ភ្នំពេញ ៖ ប៉ូលីសមួយក្រុមពាក់មួកសុវត្ថិភាពឃ្លុមជិត រួចចាប់វាយបុរសម្នាក់ដោយមិនដឹងករណីអ្វីទាល់តែសោះ។
លោកផែង វណ្ណៈ នៅថ្ងៃទ១១ធ្នូ បានសរសេរសារបង្ហោះក្នុងផេកហ្វេសប៊ុកថា តេីនគរបាលខាងណាអោយពិតប្រាកដដែលដេីរចាប់មនុស្សពេញក្រុង ដោយគ្មានដីកាពីតុលាការ ? ក្រុមនគរបាលនេះអាចជានគរបាលខាងបង្ក្រាបគ្រឿងញៀន តែងតែដើរចាប់មនុស្សតាមផ្លូវសាធារណៈ ដោយចោទប្រកាន់បុគ្គលដែលត្រូវចាប់នោះថាជាជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ។
លោកបន្តថា មានប្រជាជនជាច្រេីនធ្លាប់បានអះអាងថា ធ្លាប់បានរងគ្រោះដោយសមត្ថកិច្ចទាំងនោះចាប់យកទៅកន្លែងដោយសង្ស័យថា ពាក់ព័ន្ធគ្រឿងញៀន ។ លុះស្រាវជ្រាវទៅគ្មានភស្តុតាង សមត្ថកិច្ចទាំងនោះតម្រូវអោយបង់លុយរាប់ពាន់ ដុល្លារទេីបដោះលែងទៅវិញ ។
សកម្មភាពរបស់សមត្ថកិច្ចទាំងនោះកំពុងបង្កការរិះយ៉ាងខ្លាំងពីមហាជន សូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការរងនគរបាលជាតិ មានវិធានការណ៍ចំពោះ មន្ត្រីទាំងនោះផង ។
ក្រុមសមត្ថកិច្ចចាប់ខ្លួនយុវជនម្នាក់ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុអ្វីទាល់សោះ៕ដោយ៖កូឡាប