Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​វីល្លាម​៖ ក្នុងនាម​ជាទី​ប្រឹក្សា និង​អ្នកបម្រើ​ពលរដ្ឋនឹង​បញ្ជូន​បញ្ហា​ទាំងអស់នេះ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​

spot_img

ភ្នំពេញ​៖ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​ឲ្យ​ដឹងថា នៅ​ទីស្នាក់ការ​កណ្ដាល គណបក្ស​ខ្មែរ​ក្រោក ជា​រៀងរាល់ថ្ងៃ ពលរដ្ឋ ដែលមាន​បញ្ហា​នានា តែងតែ​មកប្ដឹង ផ្ដល់​តម្រុយ លើ​ភាព​អសកម្ម និង​ភាពអយុត្តិធម៌​ទាំងឡាយ មក​ឲ្យ​យើងខ្ញុំ​ពិនិត្យ ស្រាវជ្រាវ​ដើម្បី​ពាំនាំ​បញ្ហា​របស់​ពួកគាត់​ទៅ​តស៊ូ​មតិ និង​បញ្ជូនទៅ​ប្រមុខ​រាជរដ្ឋាភិបាល ។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន កាលពី​ថ្ងៃទី​១១​ធ្នូ លើ​បណ្តាញ​សង្គម​របស់លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។

​លោក​ថ្លែងបន្តថា ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន គឺ​តែងតែ​ឆ្លៀតឱកាស​ជួប​គាត់ ផ្ដល់​ប្រឹក្សា ដើម្បី​ជាការ​ផ្ដល់​ភាពកក់ក្ដៅ ។​

​មាន​បញ្ហា​ច្រើន​ក្នុងសង្គម ដែល​កើតឡើង​ដោយ ដៃ​របស់​ឈ្មួញ​ទុច្ចរិត មន្ត្រី​ទុច្ចរិត ហើយ​វា​បាន បង្ក​ផលប៉ះពាល់​ដល់​ប្រជាជន​យើង​រួមទាំង​បណ្ដាល ឲ្យ​ធ្លាក់ចុះ​នូវ​សុខដុម​នីយកម្ម​សង្គម​យ៉ាងខ្លាំង តែ​ខ្ញុំ​រីករាយ​នឹងចូលរួម នៅក្បែ​ប្រជាពលរដ្ឋ ដើម្បី បម្រើ​ពួកគាត់​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​បេសកកម្ម រួមគ្នា​កែទម្រង់​សង្គម​នេះ​ឲ្យ​កាន់​តែមាន​ភាព ប្រសើរឡើង ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×