Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រីអ៊ុង សានស៊ូជី នឹងឡើ​ងតុលា​ការ​យុត្តធ៌​មអន្ត​រជាតិ ដើម្បីការពារក្តីពីប​ទ​ប្រល័​យពូ​ជសាស​ន៍​

spot_img

មេដឹកនាំមីយ៉ានម៉ា អ្នកស្រី អ៊ុង សានស៊ូជីកំពុងស្ថិតនៅ​តុ​លាការយុត្តិធ៌មអ​ន្តរជាតិ ដើម្បីការពារប្រទេសមី​យ៉ា​ន​ម៉ា ជុំវិញការចោទប្រកាន់ពីប​ទ​ប្រល័​យពូជ​សា​ស​ន៍ លើជនជាតិដើម​ភា​ពតិច​រ៉ូហ៊ី​ងយ៉ា​។

ជនជាតិរ៉ូហ៊ីងយ៉ាងរាប់ពា​ន់​នាក់នៅ​ក្នុងរ​​ដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន​ម៉ា​ ត្រូវបានសម្លាប់ និងជាង ៧០០.០០០នាក់​បា​ន​រក​ភៀស​ខ្លួ​ន ទៅកាន់ប្រទេសបង់ក្លា​ដេ​ស​ ក្នុងអំឡុងមានការបង្រ្កាបរបស់យោធា​មី​យ៉ានម៉ា កាលពីឆ្នាំ ២០១​៧​។

ប្រទេសមីយ៉ានម៉ាតែងតែប្រកែកថា​ ​ការបង្រ្កាបនោះគឺដើម្បីទប់ទល់ទៅ​នឹ​ងក្រុ​មសក​ម្មប្រ​យុ​ទ្ធ​។

ការប្តឹងមេដឹកនាំមីយ៉ាន​ម៉ា​រូប​នោះ ដែលធ្លាប់ឈ្នះពាន​រ​ង្វា​ន់ Nobel សន្តិភាព បានធ្វើឡើងដោយប្រ​ទេ​ស​ Gambia ដែលជាប្រទេសមានអ្នកកាន់សាស​នា​អ៊ីស្លា​ម​ភាគ​ច្រើ​ន នៅអាហ្វិ្រ​ចខាង​លិ​ច។ ប្រទេសនេះ តំណាងឲ្យប្រទេសកាន់សាស​នា​អ៊ី​ស្លាមជា​ច្រើ​ន​។​

តើអ្វីជាការចោទប្រកាន់​?

នៅដើមឆ្នាំ ២០១៧ មានជន​ជា​តិ​រ៉ូហ៊ីង​យ៉ា​ចំ​នួន ១លាននាក់នៅក្នុងប្រទេ​ស​មីយ៉ាន​ម៉ា​រស់នៅ​ក្នុ​ង​រដ្ឋរ៉ាឃីន ប៉ុន្តែប្រទេសមីយ៉ាម៉ា ​ដែ​លជាប្រ​ទេសគោ​រ​ពប្រ​តិប​ត្តិ​សាសនា​ព្រះ​ពុ​ទ្ធ បានចាត់ទុកពួកគេជាជនអ​ន្តោ​ប្រវេ​សន៍​ខុស​ច្បា​ប់​ និងបដិសេធកា​​ររ​ស់​នៅរ​បស់​ពួ​ក​គេ។

ជនជាតិរ៉ូហ៊ីងយ៉ាបានត្អូញត្អែ​រ​ពីកា​រធ្វើទុ​ក្ខ​បុក​ម្នេញជា​យូរម​កហើយ ហើយនៅឆ្នាំ ២០១៧ ក្រុមយោធាមីយ៉ាម៉ាបានធ្វើ​ប្រ​តិបត្តិ​ការ​យោ​ធានៅក្នុ​ងរ​ដ្ឋ​រ៉ា​ឃីន។

បើតាមឯកសាររបស់ប្រទេស​ ​Gambia ដាក់ទៅតុលាការយុត្តិធ៌​ម​អន្ត​រជា​តិបាន​ឲ្យ​ដឹ​ង​ថា យោធារងការចោទ​ប្រ​កាន់​ពីប​ទធ្វើ​ប្រ​តិ​ប​ត្តិកា​របោសសំអាតជាលក្ខណៈប្រ​ព័​ន្ធ​ទៅលើជ​នជា​តិដើ​ម​រ៉ូហ៊ី​ង​យ៉ា ដោយចាប់ផ្តើម​នៅ​ខែ​តុ​លាឆ្នាំ ២០១៦ និងពង្រីករហូ​​តដ​ល់​ខែ​សី​ហា ​ឆ្នាំ ២០១៧។

ញ្ញតិរបស់ប្រទេសនេះបានធ្វើ​កា​រ​ចោទ​ប្រ​កា​ន់ថា ការបោសសំអាតគឺមានគោលបំ​ណ​ងបំ​ផ្លា​ញ​ក្រុមរ៉ូ​ហ៊ី​ង​យ៉ាទាំ​ង​ស្រុ​ង ឬជាផ្នែក តាម​រ​យៈ​ការ​សម្លាប់ ចាប់រំលោភ និងដុតផ្ទះរបស់ពួក​គេ​។​

បេសកម្មស្វែងការពិត​រ​បស់​អង្គ​ការ​ស​ហប្រ​ជា​ជា​តិ ដែលបានធ្វើការស៊ើ​​បអ​ង្កេត​លើ​ការ​ចោ​ទប្រ​កា​ន់នោះ បានរូបភស្តុតាង ​ហើ​យបា​ន​លើក​ឡើ​​​ង​ថា យោធាមីយ៉ាម៉ាត្រូវតែរង​កា​រស៊ើ​បអ​ង្កេ​ត ពីបទចោទប្រកាន់អំពើប្រល័យ​ពូ​ជ​សាស​ន៍ប្រ​ឆាំង​នឹ​ងជ​ន​ជា​តិរ៉ូ​​ហ៊ីង​យ៉ា។

សូមបញ្ជាក់ថា កាលពី​ខែ​ឧ​សភា ទាហ៊ានមីយ៉ាម៉ា​ចំ​នួ​ន​ ៧នាក់ដែលត្រូវបានផ្តន្ទា​ទោ​ស​ដាក់​គុ​ក ពីបទសម្លាប់​ជ​ន​ជា​តិរ៉ូ​ហ៊ី​យ៉ា​ង​ចំនួន ១០នាក់ ត្រូវបានដោះលែងឲ្យមា​ន​សេ​រី​ភាព​វិ​ញ។ មីយ៉ានម៉ានិយាយ​ថា​ ប្រតិបត្តិការយោធាគឺមានគោដៅ​ក​ម្ចាត់​ក្រុម​សក​ម្ម​ប្រ​យុ​ទ្ធរ៉ូ​​ហ៊ីង​យ៉ា​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖​ BBC

spot_img
×