Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន ផលិត​កំពូល​វៃឆ្លាត សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា

spot_img

ភ្នំពេញ​៖ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា វា​ជា​សំណាង​ណាស់​ដែល​រោង​ច​ក្រុមហ៊ុន​មី​នី​បៀ របស់​ប្រទេស​ជប៉ុន នាំមក​នូវ​ការផលិត​កំពូល​វៃឆ្លាត​នៅ​កម្ពុជា ហើយ​កំពុងតែ​ប្រើប្រាស់​អំពូល​នេះ​នៅ​ខេត្ត​មួយចំនួន ហើយ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​សៀមរាប ។

នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក យូ​ស៊ី​ហ៊ី​ដ​សា កៃ​ណូ​ម៉ា (Yoshihisa Kainuma) ប្រធាន​ក្រុមហ៊ុន​មី​នី​បៀ របស់​ប្រទេស​ជប៉ុន​។​

​ក្នុងជំនួប​នោះ លោក​កៃ​នូ​ម៉ា បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ​ដែល​បានអនុញ្ញាត​ឲ្យ​លោក និង​ប្រតិភូ​ក្រុមហ៊ុន​របស់លោក​បាន​ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ​។ លោក​ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​ថា នៅ​ឆ្នាំ​២០១៨​កន្លងមក ក្រុមហ៊ុន​របស់លោក បានដាក់​ទុនវិនិយោគ​នៅ​កម្ពុ​ជាមាន​ចំនួន​ទឹកប្រាក់​ប្រមាណ ៣៧២​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ហើយ​នៅ​ឆ្នាំ​២០១៩​នេះ នឹង​រីក​ឡើងទៅ​រហូតដល់​៤០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ទន្ទឹមនឹងនេះ លោក​ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា ក្រៅពី​ការផលិត​ម៉ូ​ទ័​រហើយ ក្រុមហ៊ុន​ទើប​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ផលិត​ឧបករណ៍​សម្រាប់​ល្បែង​កម្សាន្ត​របស់​ក្មេង​ទៀត ដែល​ផលិតផល​នេះ​គឺ​នឹង​បិត​ស្លា​កថា Made in Cambodia មានន័យថា​ផលិត​នៅ​កម្ពុជា ហើយ​ផលិតផល​នេះ គឺ​នាំ​ចេញទៅ​ទូទាំង​ពិភពលោក ។ លោក​ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​មានកម្ម​ករ​ចំនួន ៧​ពាន់​នាក់​ហើយ ហើយ​ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​កម្មករ​នឹង​ឈានឡើង​រហូតដល់​២​ម៉ឺន​នាក់​សម្រាប់​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​របស់លោក ហើយ​កម្មករ​ទាំងនោះ បានមកពី​ខេត្ត​ចំនួន ១០ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​បន្តថា ក្រៅពី​ការផលិត​ឧបករណ៍​សម្រាប់​ល្បែង​កំសាន្ត​នេះ ក៏មាន​ការផលិត ភ្លើង​ឆ្លាត ផងដែរ លោក​ក៏បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​ក្រុម​លោក​បានធ្វើ​ការផលិត អំពូល​ភ្លើង​ឆ្លាត​ហើយ​បាន​ផ្គត់ផ្គង់​បំពាក់​នៅ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង សៀមរាប​បាន​ចំនួន​៦,៨៩២​គ្រឿង​ហើយ ហើយ​នៅក្រៅ​ប្រទេស ក៏មាន​បំពាក់​ផងដែរ ដោយ​ផលិតផល​នៅ​កម្ពុជា​នេះ បាន​បំពាក់​នៅ​ប្រទេស​ជប៉ុន បាន​ប្រមាណ ២​ម៉ឺន​អំពូល​ហើយ ។ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ទៀត នឹង​បំពាក់​ប្រមាណ​២​ម៉ឺន​អំពូល​ទៀត នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ផងដែរ ។ ភ្លើង​វៃឆ្លាត​នេះ​គឺ​មានគុណ​ភាពល្អ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​ច្រើន ជួយ​ដល់​បរិស្ថាន​ផង ហើយ​និង​បំភ្លឺ​ភ្លើង​តាមផ្លូវ​សាធារណៈ ឲ្យ​មាន​ភាព​ភ្លឺ​ស្មើគ្នា​ទាំងស្រុង​តែម្ដង​។ ក្នុងន័យនេះ លោក​កៃ​នូ​ម៉ា បាន​គោរព​សុំ​ការគាំទ្រ​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្វើយ៉ាងណា​ជួយ​គាំទ្រ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក ដែល​អាចជួយ​ដល់​បរិស្ថាន​ផង ជួយ​ដល់​ការ​សំចៃ​ការប្រើប្រាស់​ប្រេង និង​អគ្គិសនី​ផង​ដោយ​ការប្រើប្រាស់​ភ្លើង​ឆ្លាត នៅ​កម្ពុជា ជាពិសេស​នៅតាម​ខេត្ត​ធំៗ ដូចជា​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ដទៃទៀត​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​មី​នី​បៀរ ដែលមាន​ការរីក​ធំធាត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ កាលដើមឡើយ សម្ដេច​តេ​ជោ​ធ្លាប់មាន​ប្រសាសន៍ថា មិន​ថា​ក្រុមហ៊ុន​តូច ក្រុមហ៊ុន​ធំ​ទេ​ឱ្យតែ​មកដល់​កម្ពុជា គឺ​ដល់​មុន គឺ​ទទួល​មុន ក្នុងន័យនេះ​កាលដើមឡើយ ក្រុមហ៊ុន​មី​នី​បៀ គឺជា​ក្រុមហ៊ុន​តូច​មួយ​តែ​ពេលនេះ​ក្រុមហ៊ុន​មី​នី​ប៊ៀ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ ដែលមាន​កម្មករ​រហូត​ដល់ ៧​ពាន់​នាក់​និង​ឈាន​រហូតដល់ ២ ម៉ឺន​នាក់ ហើយក៏​កំពុងតែ​ផលិត​នូវ​ផលិតផល​ដែលមាន​បច្ចេកវិទ្យា​ទំនើបៗ​ផងដែរ​។ ជាងនេះទៀត ការវិនិយោគ​បច្ចេកវិទ្យា​ក៏ដូចជា​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​កម្មករ​កម្មការិនី​កម្មការិនី គឺ​នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​ឈានមុខ​គេ​លំដាប់​ទី​១​។​

​ពាក់ព័ន្ធ​ទៅនឹង​ការពិនិត្យ​ឧបករណ៍​ល្បែង​កំសាន្ត ដែល​បិទ​ស្លា​កថា​ផលិត​នៅ​កម្ពុជា​, សម្ដេច​បាន​មានប្រសាសន៍ថា នេះ​ជា​មោទនភាព​ណាស់ ដែល​កម្ពុជា​យើង​បាន​ឈានដល់​ការផលិត​ឧបករណ៍ ហើយ​ដាក់ឈ្មោះថា​ផលិត​នៅ​កម្ពុជា ហើយ​នាំចេញ​ទៅប្រើ​ប្រាស់ នៅ​ស្រុក​ក្រៅ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​កំពូល​ឆ្លាត សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា វា​ជា​សំណាង​ណាស់​ដែល​រោងចក្រ នាំមក​នូវ​ការផលិត​កំពូល​វៃឆ្លាត​នៅ​កម្ពុជា ហើយ​កំពុងតែ​ប្រើប្រាស់​អំពូល​នេះ​នៅ​ខេត្ត​មួយចំនួន ហើយ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​សៀមរាប ។ សម្ដេច​តេ​ជោ ក៏មាន​ប្រសាសន៍​ផងដែរ ពាក់ព័ន្ធ​នឹង​អំពូល​នេះ កម្ពុជា​គឺមាន​ប៉ូល បី គឺ​ប៉ូល​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ , ក្នុងន័យនេះ​យើង​គប្បី​ប្រើ​អំពូល​ឆ្លាត​នេះ នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ ដើម្បី​ជា​កត្តា​ជួយ​កាត់បន្ថយ ការចំណាយ​ថាមពល​អគ្គិសនី​ផង​ជួយ​បរិស្ថាន​ផង និង​លើកទឹកចិត្ត ក្រុមហ៊ុន​ដែល​ផលិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ប្រតិភូ របស់​ក្រុមហ៊ុន​មី​នី​បៀ​ផងដែរ នូវ​គោលនយោបាយ​របស់ រដ្ឋាភិបាល​កម្ពុជា ដែល​កំពុងតែ​ធ្វើកំណែទម្រង់ កាត់បន្ថយ​តម្លៃ​សម្រាប់​ការផលិត​, សម្រាប់​ការដឹកជញ្ជូន ដើម្បី​ធ្វើយ៉ាងណា​សម្រួលការ​វិនិយោគ ឱ្យ​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា បានទទួល​ជោគជ័យ​និង​មាន​ភាពងាយស្រួល​៕​ដោយ​៖​កូ​ឡាប​

spot_img
×