Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជ​នជាតិ​វៀត​ណា​មម្នាក់មកសួ​រនាំ រួមនឹងត្រាក់ទ័រមួ​យគ្រឿង ពាក់ព័ន្ធ​ករណីកិនម​នុ​ស្សស្លាប់ នៅស្រុក​ស្វាយទា​ប​

spot_img

ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានប្រជា​ព​លរ​ដ្ឋ​ប្រទះ ឃើញស្លាប់នៅក្នុ​ង​ទឹក​ ត្រពាំងមួយកន្លែ​ង​ដោយ​ខ្លួ​ន ប្រាណសាកសព​មា​នស្នាម​បែក​ លលា​ដ៍ក្បា​លនិងបាក់ថ្គាមទាំង​ស​ង ខាងដោយសារត្រាក់ទ័​រ​ បើកកិនហើយនៅក្នុ​ង​ហេ​តុការ​ណ៍​នេះ សមត្ថកិច្ចបានធ្វើការឃាត់​ខ្លួ​ន​ជនជា​តិវៀ​តណា​ម​ ម្នាក់មកសួរនាំ​រួ​មនឹងត្រាក់ទ័រមួយ​គ្រឿ​​ង​។

ករណីប្រទះ ឃើញសាកសពបុរសខាង​លើ​នេះ​ នៅវេលាម៉ោង១១​និ​ង៣​០​នា​ទី​ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយគយ​ ​ឃុំពពែត​ ស្រុកស្វាយទាប ខេត្តស្វាយរៀ​ង​។

សមត្ថកិច្ចនគរបា​ល​ស្រុ​កស្វា​យ​ទាប បានឲ្យ​ដឹ​ងថា ដោយបានទទួលព័ត៌មា​ន​តា​មរយៈទូរស័ព្ទពីប្រជាពលរ​ដ្ឋ​ឈ្មោះ​ កុយ សារ៉េន ភេទប្រុ​ស​ អាយុ៥៤ឆ្នាំ មុខរបរ ជាស្មៀនឃុំពពែត បានរាយការណ៍ម​ក​សម​ត្ថកិ​ច្ច​ថា នៅចំណុចត្រពាំងតា​ពៅ​ ស្ថិ​តក្នុងភូមិស្វា​យ​គ​យ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានមនុស្សស្លាប់នៅក្នុងទឹ​ក​ត្រ​ពាំង​ ក្បែរកន្លែងត្រា​ក់​ទ័រ​ភ្ជួរដី​ស្រែ​។

សមត្ថកិច្ចបានបន្តទៀតថា​ ​បន្ទាប់ពីទទួលបានព័​ត៌​មាន​នេះភ្លាម​ សមត្ថកិច្ច​យើ​ងបា​ន​ដឹកនាំកម្លាំ​ងជំនា​ញសហ​កា​រ​ ជាមួយសមត្ថកិ​ច្ច​នគ​របាល​ស្រុក​ស្វាយទាប និងក្រុម​គ្រូពេ​ទ្យ ដោយមានការសម្រប​ស​ម្រួល​ពីលោក​ គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអ​មសា​លាដំ​បូ​ងខេត្តស្វា​យរៀង​ បា​នចុះពិនិត្យដល់កន្លែង​កើ​តហេ​តុ ពិនិត្យឃើញ​ថា​ ​សាកសពដែលស្លា​ប់​គឺមា​នឈ្មោះ​ ផៃ ផាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិស្វាយគយ​ ​ឃុំ​ពពែត​ ស្រុកស្វាយទា​ប​ ខេត្តស្វា​យរៀ​ង​។

សមត្ថកិច្ចបាន​ប​ញ្ជា​ក់ថា ផ្អែកតាមការពិនិត្យ​រ​បស់​សម​ត្ថ​កិច្ច​ជំ​នា​ញ​ខេត្ត និងគ្រូពេទ្យកោស​ល្យ​វិ​ច័យឃើ​ញ​ថា ​​នៅលើខ្លួន​ប្រា​ណ សាកសពមានស្នាមបែ​ក​ល​លាដ៍​ក្បា​ល និងបាក់ថ្គាមទាំងស​ង​ខាង​។

ហើយ តាមការស​ន្និដ្ឋា​នរ​បស់ស​មត្ថ​កិច្ច ជំនាញខេត្តនិងគ្រូពេ​ទ្យ​កោស​ល្យវិ​ច័​យ បញ្ជាក់ថា សាកសពអាច​ស្លា​ប់​ដោយ​ ​សារអ្នកបើក​ត្រា​ក់ទ័​រភ្ជួ​រ​ដី​កិន ខណៈពេលដែលជ​ន​រ​ងគ្រោះ​កំ​ពុ​ង ធ្វើម្លុងនៅ​មា​ត់ត្រ​ពាំង​។​

បច្ចុប្បន្ន សមត្ថកិច្ចយើងកំពុង​ធ្វើ​ការ​ស្រា​វជ្រា​វរ​ក​ឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ​មា​នទី​លំនៅភូ​មិតាំ​ង​ចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដែលជាអ្នកបើក​ត្រា​ក់ទ័​រភ្ជួ​រដី​នៅព្រឹ​ក​ថ្ងៃ​ទី​៩​ ខែធ្នូ ឆ្នាំ២០១៩​ នោះ​ដើម្បី​សា​ក​សួរ តែឈ្មោះង្វៀង ​ជី​តាំ បានរត់គេច​ខ្លួ​ន​បា​ត់។ រហូតដល់ម៉ោង៥និង​០​០​នាទី​ថ្ងៃទី៩​ខែធ្នូ​នេះ​ ទើបសមត្ថកិច្ច​យើ​ងស្រា​វជ្រា​វ​រកឃើ​ញឈ្មោះ​ង្វៀង​ ជីតាំ ហើយបាននាំខ្លួនយក​ម​កសា​ក​សួ​រ​។ នៅចំពោះមុខសមត្ថកិច្ច​ឈ្មោះ​ង្វៀ​ង ​ជីតាំ បានឆ្លើយ​សា​រ​ភាព​ថា នៅពេលខ្លួនថយត្រា​ក់​ទ័រ​ចូល​ទៅ​ ក្នុងបឹងដើ​ម្បី​ភ្ជួ​រ​ដីមា​ត់បឹ​ង​នោះ មិនបានឃើញម​នុ​ស្ស​ទេ ពេលបើកត្រាក់ទ័រ​ឡើ​ង​វិញ ទើបឃើញមនុស្ស​ត្រូ​វ​ ត្រាក់ទ័រកិន​ស្លា​ប់​ទៅហើ​យ​។

បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូ​ន​មក​កា​ន់ស្ន​ងការ​ដ្ឋា​នន​គរបា​លខេ​ត្ត​ស្វា​យ​រៀង ដើម្បីបំពេញសំណុំរឿ​ង​ចាត់​ការប​ន្តទៅ​តាមផ្លូ​វ​ច្បា​ប់៕​ ដោយ៖ វ៉ៃកូ​

spot_img
×