Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោត​ចូល​ក្នុង​ទ្រុង​តោ​ដើម្បី​ធ្វើអត្តឃាត ចុងក្រោយ​អ្នក​ស្លាប់ បែរ​ជា​សត្វ​តោ​ទៅវិញ​

spot_img

យុវជន​ឡប់សតិ​ម្នាក់​សញ្ជាតិ​ជី​ឡេ បាន​ស្វែងរក​ការស្លាប់​តាម​វិធី​គ្មាន​អ្នកណា​នឹកឃើញ​គឺ ៖ ស្រាតខោ​អាវ​ចោល​អស់​រួច​លោត​ចូល​ក្នុង​ទ្រុង​តោ​។​

​តាម Daily Mail ហេតុការណ៍​កើតឡើង​តាំងពី​ថ្ងៃ​ទី ២១ បាន​បង្ក​ភាព​រំជើបរំជួល​នៅ​ទីក្រុង Santiago, ប្រទេស Chile ។ យុវជន​វ័យ​២០​នាក់ ស្រាប់តែ​លោត​ចូល​ក្នុង​ទ្រុង​តោ នា​សួនសត្វ Santiago, បំណង​សម្លាប់ខ្លួន​ក្នុង​សភាព​ស្រាត​ននលគក​។​

​សំណាង​ឲ្យ​បុរស​ឡប់សតិ​នេះ​ណាស់ ព្រោះ​ពេល​ហេតុការណ៍​កើតឡើង​នោះ​បុគ្គលិក​សន្តិសុខ​និង​ប៉ូលិស​បាន​មក​ទាន់​ហេតុការណ៍​ភ្លាម ហើយ​ពួកគេ​បង្ខំចិត្ត​ត្រូវ​បាញ់សម្លាប់​តោ ២​ក្បាល ក្នុងចំណោម​៣​ក្បាល ដែល​កំពុង​ត្រៀម​ហែក​ស៊ី​បុរស​ខាងលើ​។​

​ប៉ូលិស​បានឲ្យដឹងថា Franco Luis Ferrada Roman, ហើយ​ក្នុង​សម្លៀក​បំពាក់​ដែល​បុរស​នោះ​បាន​ស្រាត​ទុក​នៅ​ខាងក្រៅ​ទ្រុង​តោ គេ​ឆែក​ឃើញ​ក្រដាស​មួយ​សន្លឹក​សរសេរថា ខ្ញុំ​នឹង​ធ្វើ​អត្តឃាត​។​

​ទង្វើ​វិកលចរិត​របស់​បុរស​នេះ បណ្តាល​ឲ្យ​មនុស្សម្នា​មាន​ការភ័យខ្លាច ពិសេស​វា​បាន​ធ្វើឲ្យ​តោ​២​ក្បាល ត្រូវ​ស្លាប់​យ៉ាង​អយុត្តិធម៌ ដើម្បី​សង្គ្រោះ​ជីវិត​របស់​មនុស្ស​ដែល “​ចង់​ស្លាប់ តែ​មិន​ស្លាប់​”៕​

spot_img
×