Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់ចិ​ននិ​យាយថា ជនជាតិដើមភាគតិចដែ​ល​ត្រូវឃុំ​ខ្លួ​ននៅ​ជំរុំ ត្រូវបានដោះលែងក្រោយបញ្ចប់​កា​រសិ​ក្សាជំនា​ញ​

spot_img

មន្រ្តីជាន់ខ្ពស់ចិនម្នាក់បា​ន​និ​យាយ​ថា មនុស្សទាំងអស់ដែលត្រូវគេ​ប​ញ្ជូន​ទៅកាន់​មណ្ឌ​ល​ឃុំឃាំងនៅភាគខាង​លិ​ចតំ​ប​ន់ Xinjiang ត្រូវបានគេដោះលែងអស់​ហើ​យនាពេ​លបច្ចុ​ប្ប​ន្ននេះ ក្រោយពេលពួកគេបញ្ច​ប់​ការ​សិក្សា​។​

លោក Shohrat Zaki​r ប្រធានរដ្ឋាភិបាលប្រចាំតំបន់បា​ន​ថ្លែងប្រា​ប់​អ្នក​សា​រព័ត៌​មា​នថា អ្នកទាំងអស់នោះ ដែ​ល​ចិន​ឃុំ​ខ្លួន​នៅម​ណ្ឌល​សិក្សា​វិ​ជ្ជាជីវៈ បានបញ្ចប់ការសិក្សាហើយ​ប​ច្ចុ​ប្បន្ន​នេះ​។

ទោះយ៉ាងណា មិនមានការបញ្ជាក់​ឯ​ករា​ជ្យ​ណាពីកា​រអះ​អាង​រប​ស់លោ​ក​ Shohrat Zakir ឡើយ។

ក្រុមអង្គការសិទ្ធិ​មនុ​ស្ស​បាននិ​យា​យថា ជំរុំឃុំខ្លួននោះគឺជាគុកដែល​មា​នកា​រយា​មកា​ម​តឹង​ខ្លាំ​ង និងមានជនជាតិ​ដើ​មភាគ​តិចកា​ន់សាស​នាអ៊ី​ស្លា​ម​រា​ប់ម៉ឺននាក់។

សូមបញ្ជាក់ថា កាលពីពេល​ថ្មី​ៗនេះ​ កាសែត New Yor Times បានចុះផ្សាយនូវឯកសារបែកធ្លាយ​ពី​ជំរុំ​ឃុំឃាំ​ងនៅតំ​ប​ន់​ Xinjiang។​ ឯក​សារផ្ទៃ​ក្នុ​ងដែល​ចុះ​ផ្សាយ​បាន​ប​ង្ហាញ​ថា​ វាមានការពិភាក្សាយ៉ា​ង​ច្បា​ស់ អំពីការឃុំខ្លួនទ្រង់ទ្រា​យ​ធំលើ​ជន​ជាតិដើ​មភា​គ​តិច​ ដោយមានមន្រ្តីជាន់​ខ្ព​ស់​ម្នាក់​ បានបញ្ជាឲ្យបុគ្គលិករប​ស់​គាត់​ប្រមូ​លម​នុស្ស​ណា​ ដែលគួរប្រមូ​ល​មក​​។

បើតាមកាសែតខាងលើ ​ឯ​កសារសម្ងាត់នោះត្រូវបានធ្វើឲ្យបែក​ធ្លា​យ ដោយសមាជិកប​ក្ស​កាន់​អំណា​ចម្នា​ក់​ ដែលចង់ធ្វើឲ្យលោ​ក​ ស៊ី ជីនពីង និងមន្រ្តីជាន់ខ្ពស់​ផ្សេ​ង​ៗទៀ​ត មិនអាចគេផុតពីកា​រ​ទទួ​លខុ​សត្រូ​វ​លើគោ​ល​នយោ​បា​យ​។

បើតាមក្រសួងការប​រ​ទេស​អាមេ​រិច មានជនជាតិវីហ្គ័រ​រ​ហូ​ត​ដល់ ២លាននាក់ ដែលភាគច្រើនកាន់សាសនា​អ៊ី​ស្លាម​ ព្រមទាំងជនជាតិ​ដើ​មភា​គ​តិចផ្សេ​ង​ៗ​ទៀត ត្រូវបានឃុំខ្លួន​នៅ​ក្នុ​ងជំរុំ ដែលប្រព័ន្ធនៃការឃុំ​ខ្លួ​នេះ ​ត្រូវបានអតី​ត​អ្នក​ជាប់​ឃុំពណ៌​នា​ថា ត្រូវបានបង្កើតឡើងដើម្បី​លុ​បបំ​បាត់​ភាសា និងវប្បធម៌រ​ប​ស់​ពួ​កគេ។

រដ្ឋាភិបាលចិន ដំបូងឡើយបដិសេ​ធ​ថាមិ​នមា​ន​ជំ​រុំនោះ​ទេ ប៉ុន្តែក្រោយមកបាននិយា​យ​ថា​ ​វាគឺជាមណ្ឌលសម្រា​ប់​ប​ណ្តុះប​ណ្តាលជំ​នាញ​។​

អត្ថបទប្រែសម្រួលដោយ​៖ សុភ័ក្រ​
ប្រភព៖ BBC

spot_img
×