Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ការ​បម្លាស់​ទី​ពលរដ្ឋ​វៀតណាម រស់នៅ​លើទឹកឲ្យ​ឡើង​រស់នៅ​លើដី​៤០​ហិកតា​

spot_img

​ភ្នំពេញ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​នេះ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​ផែនការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រួមមាន​ជនជាតិ​វៀតណាម ខ្មែរ និង​ខ្មែរ​-​ឥស្លាម ពី​ការរស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​លើ​ទន្លេសាប ឡើងមក​រស់​នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ ៤០​ហិកតា ក្នុង​ខេត្តកំពង់ឆ្នាំង​។​

​សន្និសីទ​សារព័ត៌មាន​នេះ មាន​ទិសដៅ និង​គោលបំណង ពន្យល់​បកស្រាយ​អំពី​ចម្ងល់​របស់​សាធារណជន​ពាក់ព័ន្ធ​ការ​បន្លាស់​ទី​ប្រជាពលរដ្ឋ រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក ក្នុងភូមិ​សាស្ដ្រ​ឃុំ​សង្កាត់ ចំនួន​៩ ដែល​បានរស់នៅ​លើ​ផ្ទៃ​ទឹក​ទន្លេសាប​ឱ្យ​ឡើងមក​រស់នៅ​លើគោក​វិញ តាម​ការរៀបចំ​របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​។​

​សូមបញ្ជាក់ថា មានការ​ផ្ទុះ​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ដោយបាន​បង្ហាញ​ការព្រួយបារម្ភ​ថា ការផ្តល់​ដី​ឱ្យ​ជនជាតិ​វៀតណាម​នោះ​នឹង​នាំឱ្យ​កម្ពុជា​បាត់បង់​ដី ។ អ្នក​ខ្លះទៀត​មានការ​យល់ច្រឡំ​ថា ការផ្តល់​ដី​នោះ ជាការ​កាត់​ដី​ឱ្យ​ជនជាតិ​វៀតណាម​ជាដើម​។​

​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាននិងកំពុង​រៀបចំ​ប្រជាពលរដ្ឋ​ខ្មែរ​, ខ្មែរឥស្លាម និង​អន្តោប្រវេសន៍​វៀតណាម រួមទាំង​ការធ្វើ​អាជីវកម្ម​ផ្សេងៗ​សរុប​ប្រមាណ ៣,៨៥១​ខ្នង​ផ្ទះ ស្មើ​ប្រមាណ ៤,៥៦៣​គ្រួសារ ដែល​កំពុង​រស់​នៅលើ​ផ្ទៃ​ទឹកទន្លេ​សាប​ជា​ប្រភេទ​ផ្ទះ​បណ្តែត​ទឹក​ក្នុងភូមិ​សាស្ត្រ​ឃុំ​/​សង្កាត់​ចំនួន​៩ ឱ្យទៅ​រស់នៅ​លើគោក​ជំនួស​វិញ​។ អាជ្ញាធរ​បាន​ត្រៀម​ដី​ទំហំ​ប្រមាណ ៤០​ហិកតា នៅក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទាំងនេះ​ទៅ​រស់នៅ​៕​ដោយ​៖​កូ​ឡាប​

spot_img
×