Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជិត១២ខែ​ ឆ្នាំ​២០១៩​ បង្ក្រាប​ ចំនួន​ 9,055​ ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ 18,965​ នាក់​ ចាប់​យ​ក​សា​រធា​តុ​​ញៀន​​គ្រប់​ប្រភេទ​​ ​ទម្ងន់​​ 676Kg​

spot_img

​ភ្នំពេញ​ ៖ លទ្ធផល​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿ​ង​ញៀន ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ដល់​ ថ្ងៃ​ទី​៨​ ខែធ្នូ​ ២០១៩ គឺកម្លាំងសមត្ថកិច្ច
បង្ក្រាប​ ចំនួន​ 9,055​ ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ 18,965​ នាក់​ មាន​ជនបរទេស​ 381​ នាក់​ មាន​ 12​ សញ្ជាតិ​ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ ទម្ងន់​ 676Kg​ 770,26g​ និង​ ​កញ្ឆា​ក្រៀម​ 99kg​ 970,99g​ កញ្ឆា​ស្រស់​ 86,416​ ដើម​។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ លោក​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​បទល្មើស​​គ្រឿ​ង​ញៀន​​ បាន​ដឹកនាំ​អង្គប្រជុំ​ បូក​សរុប​ លទ្ធផល​ ប្រចាំខែ​វិច្ឆិកា​ ឆ្នាំ​​​២០​១៩​ និង​ លើក​ទិស​ដៅ​ការងារ​បន្ត​​​អ​ញ្ជើ​ញ​ចូ​ល​​រូ​​ម​​ លោក​ ឧត្តមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​​ប្រ​ឆាំង​​បទល្មើ​ស​​គ្រឿ​ងញៀ​ន​​​ លោក​នាយករង​មន្ទីរ​​ ​និង​ នាយការិយាល័យ​ចំណុះ​​ ​សរុប​​ចំ​នួ​ន​ ៤១​ រូប​ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​ វាយតម្លៃ​អំពី​សភាពកា​រ​ណ៍​ បទល្មើស​គ្រឿងញៀន​​ ​​នៅ​បណ្តា​ប្រទេស​ក្នុ​ង​​​តំបន់​ និង​នៅ​ក​ម្ពុ​ជា​​ ។​
បើតាមរបាយការណ៍ពី​លទ្ធផល​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​​​គ្រឿង​ញៀន​​ប្រចាំ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ បង្ក្រាប​ ៧៣៥​ ករណី​ ឃាត់​មនុស្ស​ ១៤៦៥​​ នាក់​ ស្រី​ ១០៥​ នាក់​ ក្នុង​នោះ​ ៖​ ជួញដូរ​ 429​ ករណី​ ឃាត់​ 828​ នាក់​ ស្រី​ 73​ នាក់​.​​ ប្រើប្រាស់​ 305​ ករណី​ ឃាត់​ 636​ នាក់​ ស្រី​ 32​ នាក់​.​​ ផលិត​កែ​ច្នៃ​ 1​ ករណី​ ឃាត់​ 1​ នាក់​. ​ឃាត់​ជនបរទេស​ 20​ នាក់​ ស្រី​ 1​ នាក់​ (​ជនជាតិ​វៀតណាម​ ​1​3​ នា​ក់​​ ចិន​ 4​ នាក់​(​ស្រី​១)​ និ​ហ្សេ​​រី​យ៉ា​ 1​ នាក់​​ ម៉ា​ឡេ​ស៊ី​ 1​ នាក់​ និង​ឥណ្ឌូ​ណេ​ស៊ី​ 1​ នាក់​ )​ សមត្ថកិច្ចចាប់យក វត្ថុ​តាង​ សារធាតុ​ញៀន​សរុប​ 40kg​ 511.85g​​ មេ​តំ​ហ្វេ​តា​មីន​ ICE​ 10kg​ 432.32g,​ WY​ 27kg​ 678g,​​ Ketamine​ 1kg​ 283.30g​, ​ MDMA​ 1kg​ 118.18g និង​ អនុវត្ដ​តាម​ដីកា​ ចំនួន​ 24​ ដីកា​ ចាប់ខ្លួន​មនុស្ស​ 21​ នាក់​ ។​

ចំពោះលទ្ធ​ផលបូក​សរុប​បង្ក្រាប​បទល្មើស​​ ​របស់​មន្ទីរ​ប្រឆាំង​គ្រឿ​ង​ញៀន​​ ​ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ដល់​ ថ្ងៃ​ទី​៨​ ខែធ្នូ​ ២០១៩ សមត្ថកិច្ច បង្ក្រាប​ ចំនួន​ 1,688​ ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ 2,70​8​​ ​នាក់​ ស្រី​ 224​ នាក់​.​ ជួញដូរ​ រក្សា​ទុក​ កែ​ច្នៃសម្រួល​ 802​ ករណី​ ឃាត់​ 1,189​ នាក់​(​ស្រី​ 136​ នាក់​)​ ករណី​ប្រើប្រាស់​ 886​ ករណី​ ឃាត់​ 1,519​ នាក់​(​ស្រី​ 88​នាក់​) ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រ​ភេ​ទ​​ ទម្ងន់​​ ​453​Kg​ 133g​ ។​

ចំពោះលទ្ធផល​អនុវត្តន៍​ច្បាប់​ ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ដល់​ ថ្ងៃ​ទី​៨​ ខែធ្នូ​ ២០១៩ សមត្ថកិច្ច​ បង្ក្រាប​ ចំនួន​ 9,055​ ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ 18,965​ នាក់​ ស្រី​ 1,260​ នាក់​ មាន​ជនបរទេស​ 3​8​1​ នាក់​ ស្រី​ 63​នាក់​ មាន​ 12​ សញ្ជាតិ​​ ជួញដូរ​ រក្សា​ទុក​ កែ​ច្នៃ​ ចាត់ចែង​ និង​ដាំ​ដុះ​ 5,380​ ករណី​ ឃាត់​ 10,287​ នាក់​(​ស្រី​ 841​ នាក់​)​.​ ករណី​ប្រើប្រាស់​ 3,675​ ករណី​ ឃាត់​ 8,678​ នាក់​(​ស្រី​ 419​នាក់​)
ចាប់​យក​សារធាតុ​ញៀន​​​គ្រប់​​ប្រ​ភេ​ទ​ ទម្ងន់​ 676Kg​ 770,26g​ និង​ ​កញ្ឆា​ក្រៀម​ 99kg​ 970,99g​ កញ្ឆា​ស្រស់​ 86,416​ ដើម​ និង​ អនុវត្ដន៍​តាម​ដីកា​ ចំ​នួន​​ 295​ ដីកា​ ចាប់ខ្លួន​ 290​ នាក់​(​ស្រី​ 10​នាក់​)​ ។​

​បញ្ហា​ប្រឈម​នានា​​​ ក្នុង​​ពេល​​ចុះ​​ត​ស៊ូ​ករណី​ និង​កិច្ច​ប្រ​តិ​បត្ត​​កា​រ​​បង្ក្រាប​​បទល្មើ​ស​​ ​។​ ក្នុង​នោះ​ លោក​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ និង​ លោកឧត្តមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ បាន​លើក​ឡើង​ និង​សង្កត់ធ្ងន់​ថា​ ​ក្នុង​​ពេ​ល​ចុះ​​​ប្រតិបត្តិការ​ ត្រូវ​ប្រកាន់​ភ្ជាប់​វិន័យ​កងកម្លាំ​ង​​នគ​របា​ល​​ជាតិ​ ក្រមសីលធម៌​ ​អនុវ​ត្តន៍​​តាម​​​នីតិវិធី​ និង​ច្បាប់​ ៕ដោយ៖កូឡាប

spot_img
×