Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​២​នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត បុក​ម៉ូតូ តាមផ្លូវ​ជាតិ​លេខ​៤

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា មនុស្ស​២​នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្តបុក​ម៉ូតូ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨១~១៨២ នៅ​ភូមិ​សំរុង​កណ្តាល ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ម៉ោង ៩ និង​៣០​នាទី យប់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កដោយ​រថយន្ត​១​គ្រឿង ម៉ាក TOYOTA HIACE ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AK.2340 ។​

​សមត្ថកិច្ច​នគរបាល​បន្តថា អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ​។ ហើយ​ថា ទាំង​រថយន្ត​បង្កហេតុ បើកបរ​ក្នុងទិសដៅ ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​។ លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​បង្ក ក៏បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ រួច​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក NEX ពណ៌​ស គ្មាន​ផ្លាកលេខ បើ​បរមាន​ទិសដៅ ផ្ទុយគ្នា​។​

​ម៉ូតូ​ជនរងគ្រោះ បើកបរ​ដោយ​ឈ្មោះ លី រ៉ៃ​មាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ដូន​លូ​យ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​មាន​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ នី រ៉ៃ​មាន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ជាមួយគ្នា​អ្នកបើកបរ​ខាងលើ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ខាង​ភាគី​ជិះ​ម៉ូតូ​ទាំង​២​នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ទាំងពីរ​នាក់ បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​រក្សាទុក​ជាប​ណ្តោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​រង់ចាំ​រក​ដំណោះស្រាយ​នៅពេល​ក្រោយ​។​

​ដោយឡែក ចំពោះ​អ្នកបើកបរ​រថយន្ត​បង្កហេតុ បាន​រត់គេចខ្លួន​បាត​ស្រមោល ក្រោយពេល​កើតហេតុ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​៕ ដោយ​៖ ដែន សីមា​

spot_img
×