Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូមិនប្រកាន់ស្តាំត្រូវរថយន្តបុករងរបួ​ស​ធ្ងន់​នៅស្រុក​ស្វាយទា​ប​

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ច​រា​ចរ​ណ៍មួយ រវាងម៉ូតូនិងរថយន្ត ដែ​ល​ហេតុកា​រណ៍ខា​ង​លើនេះ បានកើតឡើងកាលពីវេលាម៉ោង២១និ​ង​១០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១​៩ លើផ្លូវជាតិលេ​ខ១ ​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៣៦/១៣៧ ស្ថិតក្នុងភូមិ​ប្រ​សូ​តិ​១ ឃុំកណ្តៀងរាយ​ ស្រុក​​​ស្វាយ​ទាប​​​ ខេត្តស្វាយ​រៀង​ ។

សមត្ថកិច្ចបានឱ្យដឹងថាៈ មានម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២​០​០៩​ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១AD ៧១៦៣ បើកប​រដោយឈ្មោះ​ ​សំ ផន ភេទប្រុស អាយុ ៥៥ មុខរបរ សន្តិសុខ រស់នៅភូមិត្រពាំងកំពិស ​ឃុំ​ខែ្សត្រ​ ស្រុកកំពង់រោទិ៍ ​ខេ​ត្តស្វាយ​រៀ​ង រងរបួសធ្ងន់ (បាក់ជើងខាងស្តាំ) (មិនពាក់មួកសុវត្ថិភាព)​ ​ទិសដៅ​ពី​លិច ទៅកើត លុះមក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ ក៏ជ្រុលចង្កូតម៉ូតូទៅបុករថយន្តម៉ាក កាមរី​ឆ្លា​ម​ ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ២M ២៨៦០ ក្នុងទិសដៅពីកើតទៅលិ​ច​ បើក​បរដោយឈ្មោះ ផែង សារ៉ា ភេទ​ប្រុស​ អាយុ​៥៧ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុក​​​ស្វាយទាប​ ខេត្ត​ស្វាយរៀង​ គ្មានរបួសស្នាម​។​

ប្រភពដដែលបានបន្តថាៈ ករណីនេះ អ្នករបួសបាន​បញ្ជូន​ទៅ​សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែក​ម​ធ្យោបា​យ​​ទាំង​​ពីរ ​សមត្ថកិច្ចបានយក​មក​រ​ក្សា​ទុក​​នៅ ​អធិការដ្ឋាន​នគរបាល​ស្រុ​ក​​ស្វា​យទាប​ រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់។ ​​​មូលហេតុ : អ្នកបើកបរម៉ូតូមិនប្រកាន់​ស្តាំ​៕ដោយ៖ វ៉ៃកូ

spot_img
×