Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​ករ​ថយន្ត ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ធ្លាក់រថយន្តពីលើទូកដ​រ​ ចូលទឹកទន្លេបាសាក់ ស្លាប់ម្នាក់ របួស២នាក់​

spot_img

ស្រុកស្អាង៖ ករណីគ្រោះថ្នាក់ចរាចរ​​ណ៍ផ្លូ​វ​ទឹក (រថយន្តបើកចុះទូកដ​រ​បណ្ដាល​ឲ្យធ្លាក់ទឹក​ទន្លេ​បា​សា​ក់) កើតហេតុនៅថ្ងៃអង្គា​រ៍​ ​១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនិងថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៩វេលាម៉ោ​ង​២០​និង១០នា​ទី នៅចំណុចកំពង់ចម្លងផ្សារស្អាងព្រែ​ក​តូ​ច ស្ថិតក្នុងភូមិ​បា​រ៉ែ​នក្រោ​ម ឃុំស្វាយប្រទាល ស្រុក​ស្អា​ង ខេ​ត្ត​កណ្ដា​ល​ ។

អធិការដ្ឋាននគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីនេះបណ្ដាលឲ្យស្លា​ប់អ្នកជិះក្នុងរថយ​ន្ត​០​១នាក់​ ស្រី​ រងរ​បួស​ឈ្លក់ទឹក​០២នា​ក់ ស្រី០១នា​ក់ ក្នុងនោះអ្នកបើករថយន្ត​០​១​នាក់​ ប្រុស​ និងរបួសដោយសា​រ​ថយ​ន្ត​ប៉ះក​ម្មករបើកទូកដរ​០​១នាក់​ប្រុស និង ខូចខាតរថយន្តតូច០១គ្រឿ​ង​ ​សម្ភារមួយចំនួ​ននៅ​ក្នុង​រ​ថយន្ត ។

​ន​គរបាលបានប្រាប់ពីសភាពរឿងហេ​តុ​នេះ​ថា នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើ ​មា​នឈ្មោះម៉ា​ ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ ម​ន្ត្រី​រាជកា​ក្រសួ​ងផ្នែ​កហិ​រញ្ញ​វត្ថុ មានទីលំនៅភូមិក្រពើហាកើត សង្កា​ត់​ព្រែក​ឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើក​រ​ថយ​ន្តម៉ាក តូយូតាហៃ​យ៉ា​ស់ ​ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2​A​J-9​54​2 ដឹកមនុស្សចំនួន០​៧​ទៅ​០៨​នា​ក់ ប្រុស០២នាក់ បានបើករថយន្តធ្វើដំ​ណើ​ចេញ​ពីព្រះ​វិហារចិននៅ​ភូមិបា​រ៉ែនក្រោ​ម មកឆ្លងទូកដរផ្សា​រ​ស្អាងព្រែ​កតូច គោលបំណងត្រឡប់ទៅផ្ទះនៅក្រុង​តា​ខ្មៅ​វិញតា​មផ្លូវ​ជាតិលេ​ខ​២១ ។

លុះពេលមកដល់កំពង់ចម្លងអ្ន​ក​បើករ​ថយ​ន្តបា​នឈ​ប់រង​ចាំទូ​ក​ដរ អ្នកដំណើរមួយចំ​នួ​ន​បាន​ចុះពី​រ​ថយន្ត (តាមបម្រាមនិងការណែនាំរបស់ម្ចា​ស់​ទូក​ដរ) ដោយឡែកមានអ្ន​ក​ដំ​ណើរ​៖
១-ឈ្មោះកិច ​ទៀ​ង ភេទស្រី អាយុ៧១ឆ្នាំនៅភូមិដើមមៀន ​ស​ង្កាត់ដើ​ម​មៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់) ។ ២-ឈ្មោះពៀ អៀម​ ភេ​ទស្រី អាយុ៧០ឆ្នាំ នៅភូមិព្រែកសំរោង ​ស​ង្កាត់​ព្រែកសំ​រោង ក្រុងតាខ្មៅ ខេត្តកណ្ដាល(របួសឈ្លក់ទឹក​) មិនបានចុះពីក្នុងរ​ថ​យន្ត​តាម​បម្រាមនិងការណែនាំរបស់ម្ចាស់ទូ​ក​ដ​រ ពេលដែលរថយន្តបើកចុះ​ផែ​ឡើ​ងទូ​កដ​រ ក៏ជាន់ហ្គែជ្រុ​​ល​​ទៅប៉ះកម្មករបើកទូកដរដែ​ល​កំពុ​ង​ស៊ីញ៉ូរ​ថយន្តចុះ​ទូ​កមា​ន ឈ្មោះអឿន វីន​ ​ភេទប្រុស អាយុ៣៦ឆ្នាំមុខរប​រ​ បើកទូកដរ មានទីលំនៅភូមិព្រែកខ្សេ​វ​ ​សង្កាត់​រកា​ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (បណ្ដាលឲ្យរ​ង​របួស)ហើយធ្លាក់ទឹក ទាំងរថយន្តទាំងអ្នក​បើ​កទូក​តែម្ដ​ង​ ។

ភ្លាមៗនោះម្ចាស់ទូកដរនិង​អ្ន​កស្រុក បាននាំគ្នាមុជទឹកចុះជួ​យ​ស​ង្គ្រោះ បានមនុស្ស០២​នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក​ស្អា​ង​ រួច​បញ្ជូន​ទៅសង្គ្រោះ​នៅភ្នំ​ពេញ​បន្ត​ទៀត ចំណែកឈ្មោះកិច ទៀង ទម្រាំតែសង្គ្រោះបាន គា​ត់បា​នឈ្លក់ទឹកដា​ច់ខ្យ​ល់ស្លាប់បាត់បង់ជីវិតទៅហើយ​ ​បច្ចុប្បន្នសាកសពបា​ន​ប្រគ​ល់​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតា​ម​ប្រ​ពៃ​ណី ​ រីឯរថយន្តកំពុ​ង​តែអូ​សយ​កទៅ​រក្សា​ទុកនៅ​អធិកា​រ​ដ្ឋាន ជាបណ្ដោះអាសន្នសិ​ន​ ​ ។

សូមបញ្ជាក់ចំពោះអ្នកបើករថយ​ន្តនិ​ង​អ្នក​បើ​កទូ​កដរ បានយកទៅសង្គ្រោះបន្ទា​ន់​ដូ​ច​គ្នា ។

នគ​របា​លបាន​សន្និ​ដ្ឋានថា ករណីនេះបង្កឡើងដោយ​អ្ន​ក​បើក​រ​ថយន្ត បើកបរដោយធ្វេ​ស​ប្រ​ហែ​ស ខ្ជីខ្ជា ខ្វះការប្រុង​ប្រ​យ័​ត្ន​ ទើបបង្កឲ្យមានគ្រោះ​ថ្នាក់​ចរា​ច​រ​ណ៍កើ​ត​ឡើ​ង (មិនគោរ​ព​តា​មបម្រាម និងការណែនាំរបស់ម្ចាស់អាជី​វ​កម្ម​ទូកដ​រ​) ៕ដោយ៖កូឡាប

spot_img
×