Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ឡើង​ចង ក សម្លាប់ខ្លួន​លើ​ចុង​ដូង នៅ​ខាងក្រោយ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មាន​បុរស​ម្នា​ក់បាន​ឡើង​ចង ក សម្លាប់ខ្លួន​នៅលើ​ចុង​ដូង ត្រង់ចំណុច​ម្តុំ​ភូមិ​ខាងក្រោយ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បញ្ជាក់ថា សាកសព​បុរសរងគ្រោះ​ឈ្មោះ ឃុន បាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ និង​មាន​​ស្រុកកំណើត ភូមិ​អូរ​ស្វាយ ឃុំ​ត្រពាំង ប្រាសាទ ស្រុក​ត្រពាំង​ប្រា​ទ ខេត្តឧត្ដរមានជ័យ​។​

​ជនរងគ្រោះ​មាន​ប្រពន្ធ​ឈ្មោះ កា រ៉ានី អាយុ ៣២​ឆ្នាំ មុខរបរ​កម្មករសំណង់​ដូចគ្នា ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​ការដ្ឋាន​សំណង់ ស្ថិតនៅ​ក្រុមទី​១២ ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច មិនទាន់​បញ្ជាក់​មូលហេតុ នៃ​ការស្លាប់​បុរស​ខាងលើ ថា​បណ្តាលមកពី​មូលហេតុ​អ្វី ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​កំពុង​បន្តៗ​សាកសួរ​ប្រពន្ធ របស់​បុរសរងគ្រោះ​៕ ដោយ​៖ សីមា​

spot_img
×