Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​អ្នកកាសែត ជា​លើក​ទី​៤ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០

spot_img

(​ភ្នំពេញ​)៖ ប្រសិនបើ​គ្មាន​ការប្រែប្រួល សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួន​សំណេះសំណាល​ជាមួយ​អ្នកកាសែត ជា​លើក​ទី​៤ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​។

​បើ​យោងតាម​លិខិត​របស់​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន​
​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ករណី​សូម​ពិនិត្យ​សម្រេច​ការរៀបចំ​ពិធី​ជួបជុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​លើក​ទី​៤ ឆ្នាំ​២០២០​។​

​បើ​យោង លិខិត​លេខ​១៨៩២ ព​.​ម ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​ក្រសួង​ព័ត៌មាន ។ លិខិត​លេខ​១៥១៣ ខន​/០១៩ ចុះ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​ជ្រាបថា រាជរដ្ឋាភិបាល​ឯកភាពអនុញ្ញាត​ឱ្យ​​រៀបចំ​ពិធី​ជួបជុំ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​លើក​ទី​៤ ឆ្នាំ​២០២០ នៅ​ថ្ងៃទី ១៤​ខែមករា ឆ្នាំ​២០២០​។​

​នេះ​បើតាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី ជម្រាបជូន​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន លើកដំបូង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​។ លើក​ទី​២ ជួប​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ៕ ដោយ​៖​កូ​ឡាប​

spot_img
×