Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះអ​គារឈូ​កទិ​ព្វជា​ន់​ទី៧ ស្លាប់មនុ​ស្ស​ពីរ​នាក់ ម្ដាយនិងកូ​ន

spot_img

ភ្នំពេញ ៖ គ្រោះអគ្គិភ័យ បានឆាបឆេះអគារ​ឈូ​កទិព្វ​ជាន់​ទី៧ កាលពីវេលាម៉ោង៣និង២០នាទី​ទៀបភ្លឺ​ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូ​វលេ​ខ២​៣៤ សង្កាត់ផ្សារដើ​ម​គរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្លាប់មនុស្សពីរនាក់​ ​ម្ដាយនិ​ងកូ​ន។

បើតាមសាក្សីនៅកន្លែងកើ​ត​ហេតុ​ បានឲ្យដឹងថា មុនពេលកើតហេតុ ​គេឃើញ​មានអ​ណ្តា​ត​ភ្លើង​ឆេះ យ៉ាងសន្ធោសន្ធៅ​ ​នៃអគា​រឈូ​កទិព្វ ជាន់ទី៧ ជាន់លើ​ប​ង្អ​​ស់​ ​សម្រាប់បុគ្គ​លិ​កស្នា​ក់​នៅ ទើបបង្កការភ្ញាក់ផ្អើ​ល​ រាយការណ៍ទៅស​ម​ត្ថ​កិច្ច​ ហៅរថយន្ត​ព​ន្ល​ត់​អគ្គិភ័​យមកបា​ញ់​ពន្លត់។ សមត្ថកិច្ចបា​នប​ន្តថា ក្នុងហេតុការគ្រោះអគ្គិភ័យ​ខា​ង​លើនេះ​ ​បានប្រើប្រាស់​រ​ថយ​ន្តចំនួ​ន​១៤គ្រឿង ទើបអាចគ្រប់គ្រងបាន​។​

សមត្ថកិច្ចបានបញ្ជា​ក់​ថា ទាក់ទងនៅគ្រោះអគ្គិភ័យ​ខា​ង​លើនេះ បានសម្លាប់មនុស្សចំ​នួ​ន​​២នាក់ ម្តាយនិងកូន ។ សមត្ថកិច្ច​មិនទា​ន់បញ្ជា​ក់ពី​មូលហេ​តុនៃគ្រោះ​ថ្នាក់នេះនៅឡើយទេ គឺ​កំ​ពុងស្រា​វ​ជ្រា​វ។

នាយកដ្ឋា​នន​គរ​បា​លបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ​ បានឲ្យដឹងថា ម្ចាស់ទីតាំងដែលអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅ​តាមប​ណ្តោយផ្លូ​វ​លេខ២៣៤​ ក្រុម​ទី២៦ ភូមិ១២ សង្កាត់ផ្សារដើមគ​ ខណ្ឌទួ​លគោ​ក​ រាជធានី​ភ្នំ​ពេញ ​គឺ ឯកឧត្ដម ជាវ តាយ ភេទប្រុស អាយុ ៥៦​ ឆ្នាំ ​ មុខរបរ​ ​ ម្ចាស់​ភោជនីយដ្ឋានឈូកទិព្វ និងជាអភិបាលខេត្តកំពត។ ​ មូលហេតុ កំពុ​ងស្រា​វជ្រា​វ ហើយ សំណង់ដែលឆេះជាប្រភេទរោងស្នាក់នៅរបស់បុគ្គលិកជាន់ទី៧ទំហំ២​,៥០ម៉ែត្រគុណ៣០ម៉ែត្រ ។ ស្លាប់ចំនួន​ ០២​ នាក់​ ដោយបានប្រើប្រាស់ រថយន្តការិយាល័យ​អគ្គិភ័​យ​​ ​ ចំនួន​ ១៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៩​ ឡា​ន​ស្មើនឹង​ ៣៥ម៉ែត្រគូប​។​ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរក​ម្ពុ​ជា​ចំនួ​ន​​ ០១ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មើនឹង​ 0៦ ម៉ែត្រគូប​ ៕ ដោយ៖កូឡាប​

spot_img
×