Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអង្គការស​ង្គ​មស៊ីវិល ៖ ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជា​តិ ១០ធ្នូ ខួបលើកទី៧១ ក្នុងឆ្នាំនេះ មានការរិតត្បិត

spot_img

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (“ម.ស.ម.ក”) បានប្រកាសថា នៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ មានការប្រារព្ធទិ​វា​សិទ្ធិ​មនុស្ស នៅទូទាំងពិភ​ព​លោក ដើម្បីរំឭកដល់ការអនុម័​ត​សេច​ក្តីប្រ​កាសជាស​ក​ល ស្តីពីសិ​ទ្ធិម​នុ​ស្ស។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ​ ​នៅឆ្នាំនេះ គេឃើញមានចំណាត់ការមួយ​ចំ​នួន ក្នុងការមិនអនុញ្ញាតឲ្យមានការប្រារព្ធពិធីនានា និង​មា​នការរឹតត្បិតលើការអនុវ​ត្ត​សិទ្ធិ​មនុស្សដោ​យ​សន្តិ​វិ​ធី។

មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានលើកឡើងថា “យើងខ្ញុំសូមអំពាវនាវដល់រា​ជ​រ​ដ្ឋាភិបា​លក​ម្ពុជា មេត្តាលើកទឹកចិត្តឱ្យមានកា​រ​ប្រារ​ព្ធទិ​វាសិទ្ធិ​មនុស្ស និងទទួលស្គាល់អត្ថ​ប្រ​យោជ​ន៍ នៃសិទ្ធិ​មនុស្ស ទៅលើសង្គមទាំង​មូ​ល។ យើងខ្ញុំសូមស្នើឱ្យរាជរដ្ឋា​ភិ​បាលក​ម្ពុជា បញ្ឈប់នូវសកម្មភាព​ទាំ​ង​ឡា​យណា​ ដែលមិនសមស្រប ​និ​ងបញ្ឈប់ការកំណត់មុខ​ស​ញ្ញា ទៅលើអ្នកការពារ​សិ​ទ្ធិ​មនុ​ស្ស ដែលពុះពារគ្រប់​យ៉ា​ង ដើម្បីទាមទារឱ្យមានកិច្ចការ​ពា​រសិទ្ធិ​មនុស្ស​គ្រ​ប់រូប​”។

នៅថ្ងៃទី១០​ ខែធ្នូឆ្នាំ២០១៩​ បណ្តាញអង្គការសង្គ​ម​ស៊ី​វិល​ បានប្រារព្ធទិវា​ សិទ្ធិមនុស្សអន្តរជាតិនៅទី​លា​នប្រ​ជាធិប​តេយ្យ​ថ្មី​​ ដោយមានអ្នកចូ​ល​រួ​មចំ​នួន​ ២០០០នាក់​។​

​ទិ​វាសិ​ទិ្ធ​មនុស្ស​​​ឆ្នាំ​២០​១៩នេះ​ ​អង្គការសហប្រ​ជា​ជាតិ​ ​បាន​ផ្ដោត​សំខាន់​ទៅលើ​តួនាទី​​​របស់​​​យុវជន​ ​និង​ការចូលរួម​រ​ប​ស់​​ពួកគេ​​​នៅ​ក្នុង​ចលនា​សង្គម​​ ​​សម្រាប់​ការផ្លាស់ប្ដូរ​បែប​វិជ្ជ​មា​ន​​ផ្នែក​​សិទ្ធិ​មនុ​ស្ស​​៕ដោយ៖កូឡាប

 

spot_img
×