Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឃួ​ង​ស្រេង​និង​លោក​ស៊ុនចាន់ថុល ធ្វើដំណើរ​តាម​រថភ្លើង​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​នេះ​មុន​នៃ​ការសាងសង់​ផ្លូវ​អម​ផ្លូវ​រថភ្លើង​

spot_img

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សា​ធារណ​ការ និង​ដឹកជញ្ជូន​ព្រមទាំង​មន្ត្រី​ជំនាញ​អាជ្ញាធរ​ដែនដី នៅ​រសៀល​ថ្ងៃទី​១១​ធ្នូ ឆ្នាំ ២០១៩​នេះ​បាន ធ្វើដំណើរ​តាម រថភ្លើង ដើម្បី​ពិនិត្យ ស្ថាន ធ​ភាពជាក់ស្តែង​នៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពី​ស្ថានីយ​រថភ្លើង​(​មុខ​រ៉ា​) រហូតដល់​ស្ថានីយ​សំរោង​ដើម្បី​ពិនិត្យ​លទ្ធភាព នៃ​ការសាងសង់​ផ្លូវ​អម​ផ្លូវ​រទេះភ្លើង ក្នុង បំណង ជួយ​រំដោះ​ការធ្វើ ចរាចរ​ណ៏ នៅតាម បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ខណៈ​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​ពីមួយ​ទៅ​ថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​កកស្ទះ​ចរាចរណ៍​ធ្ងន់ធ្ងរ​ទៅៗ ។

សូមបញ្ជាក់ថា​៖ ផ្លូវ​សម្រាប់​យានយន្ត​នៅ​សងខាង​បណ្តោយ​ផ្លូវ​រថភ្លើង​ខាងលើនេះ​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​កន្លែង​ពោលគឺ​កន្លែង​ខ្លះ​ត្រូវបាន​ស្ថាបនា​ជា​បណ្តោះ អាសន្ន​រួច​ដែលមាន​ទទឹង​៧​ម៉ែត្រ​ទៅ​៥​ម៉ែត្រ​ហើយ​ក្នុង នោះ​​កន្លែង​ខ្លះ​ក៏​មិនទាន់មាន​ការសាងសង់​ផ្លូវ​ដែរ​ដោយនៅ​ជា​ផ្លូវដី និង​កន្លែង​ខ្លះ​ប្រជាពលរដ្ឋ​រស់នៅ​ឡើយ។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ការចុះពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យលទ្ធភា​ព​ក្នុ​ងការ​សាង​សង់ ផ្លូវមេ​តុង​អាមេអម​ស​ងខាងផ្លូ​វរ​ថ​ភ្លើង ចាប់ពីចំណុចមហាវិថីគឹម​អ៊ី​លសុង​ ដល់ វិថីឈ្នះឈ្នះ (ហៅផ្លូវទំនប់កប់ស្រូវ​)​ តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានី​ភ្នំ​ពេ​ញ-ខេត្តព្រះសីហនុ ដើម្បី​រំ​ដោះការ​ក​កស្ទះច​រា​ចរ​ណ៍ នាពេលបច្ចុប្បន្ននៅលើផ្លូវសហព័ន្ធ​រុ​ស្សី​ ក៏ដូចជាដើម្បីសម្រួលដល់​កា​រ​ធ្វើ​ដំណើ​រ​ របស់​បង​ប្អូ​នប្រជាពលរដ្ឋក្នុងរាជធានីភ្នំ​ពេ​ញ​ និងស​ម្រួល​ដ​ល់​កា​រដឹកទំនិញឆ្លងកាត់ចូលក្នុ​ង​រា​ជ​ធានីភ្នំពេ​ញ​ផ​ង​ដែ​រ។

ថ្លែងទៅកា​ន់​ក្រុម​អ្ន​កសា​រ​ព័ត៌​មា​ន​លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងសាធារណការ និង​ដឹ​កជញ្ជូ​ននឹង​ស​ហកា​រ​ជាមួយសាលារាជធានីភ្នំពេ​ញ​ និងក្រុមហ៊ុនរា​ជា​យ​ស្ម័​យយា​នក​ម្ពុជាធ្វើកា​រ​សិក្សាល​ទ្ធ​ភា​ព និងផលប៉ះពាល់កំណាត់​ផ្លូ​វនេះ ដើម្បើលើកសំណើដាក់ជូនរាជ​រ​ដ្ឋាភិ​បាល​ពិ​និត្យ​ស​ម្រេ​ច និងស្វែងរកថវិកាសាង​ស​ង់​ផ​ង​ដែរ​។

ឆ្លៀតក្នុងឱកាសនោះផងដែរ​ ​លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំ​ខា​ន់​ផ្លូវ​ដែ​ក ដែលអាចដឹកជញ្ជូនទំ​និ​ញ​ធុ​នធ្ង​ន់ បានយ៉ា​ងមា​ន​ប្រ​សិទ្ធ​ភា​ព​ក្នុ​ងត​ម្លៃ​ថោ​ក និងអាចទាក់ទាញ​កា​រវិនិយោគ ពីបរទេ​ស​បង្កើ​ត​ការ​ងា​រ​ធ្វើជូន​ប្រ​ជា​ព​​លរ​ដ្ឋ៕ ដោយ​៖​កូ​ឡាប​

spot_img
×