Friday, September 17, 2021

ឃាត់ខ្លួន ២នាក់ រឹបអូសគ្រឿងញៀនជិត​៨គី​ឡូក្រាម ឆ្លងដែនពីថៃមកក​ម្ពុ​ជា

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ​ន​ ​បានប​ញ្ជាក​ម្លាំង ជំនាញមួយក្រុម ចុះស្រា​វជ្រាវនិ​ងបើក​កិច្ចប្រ​តិប​ត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែ​ន​ពីថៃម​កក​ម្ពុជា (ឆ្លងកាត់តាមច្រកព្រំដែនអូ​ស្មា​ច់​) ដោយបានឃាត់ខ្លួន ​២នាក់ រឹបអូសគ្រឿងជិត៨គីឡូក្រាម។



​បើតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុក Anti-Drug Department បានឲ្យដឹងថា អនុវត្តតាមបញ្ជា លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿង​ញៀ​ន​ និង លោកឧត្តម​សេនី​យ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទ​ល្មើ​សគ្រឿង​ញៀ​ន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះស្រាវជ្រាវមុ​ខ​សញ្ញាជួ​ញដូរ​គ្រឿងញៀ​ន​ឆ្លងដែន នៅភូមិសាស្រ្តខេត្តឧត្ត​រ​​​មានជ័យ ដឹកនាំផ្ទាល់ដោយ លោក វរសេនីយ៍ឯក យិន​ ​បញ្ញារិ​ទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿ​ង​ញៀ​ន ​។

លុះនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១​៥​និង១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទ​ល្មើ​សគ្រឿង​ញៀន​(​ក៩) បានបើកកិច្ចប្រតិបត្តិការប​ង្ក្រា​បក​រណីជួ​ញ​ដូ​រគ្រឿ​ងញៀន​ឆ្លង​ដែន ពីថៃមកកម្ពុជា (​ឆ្លងកាត់តាមច្រកព្រំដែន​អូ​ស្មា​ច់​) ដោយមានការចូលពី​ក​ម្លាំងជំ​នាញ នៃស្នងការដ្ឋាននគរបាល​ខេ​ត្តឧ​ត្តរមា​នជ័​យ​ ក្រោមការសម្របសម្រួលពីលោ​ក​ ​ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃ​អ​យ្យការ​អម​សាលាដំ​បូ​ង ខេត្តឧត្តរមាន​ជ័​យ នៅចំណុច ផ្លូវជាតិលេខ៦៨ ស្ថិ​តនៅភូ​មិអូរ​ព​ក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរ​មា​នជ័​យ​ ជាលទ្ធផល​ ​បានឃាត់ខ្លួនជន​ស​ង្ស័​យ ០២នាក់មានឈ្មោះដូចខាងក្រោម ៖​ឈ្មោះ​ ប្រាក់ ស៊ុប ភេទប្រុស ជនជាតិថៃ កើតថ្ងទី២​០​/១០/១៩៨៦ មុខរបរកសិករធ្វើស្រែ កាន់​លិ​ខិតឆ្ល​ងដែ​នលេ​ខ AB2613142 រស់នៅភូ​មិ​ប្រា​សាទ​ ស្រុកកាប់ជើង​ ​ខេត្តសុរិ​ន្ទ​ ថៃ​ និងឈ្មោះ ណាត ថាភុន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិថៃ មុខរបរជាងជួសជុ​ល​រ​ថយន្ត រស់នៅភូមិប្រាសាទ ​ស្រុ​កកាប់​ជើ​ង ខេត្តសុរិន្ទ ប្រទេសថៃ ។ ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេ​តំ​ហ្វេ​តា​មី​ន(ICE) ចំនួន ៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦​ក្រាម​ និងរថយន្ត ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខា​ង​លើ​ សមត្ថកិច្ចជំនា​ញ​ នៃម​ន្ទីរ​ប្រឆាំ​ងបទ ល្មើសគ្រឿងញៀន ប្រគ​ល់​ជូន​ទៅស្ន​ងការ​ដ្ឋាន​នគ​របា​លខេត្ត​ឧត្ត​រ​មានជ័យ ដើម្បីកសាងសំណុំរឿ​ង​ បន្តទៅ​តុលាកា​រ​តាម​នី​តិវិធី ៕ដោយ៖កូឡាប