Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន មនុស្ស​៣​នាក់ ករណី​ចោរកម្ម លួច​គាស់​ទូដែក​មាន​លុយ​ជាង​៧​ម៉ឺន​ដុល្លារ​

spot_img

​ក្រចេះ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​នៅ​ថ្ងៃទី​១១​ធ្នូ បានចេញ​ប្រកាស​ព័ត៌មាន​ថា នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​និង​ស្រុក បានសម្រេច​ធ្វើការ​ចាប់​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី​៣​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ជន​ជាតិចិន​ក្រោយពី​សង្ស័យថា ពួកគេ​មាន​ជាប់​ពាក់​ព័​ន្ឋ​និង​ករណី​អំពើចោរកម្ម លួច​គាស់​ទូដែក យកលុយ​ពី​ក្នុង​បន្ទប់​រដ្ឋបាល​របស់​ក្រុមហ៊ុន​ចិន កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១០ ខែធ្នូ ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។​

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​វរសេនីយ៍ឯក គុណ សោ​ភ័​ណ្ឌ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណីនេះ នគរបាល​បានសម្រេច​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់ ក្នុងនោះ​រួមមាន សន្តិសុខ​១​នាក់ និង​កម្មករ​ជនជាតិ​ចិន​១​នាក់ ព្រមទាំង​ស្ត្រី​ខ្មែរ​ប្រពន្ធ​បុរស​ជនជាតិ​ចិន​១​នាក់​ទៀត ដើម្បី​មក​ធ្វើការ​សាកសួរ​ក្រោយ​សង្ស័យថា ពួកគេ​អាចជា​ប់​ពាក់ព័ន្ធ​។​

​លោក​បញ្ជាក់ថា លុយ​ដែល​បាត់បង់​ក្នុង​អំពើចោរកម្ម​នេះ មាន​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ​។ ដែល​លុយ​ទាំងនោះ ត្រូវ​បានដាក់​ក្នុង​ទូដែក ក្នុង​បន្ទប់​រដ្ឋបាល​របស់​ក្រុមហ៊ុន ហើយក៏​ត្រូវ​ជន មិន​ស្គាល់មុខ​ចូល​លួច​គាស់​កម្ទេច​យកលុយ ព្រមទាំង​បំផ្លាញ​កាមេរ៉ា​សុវត្ថិភាព​ថែមទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×