Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលទីតាំង ទុក ទូក ង វែងជាង​គេលើពិ​ភពលោ​ករ​ប​ស់កម្ពុជា ក្រោមដំបូលធ្លុះធ្លាយ , ​គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក​ង​ ចេញ​សេចក្តីបំភ្លឺ​ ​

spot_img

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះនូវរូបថតជាច្រើន​ស​ន្លឹក​លើបណ្តា​ញសង្គម ពីទិដ្ឋភាពទីតាំងទុកដាក់ ទូក​ ង វែងជាងគេលើពិភពលោករបស់​ក​ម្ពុ​ជា ក្រោមដំបូលធ្លុះធ្លាយ។​ ​បន្ទាប់ពីមានការរិះគន់ម​ក​នោះ គណៈកម្មការផលិត​ ​និង​រៀបចំ​ពិធី​បង្ហា​ញទូកង ចេញ​សេចក្តីបំភ្លឺ​ ​។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Pi​chey Kumar បានឲ្យដឹងថា “វាសនារបស់ទូកង “កម្ពោជិក​បុត្តា​ខេមរា​​​តរី” ដែលបានជាប់កំណត់ត្រាទូក​វែ​ងជាង​គេលើ​ពិ​ភ​ពលោក កាលពីឆ្នាំ២០១៨ ។ មើលទៅការមើល​ថែ​រ​ក្សាទុ​ក​ដាក់មិនស្មើនិងតម្លៃសោះ មោ​ទ​នភាពបានតែដំបូងចុងក្រោយទុ​ក​ឯងចោ​លឲ្យគោ​មើ​ល ។ បើពួកវាយតម្លៃកំណត់ត្រាឃើញ ​គេ​នឹង​ដឹង​ថាច​រិ​តជាតិនិយម របស់យើងវាយ៉ាងមិចនោះ។ ​ពី​ខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រឡាញ់ទូកងមួ​យ​រូ​ប”។

ចំណែកឯផេកហ្វេសប៊ុក កូននាគ​កំ​ណាច​ ភូមិភាគឦសាន្ដ ក៏បានសរសេរសារផងដែរថា ​តើ​សង្ឃឹមអ្វីទៀត​?​ កាលពីពេលថ្មីៗនេះ​ ​មានការបង្ហោះលើកឡើងមួយ​ពី​វា​សនា​រ​បស់ ទូក ង វែងជាងគេលើពិភពលោករ​ប​ស់ក​ម្ពុ​ជា​ បែរជាត្រូវបានទុកចោលក្រោមដំ​បូ​លធ្លុះ​ធ្លាយទៅ​វិ​ញ​។

គួរបញ្ជាក់ផងដែរថា ទូក ង ​វែ​ង​ជាង​គេលើពិភពលោករបស់កម្ពុជា​យើ​ង បាន​បំបែក​ឯតទគ្គ​ក​ម្ម​​​ពិ​ភ​ពលោ​ក Guinness World Records កាលពីថ្ងៃទី១​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយទូក ង នេះមាន​ប្រវែង​សរុប​ ៨៧​,៣០ ម៉ែត្រ ទទឹង​​ប្រវែង ១,៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ​ ហើយ​ ទូក ង ​នេះ​មាន​ចំណុះ​ទូក​ចំនួន ១៧៩ នាក់​។

បើតាមផេកហ្វេសប៊ុក ទូក”ង”ឯកខ្មែរ – Khmer Unique Boat បានសរសេរសារកាលពី​ថ្ងៃ​ទី​ ១៨ ខែតុលា ឆ្នាំ២០១៨ នោះថា
ទូក ង វែងជាងគេលើពិភពលោករបស់ក​ម្ពុ​ជា ត្រូវបានប្រសិទ្ធនាមថា ​ក​ម្ពោជិក​បុត្តា​ខេមរា​ត​រី និងត្រៀមបំបែកឯតទគ្គកម្មពិ​ភ​ពលោ​កនៅខែ​វិ​ច្ឆិកានេះ។ ពេលនេះទូក ង វែងជាងគេលើពិភពលោក កំ​ពុ​ងស្ថិតនៅក្នុងដំណាក់កាលអុំសា​ក​ល្ប​ង តុបតែង និងបាញ់ពណ៌ មុននឹងដាក់ជូនក្រុមការ​ងា​រ Guinness World Records ពិនិត្យ វាយតម្លៃនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ និងត្រូវបានប្រសិទ្ធនា​ម​ថា កម្ពោជិកបុត្តាខេមរាតរី ដែលមានន័យថា ទូក ង ​រ​បស់កូ​នខ្មែ​ររ​ស់នៅ​ក្នុង​ដែន​ដី​ក​ម្ពុ​ជា ។

គណៈកម្មការផលិតទូកងដើម្បីបំបែកឯតទគ្គកម្មពិ​ភ​ពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តី​ពី​ទូ​កង វែងជាងគេលើពិភពលោកបា​ន​ប​ញ្ជាក់ថា កម្មវិធីផលិតទូកនេះ រៀ​ប​ចំក្នុ​ងគោ​លបំ​ណ​ង (១) រំលឹកឡើងវិញនូវប្រ​វ​ត្តិដ៏​យូរ​លង់​នៃ​ការ​ផលិត និងការប្រើប្រាស់ទូកងរប​ស់​ខ្មែរ តាំងពីបុរាណក៏ដូចជារំលឹកឡើង​វិ​ញ​ នូវស្នាព្រះហស្ថរបស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​គ្រ​ប់ជំនាន់ ជាពិសេសព្រះបាទជ័យវរ្ម័​ន​ទី​៧ ដែលបានប្រើប្រាស់ទូកង ​ជា​មធ្យោបាយមួយក្នុងការធ្វើសឹ​ក​ស​ង្គ្រាម​ជា​មួ​យស​ត្រូវ ការពារបូរ​ណ​ភា​ព​ទឹកដី (២) ជួយលើកតម្កើងកិត្យា​នុ​ភា​ព​ជាតិ ដោយបង្ហាញពិភពលោកទាំ​ង​មូ​ល ឱ្យដឹងកាន់តែ​ច្បា​ស់​ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចា​រ្យ​មួ​យ​ និង (៣) ជំរុញស្មារតីស្នេហា
ជាតិ ​និ​ង​សា​មគ្គីភាពនៃយុវជនជាកូនចៅ​ជំ​នា​ន់ក្រោ​យ ក្នុងការថែរក្សានិងអភិរក្សកេ​រ​ដំណែ​ល​​ពីដូ​ន​តា។
ក្រោយពីពិភាក្សាក្នុងគណៈ​ក​ម្មការ និងក្រុមការងារពាក់ព័ន្ធរួ​ច​មក ទូកងដែលមានប្រវែង វែ​ង​ជា​ង​គេ
លើពិភពលោកខាងលើ​ ​ត្រូវបានប្រសិទ្ធនា​ម​ថា កម្ពោជិកបុត្តាខេម​រា​ត​រី (Kambojikaputtākhemarātari)
ដែលមានន័យថា “ទូកង របស់កូនខ្មែររស់នៅក្នុ​ង​ដែ​នដី​ក​ម្ពុជា”។

គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក​ង​ ដើម្បីបំបែកឯកទគ្គកម្មពិភពលោក​ ​នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីបំភ្លឺ ស្ដីពី​ ​ការ​តម្ក​ល់ និងថែរក្សាទូកងវែង​ជា​ង​គេ លើពិ​ភព​លោ​ក។

ក្នុងសេចក្ដីបំភ្លឺ បានឲ្យដឹងថា សាធារណជន និងមិត្តអ្នកសារព័ត៌មា​ន​ ជាទីគោរពរាប់អាន ថ្មីៗនេះ មានការផ្សព្វផ្សាយអំពីកា​រ​ត​ម្ក​ល់ និងការថែរក្សាទូកងវែងជាងគេ​ ​លើពិភ​ព​លោ​ក​ “កម្ពោជិកបុត្តាខេមរាតរី” ក្នុងន័យថា គណៈកម្មការផលិត និងរៀបចំពិធីប​ង្ហា​ញ​ទូ​កង ដើម្បីបំបែកឯតទ​គ្គ​ក​ម្មពិ​ភព​លោ​ក មិនយកចិត្តទុកដា​ក់​មើ​លថែ​ររ​ក្សា​ទុក។

ករណីនេះ គណៈកម្មការ សូមជម្រាបជូនសាធារណជ​ន​ និងមិត្តអ្នកសារព័ត៌មាន មេត្តាជ្រាបដូចតទៅ៖

​១​៖ គណៈកម្មការ បានជម្រាបជូនជារឿយៗហើយថា​ ​ទូកងវែងជាងគេលើពិភព​​លោក​នេះ នឹងរៀបចំទីតាំងតម្កល់យ៉ាងស័​ក្តិ​ស​មបំ​ផុ​ត​ នៅក្នុងសាលាខេត្តព្រៃ​វែង​ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា​ដោ​យ​សេ​រី ហើយ
គណៈកម្មការក៏បានរៀប​ចំ​ប្ល​ង់សាង​សង់​ទីតាំ​ងរួច​រា​ល់​ហើយដែរ ដែលគម្រោងនេះមិនមានការប្រែ​ប្រួ​ល​ឡើ​យ​។

២៖ តាមផែនការឆ្នាំ​នេះ​ គណៈកម្មការគ្រោងរំកិល​ទូ​ក​ពី​ទីតាំងរក្សាបណ្តោះអាសន្នបច្ចុប្ប​ន្ន​ ទៅទីតាំងក្នុងសាលា​ខេ​ត្ត​ ដែលកំពុងសាង​ស​ង់​ថ្មី ក៏ប៉ុន្តែទី១ ការសាងសង់អគារ​រ​ដ្ឋ​បាល​សាលា​ខេត្ត​ពុំទា​ន់​រួ​ចរាល់ ទី២ ឆ្នាំនេះ កម្ពស់ទឹកនៅមុខសាលាខេ​ត្ត​ទាប​ពេក​ឆា​ប់ហ​ក់ឡើ​ង​ហើយក៏ឆាប់ស្រកចុះទៅវិញ ​ស្ថា​នភាពបែបនេះមិ​ន​អំណោ​យផ​ល ដល់ការចល័ត​ទូ​ក​ចេញ ពីរោងបណ្តោះអាសន្ន​នោះ​ឡើ​យ​។

៣៖ គណៈកម្មការ សូមទទួលស្គាល់ថា ស្ថា​ន​ភាពរោងបណ្តោះអាសន្នសព្វថ្ងៃ ឆ្លុះ​ធ្លា​យដំបូលដោយអន្លើរ​ប្រា​ក​ដ​មែ​ន សភាពនេះបណ្តា​ល​ម​កពី​រោងទូ​កលិ​ច​ទឹ​ក និងអាកាសធាតុ​ក​ន្ល​ងទៅដែលកម្ពុ​ជា​យើ​ងទទួលរងសម្ពា​ធ​ជា​ប​ន្តប​ន្ទាប់ នាំឲ្យខ្យល់ភ្លៀងប៉ះពាល់ដល់​រោ​ង​ទូ​ក​។

កាលពីសប្តាហ៍មុន គ​ណៈ​កម្មការបានសម្រេចគម្រោងថវិ​កា​ ដើម្បីជួសជុលរោង​ទូ​ក​រួ​ចរា​ល់ហើយ ដោយរង់ចាំទឹកស្រ​ក​ និង​ស្ងួត​ដី​បន្តិច ទោះជាបែបនេះក្តីគណៈកម្ម​កា​រ​ ក៏បានចាត់ចែងក្រុមការ​ងា​រ​ចុះជួ​សជុ​លរោ​ង និងសំអាតទីតាំងនោះ​ប​ណ្តើ​រ​ៗ​ហើ​យ ​ដោយកំណត់ថាក្នុ​ង​ស​ប្តា​ហ៍នេះ ក្រុមការងារនឹងចាប់ផ្តើ​ម​រៀប​ចំឡើ​ងវិ​ញ​ទាំ​ងស្រុង​។

គណៈកម្មការចាត់ទុ​ក​ការលើ​ក​ឡើង ដោយភ្ជាប់នូវសំណូ​ម​ព​រខ្លះៗ ពីសំណាក់សាធារណ​ជ​ន និងមិត្តអ្នកសា​រ​ព័​ត៌​មា​ន គឺជាការយក​ចិ​ត្ត​ទុកដា​ក់តាមដា​ន និងឈឺឆ្អាលប្រកបដោយមនសិ​កា​រលើ​កក​ម្ពស់​សមិ​ទ្ធផ​ល​ជាតិ និងវប្បធម៌ជាតិក្នុងស្មា​​រតី “រួមគិ​ត រួមធ្វើ រួមទទួ​ល​ខុ​សត្រូ​វ​”។

ជាថ្មីម្តងទៀត គណៈកម្មការសូមថ្លែ​ង​អំណ​រគុ​ណយ៉ា​ងជ្រា​ល​ជ្រៅ​ ចំពោះការចូលរួ​ម​តា​ម​ដា​ន ការផ្តល់ព័ត៌​មា​ន​ ការផ្តល់​ម​តិ​ និងយោបល់កែលម្អ​ផ្សេ​ង​ៗ​។ អាស្រ័យដូចបានជម្រាប​ជូ​នខា​ងលើ សូមសាធារណជន​ ​និងមិត្តអ្នកសារព័ត៌មានទ​ទួ​លជ្រា​ប ​និងបន្តសហកា​រ​យ៉ា​ងជិ​ត​ស្និទ្ធ ជាមួយគណៈកម្មការឈរ​លើ​គោ​ល​កា​រណ៍ សាមគ្គីភាពស្របតាម​ទ​ស្ស​នៈ​ “ខ្មែរសា​មគ្គី​ខ្មែ​រ​ឈ្នះ​”៕ ដោយ៖កូឡាប

spot_img
×