Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​បរទេស​តាម​នាវា​..

spot_img

ខេត្ត​ព្រះសីហនុ​៖ សៀ​ល​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ ឆ្នាំ​២០១៩​នេះ លោក គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Angkor TK Travel & Tours និង​ក្រុមហ៊ុន Desd Nadion Asia Cambodia ដើម្បី​ឈ្វេងយល់​ពី​ការខ្វះខាត និង​កែសម្រួល​ដោះស្រាយបាន​ទាន់ពេលវេលា ឈានទៅ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​បរទេស​តាម​នាវា ឬ​កប៉ាល់ ឲ្យ​ចូលមក​ទស្សនា​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​ឲ្យ​បាន​ច្រើន​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​ខាងលើ ដែល​បានបង្ហាញ​វត្តមាន និង​ចូលរួម​កិច្ចប្រជុំ ដើម្បី​រួមគ្នា​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​..​។​
​លោក គួច ចំរើន បានចាត់ទុក វិស័យ​ទេសចរណ៍​ថា មាន​សារ​:​សំខាន់ ក្នុងការ​បង្កើន​កំណើនសេដ្ឋកិច្ច និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​យុវជន ឲ្យ​មាន​ការងារ​ធ្វើ បង្កើន​ប្រាក់ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ របស់​ពួកគេ​ជាដើម​។​

​លោក​អភិបាល​បន្តថា គោលនយោបាយ​ជាតិ បានចាត់ទុក​វិស័យ​ទេសចរណ៍​គ្មាន​ផ្សែង បាន​នាំមក​នូវ​កំណើនសេដ្ឋកិច្ច បង្កើន​ប្រាក់ចំណូល របស់​ប្រជាពលរដ្ឋ នៅតាម​ក្រុមគ្រួសារ​នីមួយៗ ឲ្យ​មាន​ភាព​រីកចំរើន​។​
​ផ្តើម​ពី​បញ្ហា​នេះ លោក គួច ចំរើន សង្កត់ធ្ងន់ថា ទាំង​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ត្រូវ​រួមសហការ​ណ៍​គ្នា​ទាក់ទាញ ឬ​កៀងគរ​ភ្ញៀវទេសចរ​បរទេស ឲ្យ​ចូលមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ចូលមក​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែមទៀត​។​

​លោក គួច ចំរើន បញ្ជាក់ថា ដើម្បី​ឲ្យ​កិច្ចការងារ​ខាងលើនេះ ទទួលជោគជ័យ គឺ​ទាមទារ​ឱ្យ​ទាំងអស់គ្នា ចូលរួម​កែលម្អ​សោភ័ណភាព បរិស្ថាន និង​បង្គន់​អនាម័យ ព្រមទាំង​ទាមទារ​ឱ្យ​មន្ទីរ​ធម្មការ និង​សាសនា​, មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ចូលរួម​ថែរក្សា​ត្រូវ​ចូ​លេ​ម​ថែរក្សា​សោភ័ណភាព វប្បធម៌ ប្រពៃណី ដើម្បី​កំណើន​ភ្ញៀវទេសចរ និង​បង្កើន​ចំណូល​ថវិកាជាតិ ជាពិសេស​បង្កើន​ចំណូល គ្រួសារ​នីមួយៗ​។​

​ចំណែក លោក​ឧកញ៉ា សាយ ជិ​ញ ប្រធាន​ក្រុមហ៊ុន Angkor TK Travel & Tours បាន​ជំរាបជូន​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ថា ក្រុមហ៊ុន​លោក បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០០៥ និង​បាន​នាំ​ភ្ញៀវទេសចរ​មកពី​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយ​ក្នុង​មួយ​ឆ្នាំមាន​ភ្ញៀវទេសចរ​ប្រមាណ ៥០.០០០​នាក់ បានធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ ចូក​មកកាន់​ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ មាន​ភ្ញៀវទេសចរ​បរទេស​ខ្លះ បាន​កម្សាន្ត​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​ភ្ញៀវ​ខ្លះទៀត បាន​បន្តដំណើរ​ចេញទៅ​ទស្សនា​រមនីយដ្ឋាន​អង្គរ នា​ខេត្តសៀមរាប​។​
​ឆ្លៀតឱកាស​នោះដែរ លោក​ឧកញ៉ា សាយ ជិ​ញ ប្រធាន​ក្រុមហ៊ុន Angkor TK Travel & Tours ក៏បាន​ស្នើ​សុំឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ម៉ូតូ​រឺ​ម៉ក និង​រថយន្ត​តាក់ស៊ី​ជាដើម ត្រូវ​ឲ្យ​មាន​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ភ្ញៀវទេសចរ​បរទេស ឱ្យបាន​ច្រើន​ថែមទៀត​៕ ដោយ​៖ ដែន សីមា​

spot_img
×