Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​អាមេ​រិក គាំទ្រសង្គមស៊ីវិល​ ​ដែលធ្វើការលើបញ្ហាសិទ្ធិម​នុ​ស្ស​ នៅកម្ពុជា

spot_img

ភ្នំពេញ៖ ថ្ងៃទី១០ធ្នូនេះ គឺជាទិវាសិទ្ធិមនុស្សអន្ត​រ​ជាតិ លោកឯកអគ្គរដ្ឋទូតអា​មេរិក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោ​ក​មានមោទនភាពក្នុ​ង​គាំទ្រស​ង្គម​ស៊ីវិល ដែលធ្វើការលើបញ្ហាសិទ្ធិម​នុ​ស្ស​ នៅកម្ពុជា។

បើតាមផេកហ្វេសប៊ុកស្ថានទូតសហរ​ដ្ឋ​អាមេរិក​ប្រចាំក​ម្ពុជា នៅថ្ងៃទី១០ធ្នូនេះ បានផ្សព្វផ្សាយព័ត៌មានថា​ ​នៅថ្ងៃនេះគឺជាទិវាសិទ្ធិមនុស្សអន្ត​រ​ជា​តិ។ ទិវានេះត្រូវបានប្រារព្ធ​ធ្វើ​រា​ល់​ឆ្នាំ នៅថ្ងៃទី ១០ ខែធ្នូ ជាថ្ងៃដែលមហាសន្និបាត​នៃ​អង្គ​ការស​ហប្រជា​ជាតិបាន​អ​នុម័ត នៅឆ្នាំ ១៩៤៨ នូវសេចក្តីប្រកាសជាសា​ក​លស្តី​ពី​សិទ្ធិ​ម​នុ​ស្ស ដែលជាឯកសារប្រ​កា​សឲ្យ​ប្រើប្រា​ស់​សិទ្ធិមិ​នអា​ចកា​ត់ផ្តា​ច់​ចេ​ញបាន ដែលមនុស្សគ្រប់គ្នាត្រូវ​តែ​ទ​ទួល​បាន​ពីកំ​ណើត​ គឺសិទ្ធិមនុ​ស្ស​ដោយ​មិ​នគិ​ត​ពីពូ​ជ​សាស​ន៍ ពណ៌សម្បុរ សាសនា ភេទ ភាសា គំនិតទាក់ទងនឹងន​យោ​បាយ​ឬរឿ​ងផ្សេង​ទៀត​ ប្រភពដើមទា​ក់​ទង​នឹ​ងស​ង្គ​ម​ឬជនជាតិ ទ្រព្យសម្បត្តិ កំណើតឬឋានៈស្ថាន​ភា​ព​ដទៃទៀ​ត​។

ជាការអបអរសាទ​រ​ទិវា​សិ​ទិ្ធ​មនុស្ស លោកឯកអគ្គ​រ​ដ្ឋទូត W. Patrick Murphy បានជួបនៅសៀមរា​ប​ ​នូវតំណាងនៃអង្គ​កា​រអា​ដ​ហុក លីកាដូ អង្គការជំនួយផ្នែកច្បា​ប់​នៃ​កម្ពុជា មជ្ឈមណ្ឌលសង្គម ​និ​ងអង្គ​ការ​តម្លា​ភាព​ក​ម្ពុ​ជា​។ លោកឯកអគ្គរដ្ឋទូ​ត​បាន​មាន​ប្រសា​សន៍ថា “ខ្ញុំមានមោទនភាពក្នុងគាំទ្រស​ង្គ​ម​ស៊ី​វិល ដែលធ្វើការលើប​ញ្ហា​សិ​ទ្ធិ​ម​នុស្ស នៅកម្ពុជា”​៕​ ដោយ៖កូឡាប

spot_img
×