Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរាជរដ្ឋាភិបាល ៖ សិទ្ធិសេរីភាពរប​ស់​​​កម្ពុ​ជា មានដូចពេលបច្ចុប្ប​​​ន្ន​​នេះ​ គឺត្រូ​វបា​នរំដោះយកម​​​ក​​​វិ​ញ នៅក្រោយរបបប្រល័យ​​​ពូ​​​ជ​​សា​​ស​ន៍ ដួលរ​លំ

spot_img

ភ្នំពេញ៖ អបអរសាទរខួបលើកទី៧​១​ នៃទិវាសិទ្ធិមនុស្សអន្ត​រ​ជា​តិ ​”១០ធ្នូ”។ តាមទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister បានផ្សព្វផ្សាយនូវព័ត៌មានថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៧១នៃទិវាសិទ្ធិមនុស្សអន្តរជា​តិ​ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៩។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើនិ​យា​យពីរឿងសិទ្ធិមនុស្សនៅក្នុ​ង​រប​បប្រ​ល័យពូ​ជសា​សន៍​ប៉ុ​លពត (១៩៧៥-១៩៧៩) គឺប្រជាពលរ​ដ្ឋ​មិន​មានសិ​ទ្ធិ​សេរីភា​ព​អ្វី​ទាំងអស់ សូម្បីសិទ្ធិរស់រានមានជី​វិ​ត សិទ្ធិទទួលទានអាហា​រ​ សិទ្ធិពិនិត្យព្យាបាល​ជំ​ងឺ​ សិទ្ធិជំនឿសាសនា​ ​សិទ្ធិសិ​ក្សាអ​ប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេ​ញ​ម​តិ សិទ្ធិ​រៀប​អាពា​ហ៍ពិពាហ៍ និងសិ​ទ្ធិប្រកប​កា​រងា​រ​ជាដើម…។ល។

សម្តេចតេជោ បានមានប្រសាសន៍ថា របបប្រល័យពូជសាសន៍ប៉ុលព​ត បានដកហូតសិទ្ធិសេរីភាព​ទាំ​ង​អ​ស់ ហើយបានបង្ខំឱ្យ​ព​លរ​ដ្ឋទាំ​ង​ក្មេង​ចាស់​ប្រុស​ស្រី ធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិ​ង​ថ្នាំព្យា​បាល​ ព្រមទាំងបានបណ្ដាល​ឲ្យប្រជាពលរដ្ឋជាង៣លាននាក់បាន​ស្លា​ប់​ ក្នុងរយៈ​ពេ​លតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។

សិទ្ធិសេរីភាពរប​ស់​កម្ពុ​ជា ដែលមានដូចពេលបច្ចុប្ប​ន្ន​នេះ​ គឺត្រូវបានរំដោះយកម​ក​វិញ នៅក្រោយពេលដែលរបបប្រល័យពូ​ជ​សាស​ន៍​ ប៉ុល ពត ត្រូវ​បា​នវា​យផ្តួល​រំ​លំទាំ​ង​ស្រុង នៅថ្ងៃ​ទី​៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរ​ស់​នៅ​ និ​ងប្រកបការងារ​តូ​ចធំ ជ្រើសរើសជំនឿសា​ស​នា និងសិទ្ធិបោះឆ្នោតជ្រើសតាំង​មេ​ដឹ​ក​នាំដែ​ល​ខ្លួនពេ​ញចិត្ត​ដោយ​សេ​រី​ ហើយសិទ្ធិសេរីភាពក៏បាន​ធ្វើ​ឲ្យ​កម្ពុ​ជា កាន់តែរីកចម្រើនជឿន​លឿ​ន​ទៅ​មុ​ខ។

សូមជូនពរបងប្អូន​ជនរួ​ម​ជាតិជួ​បតែ​សំណា​ងល្អ​ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្ត​រ​ជា​តិ ​”១០ធ្នូ” ៕ដោយ៖កូឡាប

spot_img
×