Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះភ្នំភ្លើងនៅញ៉ូវ​សឺ​ឡែន៖ ៥នាក់ស្លាប់ ៨នាក់បាត់ខ្លួនដោយគ្មានស​ញ្ញា​រស់​រា​ន

spot_img

រហូតមកដល់ពេលនេះ មនុស្សចំនួ​ន​ ៥នាក់បានស្លាប់ និង ៨នាក់បានបាត់ខ្លួនក្រោយពេ​ល​មាន​ហេតុ​ការ​ណ៍ផ្ទុះភ្នំភ្លើង White Island នៅប្រទេស​ញ៉ូ​វសឺឡែ​ន។ អ្នកបាត់ខ្លួនទាំងនោះមិនមានសញ្ញា​នៅ​រស់​រានមា​នជី​វិត​ឡើ​យ។

នាយករដ្ឋមន្រ្តីញ៉ូវសឺឡែន​ ​អ្ន​កស្រី Jacinda Ardern បាននិយាយថា មិនមានសញ្ញាអ្នកនៅរ​ស់​រានមា​ន​ជីវិតឡើ​យ​ ក្រោយពេលមានការ​ផ្ទុះ​ភ្នំភ្លើ​ង​។

អ្នកស្រីថ្លែងថា អ្វីដែលត្រូវផ្តោតលើពេ​ល​ឥឡូ​វនេះ គឺត្រូវយកសាកសពជនរង​គ្រោះ​ត្រឡ​ប់មក​វិ​ញ នៅពេលដែលកោះ​នោះ​ស្ងប់ស្ងា​ត់ និងសុវត្ថិភាព។​

មនុស្សចំនួន ១៣នាក់ត្រូវបានគេសន្និដ្ឋាន​ថា​ ស្លាប់បាត់បង់ជីវិតនៅលើកោះ​។​

ភ្នំភ្លើងបានផ្ទុះកាលពីថ្ងៃចន្ទ ​ខណៈពេល​ដែលភ្ញៀវទេសច​រ​ជាច្រើ​ន កំពុងដើរលេ​ងកម្សាន្តនៅលើកោះដែលមានប្រជាប្រិយនោះ។

​៣​៤នាក់ត្រូវបានជួយស​ង្រ្គោះ​ ហើយ ៣១នាក់កំពុងត្រូវគេព្យាបាលនៅម​ន្ទី​រ​ពេ​ទ្យ​។

អ្នកស្រីនាយករដ្ឋមន្រ្តីបាន​ថ្លែ​ង​ក្នុង​សន្និសិទ​នៅថ្ងៃអ​ង្គារ​នេះថា ជនរងគ្រោះនៃហេតុការ​ណ៍នោះគឺមកពីប្រទេសញ៉ូវសឺឡែន ចិន ​​ម៉ាឡេស៊ី អាមេរិច និងអង់គ្លេស។

សូមបញ្ជាក់ថា ភ្នំភ្លើង ​W​hite Island មានការផ្ទុះជាច្រើនដង​នៅក្នុ​ង​រយៈពេ​ល​ប៉ុន្មា​នឆ្នាំ​ចុង​ក្រោ​យ​នេះ ជាពិសេសនៅក្នុង​ឆ្នាំ​ ​២០១៦ ប៉ុន្តែការផ្ទុះទាំងនោះមិន​បណ្តា​ល​ឲ្យន​រណា​ម្នាក់​រងរ​បួសនោះ​ឡើយ​៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×