Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃស្អែកនេះ រដ្ឋបាលខេត្តនឹងរៀបចំហោមពិធី​ ​និងបញ្ចុះថ្មព្រះភូមិ​ ក្នុងមង្គលស្តេចរា​ជ​សី​ហ៍ ប្រចាំក្រុងព្រះសី​ហ​នុ​

spot_img

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ​ បានចេញលិខិតជូនដំ​ណឹ​ង ជម្រាបជូនដល់បងប្អូនប្រ​ជា​ព​លរដ្ឋ និងសាធា​រ​ណ​ជ​នជ្រាបថា រដ្ឋបាលខេត្តនេះ នឹងរៀបចំពិធីមួយមា​ន​ឈ្មោះ​ថា “ហោមពិធី និងប​ញ្ចុះ​ថ្ម​ព្រះភូ​មិ​ ក្នុងមង្គលស្តេច​រា​ជ​សីហ៍” ប្រចាំក្រុងព្រះសីហនុ​ ​នៅថ្ងៃព្រហស្បតិ៍​ ​ទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ព្រឹក នៅរង្វង់មូលតោ២ ស្ថិត​ក្នុ​ងស​ង្កាត់លេ​ខ៤ ក្រុងព្រះសីហនុ​​​។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ​បញ្ជាក់ថា ពិធីនេះក៏មានរៀបចំរាប់បាត្រប្រ​គេ​ន ព្រះសង្ឃចំនួន៩៩អ​ង្គ​ ដើម្បីសុំសេចក្តីសុ​ខសប្បាយ នៅក្នុងទឹកដី​ខេត្តព្រះ​សី​ហនុ ​ ​កុំឲ្យមានគ្រោះ​ភ័​យ និងសុំឲ្យមានសិរី​សួ​ស្តី​​ មានអ្នកវិ​និ​យោ​គចូ​លម​កអ​ភិ​វឌ្ឍន៍ លើទឹកខេ​ត្តព្រះ​សីហនុ ឲ្យបានតែច្រើនជាបន្តទៀតនាថ្ងៃខាង​មុ​ខ។

តាមរយៈសេចក្តីជូនដំ​ណឹ​ងខា​ង​លើនេះ រដ្ឋបាលខេត្តព្រះ​សី​ហ​នុ សូមគោរពអញ្ជើញបង​ប្អូ​នប្រ​ជាពល​រ​ដ្ឋ និងសាធារណជនទាំ​ង​អស់ សូមអញ្ជើញមក​ចូ​លរួ​ម​ និងទទួលផលអា​និ​សង្ឃឲ្យបានគ្រប់ៗ​គ្នា​បី​បីខ​ក​ឋាន​ឡើយ៕ ដោយ៖ ដែន សីមា

spot_img
×