Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វែងរក​ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុង​បទល្មើស​រំលោភ​សេពសន្ថវៈ​ទៅលើ​កុមារ​

spot_img

​ភ្នំពេញ​៖ អង្គភាព​ការពារ​កុមារ (Child Protection Unit CPU) កាលពី​ថ្ងៃទី​១០​ធ្នូ បានចេញ​សេចក្តីជូនដំណឹង​ស្វែងរក ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុង​បទល្មើស រំលោភ​សេពសន្ថវៈ​ទៅលើ​កុមារ​។​

អង្គភាព​ការពារ​កុមារ បាន​បញ្ជាក់ថា បុគ្គល​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែល​ធ្លាប់មាន​ទីលំនៅ ក្នុងប្រទេស​អូស្ត្រាលី ត្រូវបាន​ជាប់ចោទ​ពីបទ​ល្មើស​រំលោភ​សេពសន្ថវៈ ទៅលើ​កុមារ​នៅ​ទីក្រុង Sydney ក្នុងអំឡុងពេល ៦​ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ​១៩៨៦ ហើយ​ក្នុងពេល​បច្ចុប្បន្នកំពុង​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្វែងរក​នៅក្នុង​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី និង​នគរបាល​អន្តរជាតិ​។​

​បុគ្គល​ឈ្មោះ Simon Gordon Davies, មាន​អាយុ​៦៣​ឆ្នាំ​, ត្រូវបាន​នគរបាលរ​ដ្ឋ NSW ចេញ​ដីកា​ឃាត់ខ្លួន ពាក់ព័ន្ធ​ពីបទ​ល្មើស​រំលោភ​សេពសន្ថវៈ​ចំនួន ១៨​លើក ដែល​បាន​ប្រព្រឹត្តឡើង​នៅក្នុង​ទីក្រុង Sydney កាលពី​ឆ្នាំ​១៩៨១ ដល់​១៩៨៧​។​

​តុលាការ​បានចេញ​ដីកា​ឃាត់ខ្លួន​បុគ្គល​នេះ កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​។ មកដល់ពេលនេះ កម្លាំង​សមត្ថកិច្ច​នៅ​មិនទាន់​រកឃើញ​បុគ្គល​ម្នាក់នេះ​នៅឡើយ​ទេ​។ យើង​ជឿថា​បុគ្គល​នេះ កំពុងមាន​ទីលំនៅ​ក្នុង​ចក្រភព​អង់គ្លេស ឬ​ផ្នែក​ដទៃ​ក្នុង​ទ្វីបអឺរ៉ុប​។​

“​នគរបាល​រដ្ឋ NSW កំពុង​សហការ​ជាមួយ​នគរបាល​សហព័ន្ធ​អូស្ត្រាលី និង​នគរបាល​អន្តរជាតិ ដើម្បី​ស្វែងរក​បុគ្គល​ឈ្មោះ Simon Gordon Davies ហើយ​ចាប់ផ្តើម​នីតិវិធី​បញ្ជូន​បុគ្គល​នេះ ត្រឡប់​ទៅ​រដ្ឋ NSW វិញ​។​” កម្លាំង​សមត្ថកិច្ច​បាន​សរសេរ​កាលពី​ថ្ងៃ​ចន្ទ​។​

​យោងតាម​ពាក្យ​របស់​កាសែត The Daily Telegraph, បុគ្គល​ឈ្មោះ Simon Gordon Davies មាន​ជំនាញ​ផ្នែក ច្បាប់ឯកជន និង​សិទ្ធិមនុស្ស ហើយ​ធ្លាប់​បានផ្តល់​ការណែនាំ​ដល់​រដ្ឋាភិបាល ក្នុងប្រទេស​អូស្ត្រាលី​, សហរដ្ឋអាមេរិក​, និង​ចក្រភព​អង់គ្លេស​។​

​យោងតាម​ការ​ចោត​ប្រកាន់ បទល្មើស​ទាំងនេះ​បាន​ប្រព្រឹត្តឡើង​នៅ​មជ្ឈមណ្ឌល​យុវនីតិសម្បទា​សម្រាប់​ក្មេងប្រុស នៅ​ដំបន់ Kings Cross​។​

​បុគ្គល​ឈ្មោះ Simon Gordon Davies ត្រូវបាន​គេ​រៀបរាប់ថា មាន​សម្បុរ​ស​, កម្ពស់​ប្រហែល ១៧០​សង់ទីម៉ែត្រ​, កាយសម្បទា​រឹងមាំ និង​មិនមាន​សក់​។​

​ទីកន្លែង​របស់​បុគ្គល​ឈ្មោះ Simon Gordon Davies គឺ​មិនទាន់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រកឃើញ​នៅឡើយ​ទេ ដូច្នេះ​ជន​ណា​ដែលមាន​ព័ត៌មាន អំពី​បុគ្គល​នេះ អាច​ផ្តល់​ជា​បន្តបន្ទាប់​ដល់​កម្លាំង​សមត្ថកិច្ច ឬ​CPU៕​ដោយ​៖​កូ​ឡាប​

spot_img
×