Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​កម្រិត​អន្តរជាតិ វិនិយោគ​វិស័យ​អប់រំ នៅ​កម្ពុជា

spot_img

​ភ្នំពេញ​-​សាលា​អន្តរជាតិ Dadi- Prestige ធ្លាប់​ទទួលបាន​ជោគជ័យ​នៅក្នុង​ប្រទេស​ចិន ពេលនេះ​បាន​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​នាំមក​យក​នូវ​គ្រូ​ជនជាតិ​ចិន និង​អង់គ្លេស​ជាច្រើន​នាក់​អោយ​ចុះ​មក​បង្រៀន​ដោយផ្ទាល់​ផងដែរ​។

នៅក្នុង​ពិធី​សម្ពោធ​បើក​សាលា Dadi- Prestige នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ជិត​ផ្សារ​បឹង​កេងកង ខាងក្រោយ​របង​ទូរទស្សន៍​អប្សរា កាលពី​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៨ លោក Kevin Lim នាយក​សាលា​បាន​ថ្លែងថា Dadi-Prestige International Academy គឺ​ស្ថាប័ន ដែល​បាន​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជា​លក្ខណៈ​អន្តរជាតិ នៅក្នុង​ប្រទេស​ចិន តៃវ៉ាន់ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​យ៉ាង​ជោគជ័យ​រួចមកហើយ កាលពី​រយៈពេល​ប្រមាណ​ជាង​៣០​ឆ្នាំ​។ មកទល់ពេលនេះ ក្រុមហ៊ុន​មាន​សាលា​រហូត​ដល់​៥០០​សាខា​នៅ​ទូទាំង​ពិភពលោក ដោយ​បាន​ក្លាយ​ជា​គ្រឹះស្ថាន​ផ្ដល់​ការអប់រំ​មួយ​យ៉ាង​មាន​ការពេញនិយម​ពី​សំណាក់​អាណាព្យាបាល​សិស្ស​។

លោក​ថា កម្មវិធី​សំខាន់​របស់ Dadi- Prestige ផ្ដោត​ជា​ពិសេស​លើ​ការបណ្ដុះ​កូន​ខ្មែរ អោយ​ចេះ​ស្ទាត់​នូវ​ភាសា​ចិន និង​អង់គ្លេស​តាំង​ពី​តូច​តែម្ដង ដោយ​ក្នុង​ជំហាន​ដំណើរការ​សាលា​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ទី​១​នេះ គឺ​សាលា​នឹង​ទទួល​កូន​ខ្មែរ​ចាប់ពី​អាយុ​១៨​ខែ ដល់​៥​ឆ្នាំ​ក្នុង​កម្រិត​មតេយ្យ ដើម្បី​អោយ​ពួកគេ​បាន​ទទួល​ចំណេះដឹង​មួយ​អោយ​មាន​ភាសា​អន្តរជាតិ​ទាំង​២​ជា​គ្រឹះ​តែម្ដង​។

លោក​ថា កូន​ខ្មែរ ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​នៅក្នុង​សាលា​មួយ​នេះ ត្រឹមតែ​មាន​ចំណេះដឹង​ផ្នែក​ភាសា និង​យល់​ពី​វិទ្យាសាស្ត្រ​តាំងពីក្មេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជំរុញ​អោយ​ពួកគេ មាន​គ្រឹះ​ផ្នែក​កីឡា និង​តន្ត្រី​ផងដែរ ដោយសារ​តែ​តម្លៃ​ដែល​តម្រូវអោយ​បង់​ក្នុង​ចំនួន​មួយ​ដែល​ទាប​ជាង​សាលា​អន្តរជាតិ​ផ្សេងទៀត​នៅ​កម្ពុជា​នេះ គឺ​សាលា​មាន​ផ្ដល់​អោយ​សិក្សា​ពេញ​មួយថ្ងៃ ផ្ដល់​ទាំង​អាហារ និង​ផ្ដល់​ទាំង​ចំណេះដឹង​ផ្នែក​ភាសា កីឡា និង​តន្ត្រី​អោយ​ព្រម​គ្នា​តែ​ម្ដង​។

លោក​ថា​សាលា Dadi- Prestige ដែល​បាន​បើក​សម្ពោធ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំ​តាម​កម្រិត​ស្ដង់ដារ​តាំងពី​បន្ទប់​សិក្សា របៀប​សិក្សា ការ​ដេគ័រ និង​ការសាងសង់​អាគារ​ម្ល៉េះ ដើម្បី​អោយ​សិស្ស​ឆាប់​ចេះ ហើយ​មិនមាន​ការប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​ក្មេង​នៅ​ពេល​ពួកគេ​មក​សិក្សា​។

អ្នកស្រី Jessica អ្នកគ្រប់គ្រង​ទូទៅ​សាលា Dadi- Prestige នៅ​កម្ពុជា​បាន​អះអាង​ថា ក្រោយ​ការ​បង្ហាញខ្លួន​នៅ​កម្ពុជា ប្រព័ន្ធ​អប់រំ​ដ៏​មាន​ប្រសិទ្ធិភាព​របស់​ក្រុមហ៊ុន DADI នឹង​ត្រូវ​បាន​យកមក​អនុវត្ត​នៅ​កម្ពុជា​។​

អ្នកស្រី​ថា​គ្រូបង្រៀន​ទាំងអស់​សុទ្ធតែ​ត្រូវបាន​ធ្វើតេស្ត និង​បណ្ដុះបណ្ដាល​ពី​ក្រុមហ៊ុន​DADI នៅក្នុង​ប្រទេស​ចិន មុន​បញ្ជូន​អោយ​មក​បង្រៀន​នៅ​កម្ពុជា អ៊ីចឹង​ហើយ​ទើប​លោក​ស្រី​ថា​កូនសិស្ស​នឹង​ទទួលបាន​ចំណេះដឹង​ច្បាស់លាស់​លើ​ផ្នែក​អង់គ្លេស និង​ចិន ដោយសារ​តែ​គ្រូ​ដែលជា​អ្នក​បណ្ដុះបណ្ដាល​សុទ្ធតែ​ជា​គ្រូ​បរទេស​ហើយ​ទទួលបាន​ការបណ្ដុះបណ្ដាល​តាំង​ពី​សីលធម៌ និង​របៀប​បង្ហាត់បង្រៀន​ជាង​មុន​៕ ដោយ​-​ក្រុមហ៊ុន​

spot_img
×