Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនអន្តោ​ប្រវេ​សន៍​ចិ​នជាង ១០នាក់លួចឆ្លងចូលអាមេរិ​ច​ ដោយពួនក្នុងគ្រឿង​ស​ង្វា​រឹ​ម

spot_img

ជនអន្តោប្រវេសន៍ចិនចំនួន ១១​នាក់​បាន​ព្យាយា​មឆ្លង​ចូល​ទឹកដីអា​មេរិ​ច​ពីប្រទេ​សមិច​ស៊ិ​ចកូ ដោយធ្វើការលាក់ខ្លួននៅក្នុងម៉ាស៊ីន​បោ​កខោ​អា​វ ទូដាក់ខោអាវ និងគ្រឿងសង្ហារឹមផ្សេង​ៗ​ទៀ​ត។ នេះបើតាមអាជ្ញាធរសហព័ន្ធអា​មេ​រិ​ច។

ភ្នាក់ងារព្រំដែនអាមេរិចបានពិនិត្យមើ​ល​ក្នុង​រថ​យ​ន្តមួ​យរងគ្រោះនៅ​កំ​ពង់ផែ San Ysidro ក្នុងទីក្រុង San Diego រដ្ឋាកាលីហ្វញ៉ាកាលពីថ្ងៃសៅរិ៍កន្លងទៅនេះ ​និ​ងបានរកឃើញជនអន្តោប្រវេសន៍ចិ​ន​ចំ​នួន ១១នាក់លាក់ខ្លួនក្នុងគ្រឿង​ស​ង្ហា​រឹ​ម និងសម្ភារៈប្រើ​ប្រា​ស់​ក្នុង​ផ្ទះផ្សេងៗទៀត។

មិន​មានជន​អន្តោ​ប្រវេសន៍ណាម្នាក់រងរបួសធ្ងន់​ធ្ង​រ​នោះ​ឡើយ។ ពួកគេត្រូវបានអាជ្ញាធរអាមេរិច​ធ្វើ​ការ​ឃុំខ្លួ​ន ដើម្បីរងចាំនិតិវិធី​ព្រ​ហ្មទ​ណ្ឌ និងអន្តោប្រវេ​ស​ន៍​។

អ្នកបើករថយន្តជនជាតិអាមេរិ​ច​ វ័យ ៤២ឆ្នាំ ត្រូវបានចាប់ខ្លួន។ នេះបើតាមការបញ្ជាក់​រ​ប​ស់​ភ្នាក់ងា​រ​ការពារ​ព្រំ​ដែន និងគយ។

លោក Pete Flore​s​ ប្រធានប្រតិបត្តិការសម្រាប់ទីក្រុង ​S​an Diego បាននិយាយថា “មនុស្សទាំងនេះត្រូវ​បា​នអ្នក​រ​ត់ពន្ធធ្វើការដាក់ក្នុងស្ថានភាពដ៏ឃោរឃៅ ​ដែ​លអាចបណ្តាលឲ្យមានការស្លា​ប់​បា​ន”៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×