្រាប់​ដឹក​ភ្ញៀវ​ជនជាតិ​ចិន ក្នុង​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ រថយន្ត​រត់​តាក់​សុី ដឹក​ភ្ញៀវ​ជនជាតិ​ចិន ក្នុង​ក្រុងព្រះសីហនុ របស់លោក​មួយចំនួន ត្រូវបាន​ជន​មិន​ស្គាល់មុខ បាន​គប់​បំបែក​កញ្ចក់​រថយន្ត​ជា​បន្តបន្ទាប់ ដោយ​ភាគច្រើន​ជនល្មើស​បានធ្វើ​សកម្មភាព​នៅពេល​យប់​។​

​យ៉ាងនេះ​ក្តី លោក​ថា សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មិនទាន់​ចាប់បាន​ជនសង្ស័យ​បាន​មួយ​ករណី​នៅឡើយ​ទេ​។​

​លោក​ឧកញ៉ា ហេង វណ្ណា អគ្គនាយក​ក្រុមហ៊ុន​រថយន្ត​តាក់​សុ​ី​សម្រាប់​ដឹក​ភ្ញៀវ​ជនជាតិ​ចិន ក្នុង​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា សកម្មភាព​គប់​កញ្ចក់​រថយន្ត​ក្រុមហ៊ុន​របស់លោក គឺ​ភាគច្រើន ជនល្មើស​បានធ្វើ​សកម្មភាព​នៅពេល​យប់ និង​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​អ្ន​កបំ​រើ​ការងារ ជា​បើកបរ​រថយន្ត នៅក្នុង​ក្រុមហ៊ុន​របស់លោក​ថែម​ទៀតផង​។​

​លោក​បន្តថា អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​លោក គឺមាន​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​ចិន ដោយ​រាល់ថ្ងៃនេះ ពេល​ពួកគេ​បើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ចិន នៅពេល​យប់​ម្តងៗ គឺមាន​ការ​ភ​យ័​ខ្លាច មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​
​លោក​ឧកញ៉ា​ថា សកម្មភាព​ល្មើស​ខាងលើនេះ ក៏មាន​បុគ្គលិក​បំរើការ​ងារ​ជា​អ្នកបើកបរ​ខ្លះ បាន​សុំ​ឈប់​ធ្វើការ​ជា​បន្តបន្ទាប់ ព្រោះ​ខ្លាច​ជួប​គ្រោះថ្នាក់​ដល់​ដល់​អាយុជីវិត​។​

ផ្តើម​ពី​បញ្ហា​នេះ លោក​ឧកញ៉ា ហេង វណ្ណា បញ្ជាក់ថា បទល្មើស​នេះ រូបលោក​ក៏បាន​ដាក់ពាក្យ​បណ្តឹង ទៅកាន់​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​រួចហើយ​ដែរ ដើម្បី​ស្នើ​ឲ្យ​ជួយ​មាន​វិធាន​ទប់ស្កាត់​បទល្មើស ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ តែង​ធ្វើ​សកម្មភាព​គប់​ដុំថ្ម​បំបែក​កញ្ចក់​រថយន្ត​ក្រុមហ៊ុន​តាក់ស៊ី របស់លោក បន្ត​កើតមាន​ជាច្រើន​ករណី​នៅពេល​យប់​។ ប៉ុន្តែ​លោក​ថា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួន​ជនល្មើស យកមក​ផ្តន្ទាទោស​បាន​មួយ​ករណី​នៅឡើយ​ទេ​។​

​ចំពោះ​សកម្មភាព​ជនល្មើស​គប់​បំបែក​កញ្ចក់​រថយន្ត​តាក់​សុី សម្រាប់​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​ខាងលើនេះ លោក​ឧកញ៉ា ហេង វណ្ណា ថ្លែងថា ខាង​ក្រុមហ៊ុន​លោក មិនទាន់​ដឹង​ពី​មូល​ហេតុអ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​។​
​យ៉ាងណា​ក៏ដោយចុះ លោក​មានជំនឿថា សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នឹងមាន​ចំណាត់ការ ដើម្បី​ទប់ស្កាត់​សកម្មភាព​ល្មើស ជាពិសេស​នឹង​ឈានទៅ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ប្រព្រឹត្តល្មើស​ទាំងនោះ យកមក​ទទួលទោស​ចំពោះមុខ​ច្បាប់ ក្នុងពេល​ដ៏​ឆាប់​ជាក់​ជាមិនខាន​ឡើយ​។​

​លោក​ឧកញ៉ា ហេង វណ្ណា មាន​ជំនឿ​ដូច្នេះ រួច​បញ្ជាក់ថា ជា​បន្តបន្ទាប់​មកនេះ ខាង​ក្រុមហ៊ុន​ក៏បាន​ណែនាំ​អប់រំ ដល់​អ្នកបើកបរ ដែល​កំពុង​បំរើ​ការងារ​នៅក្នុង​ក្រុមហ៊ុន របស់លោក នៅពេល​បើកបរ​រថយន្ត​តាមផ្លូវ​សាធារណៈ ត្រូវ​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌​បើកបរ​ល្អ និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានជា​ប្រចាំ នៅក្នុង​អំឡុងពេល​បើក​បរ​ដឹក​ភ្ញៀវ​នៅតាម​ដងផ្លូវ​សាធារណៈ​។​

​លោក​ឧកញ៉ា​ឲ្យ​ដឹង​បន្តថា ក្រុមហ៊ុន​រថយន្ត​តាក់​សុី របស់លោក គឺ​បាន​ចុះបញ្ជី​បើក​ធ្វើ​អាជីវកម្ម មានការ​អនុញ្ញាត​ពី​ក្រសួង​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ស្របតាម​ច្បាប់​ត្រឹម​ត្រួវ​៕ ដោយ​៖ ដែន សីមា​

spot_img
×