Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ លើ​វាលរាប​លើក​ទី​៤ កីឡាករ​ការិនី​កម្ពុជា មិនទាន់​ប្រជែង​ដណ្តើមបាន​លទ្ធផល​ល្អ​

spot_img

ភ្នំពេញ ​៖ អ្នករៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប អះអាងថា ព្រឹត្តិការណ៍​ប្រណាំង​២​ថ្ងៃ លើ​ទឹកដី​បាត់ដំបង អត្ត​ព​លិ​ក​កីឡាករ​ការិនី ប្រណាំង​ម៉ូតូ​កម្ពុជា មិនទាន់​ប្រជែង​ដណ្តើមបាន​លទ្ធផល​ល្អ ក្នុង​វិញ្ញាសា​ប្រណាំង​កម្រិត​ជំនាញ​ខ្ពស់ ដែលមាន​កីឡាករ​បរទេស​ចូលរួម​ជាមួយ​ក្តី ប៉ុន្តែ​កម្រិត​សមត្ថភាព នៃ​ការប្រកួតប្រជែង គឺមាន​ការអភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​ជាង​ឆ្នាំមុនៗ ។​

តំណាង​ក្រុមហ៊ុន​KARA​លោក វង់ គីម ហួត ទទួលបន្ទុក​ផ្នែក​បច្ចេកទេស និង​អ្នកសម្របសម្រួល​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ លើ​វាលរាប​លើក​ទី​៤ ដែល​ប្រសិទ្ធ​នាម​ថា TOTAL CUP RACE បានបញ្ជាក់​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ប្រណាំង នា​ល្ងាច​ថ្ងៃទី​៨ ខែ ធ្នូ ឆ្នាំ​២០១៩​ថា ព្រឹត្តិការណ៍​ប្រណាំង​ដែល​ដំណើរ រយៈពេល​២​ថ្ងៃ​នៅក្នុង​ទីលាន អាកាសយានដ្ឋាន​វាល​បែក​ចាន ក្រុង​បាត់ដំបង ខេត្តបាត់ដំបង គឺ​បានបញ្ចប់​ដោយ​ភាពជោគជ័យ កាន់តែខ្លាំង​ជាង​៣​លើក​កន្លងមក ខណៈ​លើក​ទី​៤​នេះ កីឡាករ​កីឡាការិនី​ចូលរួម​ប្រណាំង និង​ក្រុម​ជាង​បច្ចេកទេស​យល់​កាន់តែច្បាស់ អំពី​លក្ខន្តិកៈ​បច្ចេកទេស នៃ​ច្បាប់​ការប្រកួត ពិសេស គឺ​ការចូល​រួមសហការ​ពី​អាជ្ញាធរ បាន​យ៉ាង​ល្អប្រសើ និង​អ្នកទស្សនា​ចូលរួម​គាំទ្រ​ច្រើន​កុះករ ដែលជា​ការចូលរួម​លើកទឹកចិត្ត​អ្នក​ប្រណាំង​។ លោក បញ្ជាក់ទៀតថា ថ្វី​ដ្បិត​ពេលនេះ អត្ត​ព​លិ​ក​កីឡាករ​ការិនី ប្រណាំង​ម៉ូតូ​កម្ពុជា​យើង មិនទាន់​ប្រជែង​ដណ្តើមបាន​លទ្ធផល​ល្អ ក្នុង​វិញ្ញាសា​ប្រណាំង​កម្រិត​ជំនាញ​ខ្ពស់ ដែលមាន​កីឡាករ​បរទេស​ចូលរួម​ជាមួយ​ក្តី ប៉ុន្តែ​កម្រិត​សមត្ថភាព នៃ​ការប្រកួតប្រជែង គឺមាន​ការអភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង​ជាង​ឆ្នាំមុនៗ ពោល​ការប្រកួតប្រជែង​មាន​ភាព​តានតឹង​ខ្លាំង មុន​និង​កីឡាករ​បរទេស​ទទួល​បាន​ជោគជ័យ​។ ជាមួយគ្នា​នោះ លោក​ក្នុងនាម​ក្រុមហ៊ុន KARA បាន​អំពាវនាវ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ធ និង​វិស័យ​កីឡា​យានយន្ត សូម​ចូលរួម​គាំទ្រ​ឧបត្ថម្ភ ដល់​កីឡាករ​ការិនី​នៅក្នុង​ស្រុក ដើម្បី​ឲ្យ​កីឡាករ​យើង មាន​សក្តានុពល​ដូច​កីឡាករ មកពី​បណ្តា​ប្រទេសជិតខាង និង​ក្នុង​តំបន់​។ លោក បាន​ថ្លែងអំណរគុន​ដល់​ក្រុមហ៊ុន TOTAL ដែលជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ធំ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និង​បណ្តា​ក្រុម​មួយចំនួនទៀត ដែល​បាន​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​ប្រណាំង​នេះ បញ្ចប់​ទៅដោយ​ភាពជោគជ័យ​។​

កីឡាករ​ម៉ាឡេស៊ី មហា​ម៉េ​ត​ហ្វី​ទ្រី អា​ស្រា​ហ្វ​ប៉ី​ន​រ៉េ​ស ដែល​ចូលរួម​ប្រណាំង​បានលើកឡើង​ថា នេះ​ជា​លើក​ទី​១ របស់ខ្ញុំ​មក​ប្រណាំង​នៅ​កម្ពុជា ហើយ​ខ្ញុំ​មើលឃើញថា ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​របស់​កម្ពុជា​នេះ ពិតជា​ល្អ​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ ដូច​ប្រទេស​ម៉ាឡេស៊ី​ដែរ​។ លោក អះអាងថា ថ្វីដ្បិតតែ​ពេលនេះ​កីឡាករ​កម្ពុជា មិនទាន់​ប្រជែង​ជាមួយ​កីឡាករ​បរទេស ទទួលបាន​លទ្ធផល​ល្អ​ក្តី តែ​លោក សង្ឃឹមថា ជំហាន​បន្តបន្ទាប់​ទៀត កីឡាករ​កម្ពុជា និង​រីកចម្រើន​។ កីឡាករ​ម៉ាឡេស៊ី​និយាយ នេះ​ជា​លើកដំបូង​របស់ខ្ញុំ មក​ប្រកួត​នៅលើ​ទឹកដី​កម្ពុជា ខ្ញុំ​មើលឃើញ​ពី​ការរៀបចំ​ល្អ មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ដូច​ប្រទេស​ម៉ាឡេស៊ី​ដែរ​។ ថ្វី​ថ្បិ​ត​ការប្រកួត​នេះ វា​មិនទាន់មាន​កីឡាករ​បរទេស ចូលរួម​ប្រកួត​ច្រើន ដូច​នៅ​ប្រទេស​ថៃ និង​វៀតណាម​ក្តី ប៉ុន្តែ​ពេលខាងមុខ និង​មាន​កីឡាករ​ការិនី ចូលរួម​ប្រកួត​ច្រើន​ដូចគ្នា​។ ចំពោះ​កីឡាករ​វិញ ទោះបី​ពេលនេះ​ពួកគាត់​ពុំទាន់ ទទួលបាន​លទ្ធផល​ល្អ ក្នុង​វិញ្ញាសា​ប្រណាំង​ដែលមាន​ពួក​ខ្ញុំ និង​កីឡាករ​វៀតណាម​ប្រកួត​ក្តី តែ​ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ពួកគេ និង​ធ្វើ​បានល្អ​នៅពេល​ខាងមុខ​។​

ដោយឡែក កីឡាករ​កម្ពុជា ខុម ប៊ុន​ហាប់ បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​គេ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ប្រណាំង​កម្រិត​អន្តរជាតិ រៀបចំ​ដោយ​ក្រុមហ៊ុន​KARA ហើយ គេ​រំពឹង​ជឿជាក់ថា ការ​ប្រជែង​ជាមួយ​កីឡាករ​បរទេស និង​ផ្តល់​បទពិសោធន៍​ថ្មី​បន្ថែមទៀត​ដល់​ខ្លួន ដើម្បី​ពង្រឹងសមត្ថភាព​ឈាន ទៅ​ដណ្តើម​ជោគជ័យ​ការប្រណាំង នៅក្រៅ​ស្រុក​នៅពេល​ខាងមុខ​។​

ព្រឹត្តិការណ៍​ប្រកួតប្រណាំង​ម៉ូតូ លើ​វាលរាប​លើក​ទី​៤ ដែល​ប្រសិទ្ធ​នាម​ថា TOTAL CUP RACE​នេះ មិន​ត្រឹមតែ​ជួយ​លើ​កម្ពស់​អភិវឌ្ឍ​វិស័យ​ប្រណាំង​ម៉ូតូ នៅ​កម្ពុជា​ឲ្យ​រីកចម្រើន​ប៉ុណ្ណោះ​នោះទេ ពោល​ព្រឹត្តិការណ៍​នេះ ក៏បាន​បង្កើត​ការអប់រំ​ផ្សព្វផ្សាយ ដល់​អ្នក​ចូល​ទស្សនា អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​យុវជន​យុវ​នាទី និង​ប្រជាពលរដ្ឋ ចូល​ឆ្លើយ​សំណួរ​ឈ្នះ​រង្វាន់ មួកសុវត្ថិភាព​ជុំវិញ​ច្បាប់​ចរាចរណ៍ ដែល​ដែល​អ្នកបើកបរ​នៅតាម​ដងផ្លូវ​ត្រូវ​ដឹង និង​ចូលរួម​គោរព​ផងដែរ​។​

សូមបញ្ជាក់ថា ការប្រណាំង​ម៉ូតូ​លើ​វាលរាប ឬ KARA Cup Race បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ​២០១៦ ធ្វើ​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ លើក​ទី​១ លើក​ទី​២ នៅ​ព្រលានយន្ដហោះ​បាត់ដំបង ឆ្នាំ​២០១៧ លើក​ទី​៣ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ រាជធានី​ភ្នំពេញ និង​លើក​ទី​៤ ធ្វើ​នៅ​អាកាសយានដ្ឋាន​ខេត្តបាត់ដំបង​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×