Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​​បណ្តាញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ ចំនួន ១៧

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​​សេចក្តីជូនដំណឹង ការរៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ ខ្សែកាប​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ដើម្បី​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ល្អ​ស្រស់បំព្រង​សក្តិ​សមជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​​វេញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ ចំនួន ១៧ ខ្សែ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្តា​ក្រុមហ៊ុន​​ឯកជន​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់ បណ្តាញ​ខ្សែកាប​អាកាស​នៅតាម​ផ្លូវ​ទាំង ១៧ សូម​ប្រញាប់​រួសរាន់​រៀបចំ​រុះរើ​ចេញ ក្នុង​រយៈពេល ១៥​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ទៅ ។​

​ជាមួយនេះ​ផងដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ អង្គភាព​រដ្ឋ បណ្តា​ក្រុមហ៊ុន​
​ឯក​ជន ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់​ផ្តល់​ការ​អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​ខាងលើនេះ​​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×