Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ៖ វិស័យ​យោធា កម្ពុជា​-​ចិន កាន់​តែមាន​អភិវឌ្ឍន៍​រីកចម្រើន លូតលាស់​ជា​លំដាប់​

spot_img

ភ្នំពេញ​៖ អគ្គនាយក អគ្គនាយកដ្ឋាន​អធិការកិច្ច នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​បញ្ជាក់ថា ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល​ទាំងពីរ កម្ពុជា​-​ចិន កាន់​តែមាន​អភិវឌ្ឍន៍​រីកចម្រើន លូតលាស់​ជា​លំដាប់ ហើយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រទេស​ទាំងពីរ បាន​បំពេញ​ទស្សនកិច្ច ទៅវិញទៅមក​ជា​ញឹកញាប់ និង​បានធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយគ្នា ពិសេស​នៅក្នុង​នោះ​រួមទាំង​វិស័យ​យោធា​។​

​លោកនាយ​ឧ​ត្ត​ម​សេនី​យ៏ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ​កងទ័ព​រំដោះ ប្រជាជន​ចិន​ដឹកនាំ ដោយ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ចាង ហុង​ជុន (JIANG.HONG.JUN) អគ្គនាយក អគ្គនាយកដ្ឋាន អធិការកិច្ច នៃ​កងទ័ព​រំដោះប្រជាជន​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅ នៅ​បន្ទប់​សវនាការ សេនាធិការដ្ឋាន នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស ក្នុង​គោលបំណង ដើម្បី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ រវាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អគ្គនាយកដ្ឋាន អធិការកិច្ច នៃ​កងទ័ព​រំដោះប្រជាជន​ចិន ឱ្យបាន​កាន់​ល្អប្រសើរ​ថែមទៀត​។​

ក្នុងការ​ជំនួប​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាង ហុង​ជុន បាន​លើកឡើងថា​៖ ប្រទេស​កម្ពុជា និង ចិន ជា​ប្រទេសជិតខាង​ល្អ ហើយ​ប្រទេស​ទាំងពីរ បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ជាង ៦០​ឆ្នាំ ហើយ​រយៈពេល​ជាង ៦០ ឆ្នាំ កន្លងមកនេះ ប្រជាជន​យើង​ទាំងពីរ​បាន​យល់ចិត្ត​យល់​ថ្លើម​គ្នា និង​បាន​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​បាន​ចងមិត្តភាព​ជ្រាលជ្រៅ​ជាមួយគ្នា ដែល​អាច​និយាយបានថា យើង​ជា​មិត្ត​ភ័​ក្កិ នឹង​គ្នា ពិតប្រាកដ​។ លោក បាន​បន្តថា​៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល​ទាំងពីរ កម្ពុជា​-​ចិន កាន់​តែមាន​អភិវឌ្ឍន៍​រីកចម្រើន លូតលាស់​ជា​លំដាប់ ហើយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រទេស​ទាំង​ពីរបាន​បំពេញ​ទស្សនកិច្ច ទៅវិញទៅមក​ជា​ញឹកញាប់ និង​បានធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយគ្នា ពិសេស​នៅក្នុង​នោះ​រួមទាំង​វិស័យ​យោធា​ផងដែរ​។​

មានមតិ​ឆ្លើយតប​វិញ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល កងទ័ព​រំដោះ និង​ប្រជាជន​ចិន ជាពិសេស​ប្រតិភូ​ទាំងអស់ ដែល​បានមក​ធ្វើ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​នាពេលនេះ​។ លោក បាន​បន្តថា​៖ ដែល​ប្រទេស យើង​ទាំងពីរ មាន​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព ជាមួយគ្នា​តាំងពី​យូរយា​ណាស់​មកហើយ ហើយ​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល ក្រសួងការពារជាតិ បាន​នាំមក​នូវ​ការរីកចម្រើន​ដល់​កងយោធពល​ខេមរភូមិន្ទ ក្នុងការ​បំពេញភារកិច្ច​ជូន​ប្រទេសជាតិ​មាតុភូមិ​កម្ពុជា ព្រមទាំង​បាន​បង្កើត​នូវ​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ បាន​មួយកម្រិត​ថែមទៀត​។ លោក បាន​ជម្រាបជូន​ប្រតិភូ អំពី​រចនាសម្ព័ន្ធ តួនាទី​ភារកិច្ច របស់​កងរាជអាវុធហត្ថ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងការពារជាតិ​ចិន ដែល​តែងតែ​ជួយ​ដល់​កងទ័ព​កម្ពុជា ទាំង​សម្ភារៈ និង​ការហ្វឹកហ្វឺន បណ្តុះបណ្តាល ធនធានមនុស្ស​ដល់ក​ង​យោធពល​ខេ​ម​ភូមិន្ទ ក៏ដូចជា​កងរាជអាវុធហត្ថ​ជា​បន្តបន្ទាប់​ផងដែរ​។ ឆ្លៀតឱកាស​នោះដែរ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​បញ្ជាក់ប្រាប់​ប្រតិភូ អំពី​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន​។

ក្រោយពី​បាន​ស្តាប់​ប្រសាសន៍​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា រួចមក លោក ឧ​ត្ត​ម​សេនីយ៍​ទោ ចាង ហុង​ជុន បាន​មានប្រសាសន៍ថា​៖ នេះ​គឺជា​លើក​ទី​១​ហើយ ដែល​លោក បានមក​បំពេញ ទស្សនកិច្ច​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ហើយ​តាមរយៈ​ការ​មក​បំពេញ​ទស្សនកិច្ច​នេះ ធ្វើឱ្យ​លោក បាន​យល់ដឹង​កាន់តែច្រើន​អំពី​ស្ថាន​ភាព​ក្នុងប្រទេស​កម្ពុជា និង​កងទ័ព​កម្ពុជា​។ មិនតែប៉ុណ្ណោះ​បានធ្វើ​ឱ្យមាន​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​កងទ័ព​កម្ពុជា និង​ចិន​។ ហើយ​តាមរយៈ​ការ​មក​បំពេញ​ទស្សនកិច្ច​នេះ​ដែល ក៏បាន​យល់ច្បាស់​នៅ​ស្ថានភាព​ក្នុង​កងរាជអាវុធហត្ថ នឹង​បាន​កោតសរសើរ​ខ្ពស់ ចំពោះ​ស្នាដៃ​កងរាជអាវុធហត្ថ ដែល​បានសម្រេច​នូវ​ភារកិច្ច​ដ៏​ត្រចះត្រចង់ ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ធ្វើឱ្យមាន​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា​បានល្អ​ប្រសើរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×