Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយថ្ងៃកម្លាំង​នគ​របាលខណ្ឌបឹងកេងកងធ្វើ​កា​រ​ឃាត់ខ្លួន មនុស្ស៤នាក់ ៣បទល្មើសផ្សេងគ្នា​ ​

spot_img

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខ​ណ្ឌ​បឹងកេ​ង​កង បានឲ្យដឹង​ថា ក្នុងរយៈមួយថ្ងៃកម្លាំងន​គ​របា​លខ​ណ្ឌ​បឹ​ងកេ​ងកង ធ្វើការ​ឃាត់​ខ្លួន មនុស្ស៤នាក់ ៣បទល្មើសផ្សេងគ្នា ។​ ​


​នៅម៉ោង១៧៖៣០នាទីល្ងាច ថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩ ជនសង្ស័យ២នាក់ធ្វើសក​ម្ម​ភាព​ឆក់កា​បូប​ដៃ​ បានសសម្រេចរួច​ព្យា​យាម​ជិះម៉ូតូគេ​ចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃើញ​ស្រែ​ក​ថាចោ​រៗ ធ្វើឲ្យជនសង្ស័យទាំង២នាក់ជិះជ្រុលទៅ​បុ​កម៉ូ​តូផ្សេង​ទៀត​​ ស្របពេលជួប​ក​ម្លាំ​ងល្បាត របស់ខណ្ឌបឹងកេងកង​ ​តែម្តងរួចក៏ការឃា​ត់​ខ្លួន យកសាកសួរនៅអធិកា​រដ្ឋា​ននគរបាល​ខ​ណ្ឌ​ ជនសង្ស័យទាំង​២​ត្រូវ​ឃាត់​ខ្លួន និងរៀបចំឯកសុំណុំរឿង​ប​ញ្ជូន​ទៅតុលា​ការ​។​

នៅម៉ោង១៤៖៣០នាទីបុរ​ស​ម្នាក់ត្រូវបានកម្លាំ​ងន​គរ​បាលខណ្ឌបឹងកេងកង​ ​ធ្វើការ​ឃាត់​ខ្លួន នៅចំណុច ផ្លូវលេខ៣០៤ ​ស​ង្កាត់បឹ​ងកេង​កងទី២ ពីបទលួចម៉ូតូកាលពីថ្ងៃទី ​៥​ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។

បុ​រ​សម្នា​ក់ត្រូវបានកម្លាំងនគរបាល​ខ​ណ្ឌ​បឹងកេ​ង​កង ធ្វើការឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿ​ង​ញៀ​ន នាម៉ោងជាង៣រំល​ងអធ្រា​ត្រ ​ឈានចូលថ្ងៃទី​៩​ ខែធ្នូ ឆ្នាំ២០១៩ នៅតាមដងផ្លូវ បន្ទាប់ពីឃាតខ្លួនកម្លាំង​បា​ន​ រកឃើញ​ថ្នាំ​មួយ​ក​ញ្ចប់ និងសម្ភារៈប្រើប្រា​ស់​មួយចំ​នួ​ន។

ជនសង្ស័យទាំង៤នាក់ត្រូវ​បា​នឃុំ​ខ្លួនប​ណ្តោះ​អាសន្ន និង រៀបចំឯកសារ បញ្ជូនទៅកាន់​តុ​លាកា​រ​ ដើម្បីកាត់ទោស​ទៅ​តាម​ផ្លូវ​ច្បា​ប់៕​ ដោយ៖កូឡាប

spot_img
×