Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​កីឡាករ​បាល់ទាត់​កម្ពុជា បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ក្នុង​រយៈពេល​៦០​ឆ្នាំ​

spot_img

​ស៊ី​ហ្គេម​៖ កម្ពុជា​ប្រកួត​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា ដោយ​បាល់​១១​ម៉ែត្រ​កាត់សេចក្តី ៤​ទល់​៥ ក្រោយ​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើគ្នា ២​ទល់​២​។ ដូច្នេះ​ក្រុម​មី​យ៉ាន់​ម៉ា​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​។ លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា ក្រុម​កីឡាករ​បាល់ទាត់​កម្ពុជា បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី ដែល​មិន​ធ្លាប់មាន​ជាច្រើន​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​។​

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ រក​គ្រាប់​បាល់​តាម​ស្មើ ២​ទល់​២ ដោយ​កីឡាករ កែវ សុខ​ផេង ដែលជា​បង្កើត​ឱកាស បាន​ឈានដល់​ការ​កាត់សេចក្តី ដោយ​ការទា​ត់បាល់​១១​ម៉ែត្រ​។ បើទោះបីជា​កម្ពុជា​របូត​មេដាយ​សំរឹទ្ធ​ពី​ក្នុង​ដៃ ក្រោយ​ប្រកួត​ចាញ់ ក្នុង​លទ្ធផល ៤​ទល់​៥ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ក៏ដោយ ប៉ុន្តែ​កម្ពុជា​លើ​ប្រភេទ​កីឡាបាល់ទាត់ បាន​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ក្នុង​រយៈពេល​៦០​ឆ្នាំ ដែល​បាន​ឡើងមក​ប្រកួត​ដណ្តើម​មេដាយ​នៅ​វគ្គ​នេះ​។ ប្រជាពលរដ្ឋ​ខ្មែរ​បាន​សម្តែង​ការ​ស្ញើ​ច​សរសើរ និង​លើកទឹកចិត្ត​ជូន​ដល់​កីឡាករ​បាល់ទាត់ ក៏ដូចជា​ប្រតិភូ​កីឡា​កម្ពុជា​ទាំងមូល ដែល​បាន​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​ប្រជែង​បាន​លទ្ធផល​ដ៏​គាប់ប្រសើរ​យកទៅ​ជូន​ជាតិ​។​

​ទន្ទឹមនឹង​នេះដែរ ក្រោយពី​បញ្ចប់​ការប្រកួត លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ត្រូវជា​កូន​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​មាន​ជា​ប្រសាសន៍ថា “​អរគុណ​អ្នក​ទាំងអស់គ្នា ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ខ្ញុំ​តែងតែ​នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា នៅ​ជាមួយ​កម្ពុជា និង​ជឿជាក់​លើ​កម្ពុជា​ជានិច្ច​។ ប្រជាជន​កម្ពុជា​បានធ្វើ​ជា​សាក្សី និង​បាន​មើលឃើញ​យ៉ាងច្បាស់​ថា ក្រុម​កីឡាករ​បាល់ទាត់​កម្ពុជា​របស់​យើង បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី ដែល​មិន​ធ្លាប់មាន​ជាច្រើន​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​។ ការខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ គឺជា​គំរូ និង​ជា​មោទនភាព​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។ GoGoCambodia”៕​ដោយ​៖​កូ​ឡាប​

spot_img
×