Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​មួក​ខៀវ​កម្ពុជា កំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ប្រកបដោយ​សមត្ថភាព​

spot_img

(​ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កុល​កុំ​បេ​ត រ៉េ​ហ្ស៊ី បាន​ថ្លែងថា កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ថា​បាន​បំពេញភារកិច្ច​ប្រកបដោយ​សមត្ថភាព​។​

​នៅ​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កុល​កុំ​បេ​ត រ៉េ​ហ្ស៊ី (Colcombet Regis) នាយក នាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ខាងត្បូង អគ្គនាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​យោធា​នៃ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​បារាំង ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​អគ្គបញ្ជាការដ្ឋាន​។​

​នៅក្នុង​ឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​នូវ​ការស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កុល​កុំ​បេ​ត រ៉េ​ហ្ស៊ី និង​ប្រតិភូ ដោយបាន​បញ្ជាក់ថា ទស្សនកិច្ច​នេះ​ពិតជា​នាំមក​នូវ​ការពង្រឹង​ពង្រីក​បន្ថែម​ទៀត​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ បារាំង​-​កម្ពុជា​។ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​បារាំង ដែលជា​និច្ច​ជា​កាល​តែង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ ដល់​កងយោធពល​ខេមរភូមិន្ទ​។ តាម​ការ កត់ សម្គាល់រ​បស់​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ កន្លងមកនេះ​កងទ័ព​បារាំង​បាន​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ​លើ​ច្រើន​ផ្នែក ក្នុងនោះ​រួមមាន បណ្ដុះបណ្ដាល​ខាង​ផ្នែក​ច្បាប់​ដល់​កងរាជអាវុធហត្ថ ការជួយ​បណ្ដុះបណ្ដាល​មុខជំនាញ​ដល់​កងកម្លាំង​ទៅ​បំពេញភារកិច្ច​ថែរក្សា​សន្តិភាព​នៅ​អង្គការសហប្រជាជាតិ ការជួយ​បណ្តុះបណ្តាល​ដល់​នាយទាហាន​សកម្ម​(​ត្មាត​ពង​)​និង​ការជួយ​បណ្តុះបណ្តាល​ផ្នែក​ភាសា​បារាំង​ជាដើម​។

​ជា​កិច្ច​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កុល​កុំ​បេ​ត រ៉េ​ហ្ស៊ី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចទំនាក់ទំនង​ដ៏​ល្អ​ដែល​បារាំង និង​កម្ពុជា ធ្លាប់មាន​ជាមួយគ្នា ហើយ​លោក​ឧ​ត្ត​ម​សេនី​យ៏​ថា​នឹង​ខិតខំ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ និង​ទទួលបាន​ផ្លែផ្កា​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កុល​កុំ​បេ​ត រ៉េ​ហ្ស៊ី បាន​កោតសរសើរ​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ថា​បាន​បំពេញភារកិច្ច​ប្រកបដោយ​សមត្ថភាព ហើយ​មកដល់​បច្ចុប្បន្ន​នេះ​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង នៅក្នុង​ការបញ្ជូន​កង​កម្លាំង និង​អ្នកជំនាញ​បច្ចេកទេស​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្ដិភាព​នៅ​បណ្ដា​ប្រទេស​ជាច្រើន​។ ជាមួយ​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រធាន​ប្រតិភូ​ក៏បាន​លើកសរសើរ​ដល់​ប្រទេស​កម្ពុជា​ដែលមាន​ចំនួន​អ្នកប្រើប្រាស់​ភាសា​បារាំង​ច្រើន ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​សន្យាថា​នឹង​ជួយ​លើ​ផ្នែក​បណ្តុះបណ្តាល​ភាសា​នេះ​បន្តទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×