Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ គឺ​ស​ម្តេចតេជោបានគិតយ៉ាងម៉​ត់​ចត់​​ដែលផ្តោតសុំខាន់លើកត្តា២

spot_img

​ភ្នំពេញ៖ សម្តេចតេជោ បញ្ជាក់ថា ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ គឺ​សម្តេច​តេជោ​បានគិត​យ៉ា​ងម៉​ត់ចត់​ដែលផ្តោ​តសុំខាន់លើកត្តា២ គឺទី១ការគ្រប់គ្រងស្ថិរភាព​ន​យោបា​យ និង ទី២គឺគ្រប់គ្រងស្ថិរភាព​ម៉ា​ក្រូសេ​ដ្ឋកិច្ចអោ​យបា​នល្អ។

នៅព្រឹកថ្ងៃពុធ ទី១១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់ស​ញ្ញា​ប​ត្រជូននិស្សិតនៃសាកលវិទ្យាល័យ​ឯ​កទេ​ស​នៃកម្ពុជា (CUS)ធើ្វឡើ​ងនៅ​​ម​ជ្ឈម​​ណ្ឌល​កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទាក់ទងទៅនឹងវិស័យអប់រំនេះ រា​ជរដ្ឋាភិបាលកម្ពុជាបានកំណត់ថាខេត្តមួយត្រូវ​​មានសាកលវិទ្យាល័យ១ ដែលដែលកន្លងមកយើងក៏បានប​​ង្កើត​ សាកលវិទ្យាល័យនៅតាម​ប​ណ្តាខេ​ត្ត​មួយ​ចំនួនផងដែរដូចជា សាកលវិទ្យាល័យខេត្ត​ត្បូ​ងឃ្មុំ, សាកលវិទ្យាល័យខេត្តបន្ទាយ​មា​ន​ជ័យ, សាកលវិទ្យាល័យខេត្តបាត់ដំ​ប​ង, សាកលវិទ្យាល័យខេត្តក្រ​ចេះ​, សាកលវិទ្យាល័យខេត្តស្វាយរៀង​​ និង សាកលវិទ្យាល័យខត្តព្រៃវែង។ល​។​ សម្តេចតេជោនាយករដ្ឋមន្ត្រី ​ក៏បានរំលឹកផងដែរពីការចាប់ផ្តើមនៃវិស័យ​អ​ប់រំ​រប​ស់ប្រ​ទេស​កម្ពុជា ក្រោយពេលដែលងើបរួចពីសង្គ្រា​ម​ គឺកម្ពុជាយើងបានចាប់ផ្តើមពីអ្ន​ក​ចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិចបង្រៀនអ្នកមិ​ន​ចេះសោះ​, រហូតដល់យើងមានអ្នកចេះដឹងកាន់​តែ​ច្រើន​មក​ដល់​ពេ​លប​ច្ចុប្បន្ននេះ។

ទាក់ទៅនឹងវិស័យកីឡា នៅថ្ងៃនេះ ​សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរ ចំពោះ​​កីឡា​ករ កីឡាការិនីទាំងអស់ដែលបា​ន​ទៅចូ​លរួ​មប្រកួ​ត​កីឡាស៊ីហ្គេម (Sea Games) លើកទី៣០ នៅប្រទេសហ្វីលីពីន។ ក្នុង​ការប្រកួតស៊ីហ្គេមលើ​ក​នេះ កម្ពុជាយើងបានឈ្នះបានមេ​ដា​យ​ ៤៦ គ្រឿង ដែល ជាចំនួនច្រើនបំផុតក្នុងការចូ​ល​រួម​ប្រកួ​តស៊ីហ្គេម​តាំង​ពីពេ​លមុនៗមក។

ទាក់ទងនឹងការប្រកួតបាល់ទាត់រ​វា​ងកម្ពុជា និងមីយ៉ាន់ម៉ាកាលពីម្សិលមិញ ដែ​លកម្ពុជាចាញ់មីយ៉ាន់ម៉ានោះ ​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រ និងលើ​ក​ទឹក​ចិត្ត​ដល់ក្មួយៗកីឡាបាល់ទាត់ទាំង​អ​ស់​ ដែលនេះជាប្រវត្តិសាស្ត្រដែ​ល​កម្ពុ​ជាបាន​ឆ្ល​ងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។​ សម្តេចតេជោបា​ន​លើកទឹកចិ​ត្ត​ដ​ល់​កីឡាករ កែវ សុខផេង កុំអោយបាក់ទឹកចិត្តក្នុងកា​រ​ប្រកួ​តជាមូយមីយ៉ាន់ម៉ាម្សិលមិញនេះ ។ ​ស​ម្តេចក៏អរគុណដល់អ្នកគាំទ្រវិស័យកីឡាទាំ​ង​អ​ស់​និងអ​រ​គុណ​ដ​ល់អាជ្ញាធរ រាជធានីខេត្តក្រុង ដែលបានដាក់ LED ផ្សាយបន្តផ្ទាល់ តាមកន្លែងផ្សេងៗ​អោ​យប្រ​ជាពលរដ្ឋតាមដានបាល់ទាត់ស៊ីហ្គេម​ ​និងគាំទ្រលើកទឹកចិត្តកីឡាក​រ​យើ​ង ទោះបីជាយើងទទួលបានលទ្ធ​ផ​ល​បែ​បណា​ក៏​ដោយ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី បានមានប្រសាសន៍ពីបញ្ហាខ្វះខាតទឹកប្រើ​ប្រា​ស់​ក្នុង​ឆ្នាំ​នេះ ដោយសម្តេចបានមានប្រសា​ស​ន៍​សុំអោយប្រជាកសិករត្រូវចេះសន្សំសំ​ចៃ​ទឹ​ក ជាពិសេសសូមបងប្អូនប្រជា​ក​សិ​ករធ្វើស្រែប្រាំងតែម្តងបាន​ហើ​យ​ បន្ទាប់មកអាចដាំ​ដំ​ណាំ​បន្លែ​បង្ការជំនួសវិញជាការ​ល្អ​ដែ​លមិន​ត្រូវ​កា​រទឹកច្រើន។

ទន្ទឹមនឹងនេះដែរ សម្តេចតេ​ជោ​នា​យក​រដ្ឋមន្ត្រីក៏បានបន្តទៀ​ត​ថា ពេលនេះរដូវប្រមូលផលស្រូវបាន​ម​ក​ដ​ល់​ហើយ ទាំងស្រូវវស្សា ​និ​ងស្រូវ​ប្រាំង។ សម្តេចតេជោ បានអំពាវនាវទៅដល់ម្ចាស់រោងម៉ាស៊ី​ន​កិ​ន​ស្រូវទាំ​ងអស់ សូមកុំទម្លាក់ថ្លៃស្រូវរបស់ប្រជាកសិក​រ​ (កុំច្របាច់ក) ​អោ​យសោះ គឺត្រូវកំណត់តម្លៃទិញអោយបា​ន​ស​មរម្យ។ ព្រោះរាជរដ្ឋាភិបាលក៏​បានទម្លាក់ទុនប្រមាណ​ ​៥០ លានដុល្លារជួយដល់សហ​គ្រា​ស​ធន់តូច និងមធ្យមដែលរួមបញ្ចូល​ទាំ​ងរោ​ងម៉ា​ស៊ីនកិ​នស្រូ​វផងដែរ ដែលទទួលបានផលប្រយោ​ជ​​ន៍ ពីទន់របស់រាជរដ្ធាភិបា​ល​។ សម្តេចតេជោ បានបញ្ជាអោយ ក្រសួងពាណិជ្ជកម្ម , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ​ក្រសួង កសិកម្ម និងសភាពាណិជ្ជកម្ម ត្រូវ​ចូ​លរួ​មពិនិត្យ និងតាមដានបញ្ហានេះអោយបានម៉ត់​ច​ត់​បំផុត ដើម្បីផលប្រយោជន៍ដល់ប្រជា​ព​ល​រដ្ឋ​យើង។

ទាក់ទងនឹងមន្ទីរពេទ្យកា​ល់​ម៉ែត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរ​សើ​រ​ដល់ មន្ទីរពេទ្យកាល់ម៉ែតថា​ជា​ម​ជ្ឈមណ្ឌលពហុបច្ចេកទេស​មួ​យ ក្នុងការព្យាបាលអ្នកជំ​ងឺ​ទូ​ទៅ ដែលថ្មីៗនេះ សម្តេចតេជោបានអំពាវនាវ​សុំ​ជំ​នួយពីសប្បុរជន​នា​នា​ទាំងក្នុងនិងក្រៅប្រទេសក្នុងការ​សា​ង​ស​ង់​ម​ន្ទីរពេទ្យ និងទិញបរិក្ខារពេទ្យទំនើប​ៗ​ដើ​ម្បីអោយ​ម​ន្ទីរពេទ្យនេះមាន សមត្ថភាពគ្របគ្រាន់ក្នុងការ​ព្យា​បា​ល​ជី​វិត​ពលរដ្ឋ។ មកដល់ពេលនេះគឺបានទទួល​ថ​វិកា​ប្រមាណជា​ង៧២លានដុល្លារ ដែលរដ្ឋនឹងបរិច្ចាគថ​វិកា ៣០លានដុល្លារ។ សម្តេច​តេជោ​មានប្រសា​ស​ន៍ថា យើងនឹងងប្រែក្លាយមន្ទីរពេ​ទ្យ​កាល់​ម៉ែតទៅ​ជាម​ន្ទីរ​ពេទ្យទំនើប ដែលបំពាក់ដោយមានសម្ភារៈ និងបច្ចេកវិទ្យាទាន់សម័​យ​។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប​ញ្ជា​ក់​ថា មន្ទីរពេទ្យនេះគឺមិ​ន​យក​ថវិ​កាថ្លៃព្យា​បាលជំ​ងឺ​​ចំពោះ​អ្នកដែ​លមាន ១)ប័ណ្ណក្រីក្រ , ២)មានប័ណ្ណសមធម៌ ​៣​)មាន​ប័ណ្ណបេឡាជាតិរបបសន្តិសុ​ខ​ស​ង្គម(បសស) រីឯ ចំពោះអ្នកដែលមានលទ្ធ​ភា​ព គឺយកថ្លៃពិនិត្យព្យាបាលធម្ម​តា​ ដើម្បីបានថវិកាសម្រា​ប់​ជួយអ្ន​កក្រីក្រ និងផ្គត់ផ្គង់មន្ទីរពេទ្យខ្លួ​ន​ឯ​ងផង (យកមន្ទីរពេទ្យ ចិញ្ចឹមមន្ទីរពេទ្យ​)​។

ទាក់ទងទៅវិស័យសេដ្ឋកម្ពុជាវិញ​ ​នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រីបា​នមា​នប្រសា​សន៍​ថា តាមការព្យាករណ៍ កម្ពុ​ជា​យើងមា​នកំណើ​ន​សេដ្ឋកិច្ចក្នុង​រង្វ​ង់អត្រា៧,១% ។ សម្តេចតេជោ បញ្ជាក់ថា ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ​គឺសម្តេចតេជោបានគិតយ៉ា​ង​ម៉ត់​ចត់ដែ​ល​ផ្តោតសុំ​ខាន់​លើកត្តា២ គឺទី១ការគ្រប់គ្រងស្ថិរភា​ព​ន​យោបា​យ និង ទី២គឺគ្រប់គ្រងស្ថិរភាពម៉ាក្រូ​សេ​ដ្ឋកិច្ច​អោយបានល្អ។ ជាមួយគ្នានេះដែរ សម្តេចតេជោបានបញ្ជាក់​ផ​ង​ដែរថា ចំពោះកម្ពុជា បើគ្មានសន្តិភាព គឺ​គ្មា​នគ្មា​នសិទ្ធិមនុស្ស ហើយបើគ្មានសន្តិភា​ព​ ក៏គ្មានការអភិវឌ្ឍផង​ដែ​រ៕ដោយ៖កូឡាប

spot_img
×