Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិច​ដា​ក់ទណ្ឌ​ក​ម្មថ្មី​លើអ៊ី​រ៉ង ជុំវិញការផ្គត់ផ្គង់​ក្រុ​មភេ​រ​វករ

spot_img

សហរដ្ឋអាមេរិច នៅ​ថ្ងៃ​ពុធម្សិ​លមិញនេះ បានប្រកាសពីទណ្ឌកម្មថ្មីមួយទៀ​ត ប្រឆាំងនឹងប្រទេសអ៊ីរ៉​ង​ ដោយដាក់គោលដៅលើប្រព័ន្ធដឹក​ជ​ញ្ជូន​រ​បស់រ​​បបនេះ ដែលអាមេរិចនិយាយ​ថា​ ​បានធ្វើការរត់ពន្ធជំនួយ​ដ៏​គ្រោះថ្នា​ក់ទៅប្រ​ទេស​យេមែ​ន និងភ្នាក់ងារចំនួ​ន​ ៣ នៃក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង។​



រដ្ឋមន្រ្តីរតនាគារអា​មេ​រិច​ លោក Steve Mnuchin បានថ្លែងថា “របបអ៊ីរ៉ងបានប្រើប្រាស់ឧស្សាហ៍កម្ម​អា​កាស​ចរ​ និងដឹកជញ្ជូនដើម្បី​ផ្គ​ត់ផ្គ​ងអាវុ​ធដល់​ក្រុម​សក​ម្ម​ប្រយុទ្ធ និងភេរវករក្នុ​ងតំ​​បន់រ​បស់ពួ​កគេ ដែលនេះជាការចូលរួមធ្វើឲ្យមា​ន​វិបត្តិ​មនុស្ស​ជា​តិដ៏​គ្រោះ​ថ្នាក់ នៅក្នុងប្រទេសស៊ីរី និងយេមែន”។

លោ​ក​ថ្លែង​ថា “ឧស្សាហ៍កម្មអាកាសចរ​ណ៍​ និងដឹកជញ្ជូនគួរតែប្រុង​ប្រ​យ័​ត្ន និងមិនត្រូវអនុញ្ញាតិឲ្យ​ឧ​ស្សាហ៍​កម្ម​របស់​ពួ​កគេរងការគេងប្រវ័ញ្ចដោយភេរវក​រ​​នោះ​ទេ”។

ទណ្ឌកម្មអាមេរិចគឺប្រឆាំ​ង​នឹង​បណ្តា​ញដឹកជញ្ជូនរប់សរបប​អ៊ី​រ៉ង រួមមានក្រុមហ៊ុ​ន​ E-Sail និងភ្នាក់ងារចំនួ​ន​ ៣ទៀតរបស់ក្រុម​ហ៊ុ​នអា​កា​សច​រ​ណ៍ Mahan Air៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×