Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រមាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែមទៀត ចំពោះ​ការទិញ​លក់ និង​ប្រើប្រាស់​យានយន្ត​ឥត​ពន្ធ និង​កែច្នៃ​ខុស​បច្ចេកទេស​

spot_img

(​ភ្នំពេញ​)៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានចេញ​សេចក្តីជូនដំណឹង ដោយ​ព្រមាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែមទៀត ចំពោះ​ជន​ទាំងឡាយណា​ដែល​ប្រព្រឹត្ត ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​ទិញ លក់ កាន់​រក្សា ប្រើប្រាស់​យានយន្ត ពុំទាន់​អនុលោម​ទៅតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។

​បើតាម​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ការទិញ លក់ កាន់​រក្សា និង​ការប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សូម​ជម្រាប​ជូនដំណឹង​ដល់​
​សាធារណជន​មេត្តា​ជ្រាបថា កន្លងមក​ទោះបីជា​មានការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ និង​មាន​វិធានការ​បង្ក្រាប​បទល្មើស​​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សង្កេតឃើញថា សកម្មភាព​ទិញ​​លក់ កាន់​រក្សា ប្រើប្រាស់​យានយន្ត ពុំទាន់​អនុលោម​ទៅតាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​នៅឡើយ មាន​ជាអាទិ៍ គ្មាន​បង្កាន់ដៃ​ពន្ធ​យានយន្ត បង្កាន់ដៃ​ពន្ធ​យានយន្ត​និង​លតាប័ត្រ​ក្លែងក្លាយ ប័ណ្ណ​សម្គាល់​យានយន្ត​ក្លែងក្លាយ​​ពាក់​ផ្លាកលេខ​ក្លែងក្លាយ ការយក​ផ្លាកលេខ​ត្រឹមត្រូវ​ទៅ​បំពាក់​លើ​យានយន្ត​ខុសច្បាប់ ឬ​ខុស​អត្តសញ្ញាណ ការ​ដាប់​​លេខ​តួ ឬ​លេខ​ម៉ាស៊ីន និង​ការកែច្នៃ​យានយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស ឬ ដំឡើងរថយន្ត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។​

​រាល់​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ គឺជា​ការរំលោភបំពាន​លើ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​
​ជាពិសេស ក្រមព្រហ្មទណ្ឌ ច្បាប់​ស្តីពី​គយ និង​​ច្បាប់​ផ្សេងទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ​ដូចខាងក្រោម​៖

​ក​/-​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១០​មាត្រា ៥៣៣ “​បទ​លុបបំបាត់​វត្ថុតាង​” និង​មាត្រា ៥៤០ “​បទ​ប្រើប្រាស់​អត្តសញ្ញាណ​របស់​អ្នកដទៃ​”​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១(​មួយ​) ឆ្នាំ ទៅ ៣(​បី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២.០០០.០០០(​ពីរលាន​) រៀល​ទៅ ៦.០០០.០០០ (​ប្រាំមួយ​លាន​) រៀល​។​

​មាត្រា ៦២៩ “​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​” ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ (​ប្រាំ​) ឆ្នាំ ទៅ​១០(​ដប់​) ឆ្នាំ ។​​មាត្រា ៦៣០ “ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​” ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ (​ពីរ​) ឆ្នាំទៅ ៥ (​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០(​បួន​លាន​) រៀល ទៅ ១០.០០០.០០០(​ដប់​លាន​) រៀល ។​ខ​/-​ច្បាប់​ស្តីពី​គយ​
| មាត្រា ៧៤ “​ជន​ណា​ដែល​រំលោភ​លើ​បញ្ញត្តិ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គយ ដែលមាន​ផលប៉ះពាល់​ដល់​ពន្ធ ឬ​អាករ និង​ក្នុងករណី​ទំនិញ​ពុំជា​ប់​អាយ័ត ឬ​កម្រិត​កំណត់ ត្រូវ​ផ្តន្ទាទោស​រដ្ឋបាល ដោយ​ពិន័យ​ជា​ប្រាក់​ស្មើនឹង​មួយ (១) ដង ទៅ បី (៣) ដង នៃ​ប្រាក់​ពន្ធ និង​អាករ​ដែល​បានគេច​វេះ និង​ត្រូវ​រង​ទោសទណ្ឌ​តាមផ្លូវ​តុលាការ​ដោយ ត្រូវ​រឹបអូស​ទំនិញ មធ្យោបាយ​ដឹកជញ្ជូន និង​វត្ថុ​ផ្សេងទៀត​ដែល​ប្រើប្រាស់​លាក់​បំបាំង​ទំនិញ​ល្មើស ឬ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី មួយ (១)​ខែ ទៅមួយ (១)​ឆ្នាំ ឬ​ទោស​ណាមួយ​នៃ​ទោស​ទាំងពីរ​” ។​

​មាត្រា ៧៥ “​ទំនិញ​ជាប់​កម្រិត​កំណត់ ឬ​ជាប់​អា​វ៉េ​ត ត្រូវ​ផ្តន្ទាទោស​រដ្ឋបាល ដោយ​ពិន័យ​ជា​ប្រាក់​រហូតដល់ បី (៣) ដង នៃ​តម្លៃ​ទំនិញ និង​មធ្យោបាយ​ដឹកជញ្ជូន និង​ត្រូវ​រង​ទោសទណ្ឌ​តាមផ្លូវ​តុលាការ ដោយ​រឹបអូស​ទំនិញ មធ្យោបាយ​ដឹកជញ្ជូន​និង​វត្ថុ​ផ្សេងទៀត ដែល​ប្រើប្រាស់​សម្រាប់​លាក់​បំបាំង​ទំនិញ​ល្មើស ឬ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី មួយ (១) ឆ្នាំ ដល់ (៥) ឆ្នាំ ឬ​ទោស​ណាមួយ នៃ​ទោស​ទាំងពីរ​” ។​

​ក្នុងន័យ​ខាងលើនេះ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់ លើកកម្ពស់​វប្បធម៌​សារពើពន្ធ​
​រក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សូម​ធ្វើការ​ក្រើនរំលឹក​ដល់​
​សារ​ធា​រណ​ជន​ដូចខាងក្រោម​៖

១. ត្រូវ ទិញ លក់ កាន់​រក្សា ប្រើប្រាស់​យានយន្ត​ដែលមាន​ឯកសារ​ត្រឹមត្រូវ​ស្របច្បាប់ ។​

២. រាល់​ការទិញ​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ទិញ​តាមរយៈ​ក្រុមហ៊ុន ឬ​អាជីវ​កម្មដ្ឋាន​មានច្បាប់​អនុញ្ញាត​
​ឬ​ពី​បុគ្គល​ដែលមាន​អាសយដ្ឋាន និង​អត្តសញ្ញាណ​ច្បាស់លាស់ ។​

៣. មិនត្រូវ​កែច្នៃ​យានយន្ត​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត ឬ ដំឡើង​កែច្នៃ​ខុស​បទដ្ឋាន​បច្ចេកទេស ។​

៤. ក្នុងករណី​សាធារណជន​ពិនិត្យឃើញ​មាន​សកម្មភាព​ល្មើស​ណាមួយ​ដូច​បាន​រៀបរាប់​ខាងលើ​​ត្រូវ​សហការ​រាយការណ៍​មក​អង្គភាព​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច ដែល​នៅ​ជិត​បំផុត ។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែមទៀត ចំពោះ​ជន​ទាំង​​ឡាយ​ណា​ដែល​ប្រព្រឹត្ត ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន ៕​ដោយ​៖​កូ​ឡាប​

spot_img
×