Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាប់ចោទ​ឈ្មោះ​កឹម សុខា ជាប់ចោទ​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស តុលាការ សម្រេច​កំណត់​កាលបរិច្ឆេទ​ជំនុំជម្រះ នៅ​ថ្ងៃទី​១៥ ខែមករា

spot_img

​រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់ថា សំណុំរឿង​ព្រហ្មទណ្ឌ​ជំនុំជម្រះ​លេខ​៤៧៧៧ ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ដែលមាន​ជនជាប់ចោទ​ឈ្មោះ​កឹម សុខា ជាប់ចោទ​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បានសម្រេច​កំណត់​ដាក់​កាលបរិច្ឆេទ​ជំនុំជម្រះ​លើ​សំណុំ​រឿងនេះ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណ​ជនជាតិ និង​
​អន្តរជាតិ​ឱ្យបាន​ជ្រាបថា ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ទទួលបន្ទុក​ចាត់កា​រ​
​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជំនុំជម្រះ​លេខ​៤៧៧៧ ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ដែលមាន​ជនជាប់ចោទ​ឈ្មោះ​
​កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ជាប់ចោទ​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​​តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បានសម្រេច​កំណត់​ដាក់​កាលបរិច្ឆេទ​ជំនុំជម្រះ​លើ​សំណុំ​រឿងនេះ​
​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨ និង​៣០​នាទី​ព្រឹក នៅ​សាល​សវនាការ​ទី​១ នៃ​សាលាដំបូង​
​រាជធានី​ភ្នំពេញ​។​

​ចំណែក នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន សូម​ជម្រាបជូន​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា សំណុំរឿង​ដែលមាន​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ដំណោះស្រាយ​ជូនទៅ​ជម្រះ​ក្រោម​បទ​ចោទ​៖ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត​កាលពី​អំឡុង​ឆ្នាំ ១៩៩៣ ដល់​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៧ តាម​បញ្ញា​ត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ និង​បានសម្រេច​បន្ត​ការ​រក្សាទុក​ជនជាប់ចោទ​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។​

​តាម​ពាក្យ​បណ្តឹងឧទ្ធរណ៍ របស់​មេធាវី​ជនជាប់ចោទ​ជា​លាយ​លក្ខ​អក្សរ​បាន​ប្តឹង​ឧទ្ធរណ៍​មាន ២​ចំណុច​ក្នុងនោះ មាន​ទាំង​ដីកា​ដំណោះស្រាយ និង ការសម្រេច​បន្ត ការដាក់អោយ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។​
​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​នេះ​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ និង​បានសម្រេច ៖

១-​បណ្តឹងឧទ្ធរណ៍​លើ​ដីកា​ដំណោះស្រាយ របស់​មេធាវី​ជនជាប់ចោទ​មិនអាច​ទទួលយកបាន​ដោយ​យោងតាម​មាត្រា​២៤៩ និង​មាត្រា​២៦៧ និង​មាត្រា ៤០៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដែល​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បណ្តឹងឧទ្ធរណ៍ នឹង​ដីកា​ដំណោះស្រាយ​បញ្ហា​ន​ជនជាប់ចោទ​ទៅ​តុលាការ​ជំនុំជម្រះ​បានឡើយ ។​

២-​បណ្តឹងឧទ្ធរណ៍​ពី​ការសម្រេច​បន្ត​ការដាក់​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ សភា​ស៊ើបសួរ​បាន​បដិសេធចោល ដោយមាន​ហេតុផល​ពាក់ព័ន្ធ​នឹង​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ និង​ជាពិសេស​សម្រាប់​ធានា​វត្តមាន នៃ​ដំណើរការ​នីតិវិធី​បន្ត ដោយយោង​លើ​មាត្រា ២៦៧ កថាខណ្ឌ​ទី​៥ និង​មាត្រា​២៤៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។​

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ សូម​ជម្រាបជូន​សាធារណជន​ថា ទោះបី​ជាមាន​បណ្ដឹង​ឧបាស្រ័យ​ដូច​បានបញ្ជាក់​ខាងលើ​ក៏ដោយ តាមផ្លូវ​ច្បាប់ និង​នីតិវិធី​ព្រហ្មទណ្ឌ ពុំមាន​អានុភាព​ណាមួយ​ផ្អាក ចំណាត់ការ​ជំនុំជម្រះ​លើ​ដីកា​ដំណោះស្រាយ​បន្ត នៅ​សាលាដំបូង​មាន​សមត្ថកិច្ច​ឡើយ ៕​ដោយ​៖​កូ​ឡាប​

spot_img
×